Thursday, October 24, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ៖ថៅកែមិនទាន់ទុកចិត្ត

រ៉េត ស៊ូហ្សាណា ៖ថៅកែមិនទាន់ទុកចិត្ត

ភ្នំពេញ៖ខណៈដែលឱក សុគន្ធកញ្ញា,សុគន្ធ និសា ,សួស វីសា និងពេជ្រ សូលីកា សុទ្ធតែ​មាន​ប្ដីរៀងៗខ្លួន​ហើ​យ​ពេជ្រ សោភា ឈានចូលវ័យ៣៧ឆ្នាំនោះស្រីស្អាតរ៉េត ស៊ូហ្សាណា ដែល​មាន​សម្រស់​កាន់​តែ​គូរឲ្យទាក់ទាញពី​មួ​យ​ថ្ងៃទៅមួយថ្ងៃនោះ មានសង្ឃឹមកាន់តែច្រើនក្នុងការ​អុក​ឡុក​ទីផ្សារ​​ចម្រៀងនៅហង្សមាស បន្ទាប់ពីនាងបាន​ក្ដាប់​​ស្ពត​ពាណិជ្ជកម្មធំៗ​ស្ទើតែពេញ​ដៃ ខណៈដែលមិត្តរួមក្រុមខ្លះស្ទើតែគ្មានឱកាស។ប៉ុន្ដែថៅកែ​ហង្សមាស​ហាក់​​នៅតែមិនទាន់​មានទំនុកចិត្តលើស្រីក្មេងនេះក្នុងការឲ្យកាន់កាប់តំណែងធំជាគណៈកម្មាការ ឬគ្រូបង្វឹក​ប្រ​លង​ចម្រៀង​ណា​មួយ​ឡើយ​បើ​ទោះសុខ ស្រីនាង,ផន ស្រីខួច និងនីកូ ត្រូវបានតែងតាំង​តួនាទី​នោះអស់ទៅ​ហើ​យ​ក្ដី។​តែស៊ូ​ហ្សាណា ត្រូវបានហង្សមាសលើកតម្កើងទៅលើការគ្រង​តួឯកក្នុងភាពយន្ដជាបន្ដបន្ទាប់​ទៅ​វិញ​​ដែ​លនេះ​ឆ្លុះបញ្ចាំងថាហ្សាណា មានទេពកោសល្យ​សម្ដែងច្រើនជាងអង្គុយ​លើកៅអី​ធ្វើ​អត្ថាធិប្បាយ ព្រោះ​ថា​បទ​ពិសោធន៍នាងនៅ​ក្នុងសិល្បៈ​ខ្ចីពេកទើប​ថៅកែមិនហ៊ានលើកទាំង​ប្រថុយ​ឲ្យរ៉ាប់​រងតួនាទីធំ​ព្រោះខ្លាច​រងកា​រិះ​គន់។

  រ៉េត ស៊ូហ្សាណា  បានបរាជ័យលលើកពានThe Voice Cambodia  រដូវកាលទី២ ព្រោះ​ថែល ថៃ ធ្វើបាន​ល្អជាង​។យ៉ាងណាបើសង្កេតលើសកម្មភាព​សិល្បៈរបស់នាងនាពេលសព្វថ្ងៃ​វិញ​​ឃើញថាហ្សាណា មាន​ទីផ្សារល្អជាង​ម្ចាស់ពានទាំងឡាយនៅហង្សមាសផង ព្រោះនាង​ត្រូវ​ប៉ាន់​ទាំងចម្រៀងនិងស្ពត​ព្រមគ្នាតែ​ម្ដងដែលធ្វើឲ្យ​នាង​អាច​រកប្រាក់ចំណូលបានជា​ច្រើន​ក្នុង១ខែៗ។អ្វីដែលគូរឲ្យកត់សម្គាល់​ទោះជា​កូវីដ២ឆ្នាំ​តារាខ្លះប្រឈម​ជួបវិប​ត្តិសេដ្ឋកិច្ចក្ដី តែ​ហ្សាណា វិញមិនត្រឹមតែគ្មានហានិភ័យនោះទេ តែតារាវ័យ២២ឆ្នាំ​រូប​នេះថែមទាំង​មានទ្រព្យ​កាន់​តែច្រើនទៀតផងដូចជាកាលពីដើមខែមករាឆ្នាំ២០២១ នាងទិញផ្ទះ២ល្វែងតម្លៃខ្ទង់​ជាង​៣០​ម៉ឺន​ដុល្លារ ខណៈ​រំលង​បានតែ៤ខែនាងបានទិញរថយន្ដទំនើបម៉ាកJeep Rubicon តម្លៃ​៨៧០០០ដុល្លារថែម​ទៀត​ផង ដែលនេះបញ្ជាក់​ថា​ហ្សាណា គឺជាតារាម្នាក់ដែលមានទ្យព្យ​ច្រើនទាំងវ័យក្មេងគឺដូចគ្នាទៅនិងនាងមាន សូនីតា,ណា សាឌី,គង់ វង្ស​យ៉ាទី ,ថន លក្ខិណា និងបេប៊ី ជាដើមដែលពួកគេសុទ្ធតែរស់នៅផ្ទះវីឡារ និងជិះរយន្ដទំនើបៗដូច​គ្នា។

ចំពោះ​ស៊ូ​ហ្សាណា វិញមិនធ្លាប់មានព័តមានថានាងមានគូស្នេហ៍ឧបត្ថម្ភឡើយ ព្រោះសម្អាងថាឪពុក​ម្ដាយ​នាង​មាន​ជីវ​ភាព​ធូធារតាំងពីមុននាងចូលសិល្បៈម្លេះ។តែកាលពីពាក់កណ្ដាលឆ្នាំ២០២០ ស៊ូហ្សា​ណា ធ្លាប់បង្ហាញ​សញ្ញា​មានម្ចាស់​ចិត្តតាមរយៈការកាន់ដៃ​ប្រុសម្នាក់ហើយនាង​ស្នើរ​សុំកុំ​ឲ្យ​បុរស​នោះ​លែងដៃនាងកណ្ដាល​ទី​ទៀតផង។ ប៉ុន្ដែនាង​បានព្យាយាមលាក់មុខបុរស​នោះ​ជិតឈឹងទើប​គេ​មិន​ដឹង​ថាអនាគតស្វាមីនាងជាបុ្រស​នៅ​ក្នុងឬក្រៅ​សិល្បៈ​ឡើ​យ​​៕

RELATED ARTICLES