Thursday, October 24, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖យ៊ីអ៊ុនកាន់តែល្អ តែរឿងស្នេហាបន្ដ​អាថ័​កំបាំង

តន់ ច័ន្ទសីម៉ា ៖យ៊ីអ៊ុនកាន់តែល្អ តែរឿងស្នេហាបន្ដ​អាថ័​កំបាំង

ភ្នំពេញ៖ថ្វីត្បិតតែGalaxy មានកំពូលតារាចម្រៀងព្រាប សុវត្ថិ មែន តែគ្រប់គ្នាអាចមើល​ឃើញ​ថាតួឯកពិត​ប្រា​កដគឺជាស្រីស្រស់តូចច្រឡឹងនាងតន់ ច័ន្ទសីម៉ា ព្រោះថាទាំងលោកសុវត្ថិ និង​ខេម សុទ្ធតែជាដៃគូ​ចម្រៀង​រប​ស់នាងហើយគ្មានជម្រើស​ទី២ឡើយរហូតមាន​អ្នកខ្លះបាន​លើ​ក​​​​​​​​​​​​​​​​​​​ឡើងថាសីម៉ា នេះឯងដែលធ្វើឲ្យតារា​នៅផលិត​កម្មផ្សេងៗទៀតពិបាកទប់ទប់​ទៀតផង​ព្រោះ​តែទេពកោសល្យ​អំណោយ​ផលពីធម្មជាតិដែលនាងចេះស្មូតនោះ​នាំឲ្យស្រីស្រស់​មាន​បច្ចេកទេសច្រៀង”អឿន” បានយ៉ាងល្អ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគូរឲ្យកត់សម្គាល់ពេលនេះGalaxy  បាន​ទិញ​អ្នក​និពន្ធខ្លាំងៗ​មក​ផ្គាប់​ចិត្តសីម៉ា ដើម្បីឲ្យនាងកាន់តែល្បីថែមទៀតផង ហើយសម្រាប់បទ​ចូល​​ឆ្នាំខ្មែរ​នេះ​សីម៉ា អាច​​នឹងមានសង្ឃឹមខ្ពស់ជាងតារាផ្សេងៗទៀតព្រោះ​បទរបស់នាង​ទទួល​បានការពេញ​និយមច្រើន ដោយ​សារតែថៅកែមានការសម្រិតសម្រាំងគ្រប់បែប​យ៉ាងទាំងអស់​ជូន​ស្រីក្មេង​រូបនេះ។

 យ៉ាងណាអំឡុងពេលដែលតន់ ច័ន្ទសីម៉ា កំពុងតែឡើងកូដនេះរឿងស្នេហា​របស់នាង​ក៍​កាន់តែអាថ័កំបាំង​ផង​ដែរ ក្រោយនាងវាចាថាបេះដូងមិនទាន់មានម្ចាស់ចំពេលមានព័ត​មាន​ថា​អ្នក​ចម្រៀ​ងមកពី​ខេត្តតាកែវរូបនេះត្រូវ​ពោះម៉ាយម្នាក់ដាក់អន្ទាក់ស្នេហ៍។ប៉ុន្ដែច័ន្ទសីម៉ា បានឆ្លើយ​រឿងបេះដូងទៅFan របស់នាងដដែលៗថាអត់ទាន់​មានសង្សារ​បើទោះ​ជាពេល​ខ្លះ​បាន​បែក​ធ្លាយ​​រូប​ភាពរវាងនាងនិងលោកពោះម៉ាយរូបនោះស្និតស្នាល​គ្នាដូច​គូ​សង្សារក្ដី។​អ្វីដែលគូរ​ឲ្យកត់​សម្គាល់ថែមទៀតនោះនៅពេលដែលច័ន្ទសីម៉ា កំពុងមាន​ឈ្មោះបោះ​សម្លេង​នេះរូប​សម្រស់នាងក៍កាន់តែគូឲ្យក្នក់ក្នាញ់ផងដែរបន្ទាប់ពីសីម៉ា សារភាពថាបានកែ​លើក​ខ្ទង់​ច្រមុះ និងចាក់តចង្ការឲ្យ​ទៅជាអក្សរV។

 គូរបញ្ជាក់ការដែលតន់ ច័ន្ទសីម៉ា បានក្លាយទៅជាតារា​ក្រសោមទីផ្សារផ្នែកយុវវ័យ​កំ​ពុងតែនាំ​មុខ​គេ​នេះដោយ​សារតែនាងមានឱកាសធ្វើជាដៃគូរបស់លោកព្រាប សុវត្ថិ និងខេម ទើបធ្វើឲ្យ​បច្ចុប្បន្ន​អ្នកចម្រៀង​ដែលមាន​គី​ឡូប្រហាក់ប្រហែល​នាងពិបាកទប់​ទល់។ចំណែក​អ្នកជំនាញ​សិ​ល្បៈ​​បានលើកឡើងថាប្រសិនបើGalaxy ទិញ​បានមាស សុខសោភា និងពេជ្រ សោភា ដូច​ការ​លេចឭកាលពីខែ​កញ្ញាឆ្នាំ២០២០ នោះបានម្លេះច័ន្ទសីម៉ា ប្រាកដ​ជាមិន​សូវស្ទុះ​ងើបខ្លាំង​ដូចពេល​នេះទេ៕

RELATED ARTICLES