Thursday, October 24, 2024
Homeតារាខ្មែរពិតអត់?ព្រាប សុវត្ថិ ៖នៅតែមិនទាន់មានអ្នកផ្ដួល?

ពិតអត់?ព្រាប សុវត្ថិ ៖នៅតែមិនទាន់មានអ្នកផ្ដួល?

ភ្នំពេញ៖ព្រាប សុវត្ថិ បានដើរចេញពីហង្សមាសទៅGalaxy  រយៈពេលជាង១ឆ្នាំទៅហើយ​ដែល​ធ្វើឲ្យអ្នកគាំ​ទ្រ​កំពូលតារាចម្រៀងរូបនេះភាគច្រើននៅតែយល់ថាបទចម្រៀងលោកសុវត្ថិ មិន​សូវ​មានគុណភាព​ដូចនៅ​ផលិ​តចាស់ ហើយតាមបណ្ដារកម្មវិធីទាំងឡាយគេច្រើន​តែលើក​យក​​បទ​​លោកស្នាយ នៅហង្សមាសទៅច្រៀង​ជាង​នៅផលិត​កម្មថ្មី។ភាពប្រែប្រួលទីផ្សារ​ចម្រៀ​ង​របស់​លោកសុវត្ថិ បែបនេះធ្វើឲ្យFan របស់លោកមានការបារម្ភថា​ខ្លាចតែលោកស្នាយ មិនអាច​រក្សា​រ​តំ​ណែងនាំមុខគេ​បានតទៅទៀត ខណៈដែលថ្មីៗនេះតារាចម្រៀងខែម ប៊ុនថៃ បាន​ប្រកាសថាលោក​ច្រៀង​តែ៦បទបានតម្លៃខ្លួនដល់ទៅ១ម៉ឺនដុល្លារ ហើយនាងតន់ ច័ន្ទសី​ម៉ា ត្រូវផលិតកម្មកំ​ណត់​​តម្លៃច្រៀងConcerts ធំម្ដង៥ពាន់ដុល្លារ ទើបធ្វើឲ្យមានការ​លើក​ជាសំ​ណួរ​ថាតើលោកព្រាប សុវត្ថិ ដែល​ធ្លាប់​តែមានកេរ្ដិ៍ឈ្មោះនិងតម្លៃខ្លួននាំមុខគេនោះ ពេលនេះ​លោក​នៅតែឈនៅ​ខ្ពស់​ជាងគេតទៅទៀត​ឬមួយ​ក៍​ត្រូវបានគេផ្ដួលទៅហើយ?

 លោកគង់ វិសាល អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីរបស់ប៉ុស្ដិ៍បាយ័នបានប្រាប់​កាលពេលថ្មីៗ​នេះថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រយៈពេល​ជាង​២០ឆ្នាំ​​​​​​​​​​​​​​​​​​មកនេះលោកព្រាប សុវត្ថិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅតែមិនទាន់មានតារាណាអាចផ្ដួល​លោកបានទេ​​ទាំងកេរ្ដិ៍​ឈ្មោះនិងតម្លៃខ្លួន។លោកអះអាងថាអតីតតារាហង្សមាសរូបនេះ​ធ្វើការ​ដោយបេះដូង និង​មា​ន​ភាពរាក់ទាក់(Friendly ) ជាមួយមហា​ជន ហេតុនេះហើយមាន​អ្នកគាំទ្រ​និងស្រលាញ់​លោក​ច្រើនណាស់។

  ទោះជាអតីតសង្សារពេជ្រ សិរីរ័ត្ន លើកឡើងបែបននេះក្ដី ប៉ុន្ដែលោកមិនប្រាប់ឡើយថា​ពេល​​ដែលលោក​ហៅ​លោក​ព្រាប សុវត្ថិ ទៅច្រៀងម្ដងៗនោះថាតម្លៃខ្លួនរបស់តារាGalaxy រូបនេះស៊ីថ្លៃប៉ុន្មាននោះទេ ដោយគ្រាន់តែ​ថាគ្មាន​តារាណាថ្លៃជាងលោកស្នាយ នោះទេ។​ដោយ ឡែកលោកស៊ិន សិលា អ្នកដឹកនាំកម្មវិធីប្រគុំ​តន្រ្ដីរបស់​ទូរទស្សន៍Ctn ធ្លាប់អះអាងថា​តាម​លោក​​​ធ្លាប់ទាក់ទងគឺតារានាំមុខគេរបស់Galaxy គឺពិតជាច្រៀង១កម្មវិធីស៊ីថ្លៃ៥​ពាន់​ដុ​ល្លារ​មែន សម្រាប់Concerts នៅខេត្ត។ចំណែកអ្នកជំនាញសិល្បៈលោកនូ ស៊ឹប វិញធ្លាប់​ប្រាប់ថា​ការ​ប្ដូរ​ផលិត​កម្ម​ច្រៀងរបស់ព្រាប សុវត្ថិ ពីហង្សមាសទៅGalaxy នោះមិនធ្វើឲ្យលោកស្នាយ ធ្លាក់​ចុះទេ តែតាមការ​យល់ឃើញរបស់លោកគឺលោកសុវត្ថិ មើលឃើញថាទៅហ្នុង(Galaxy)​មានអនាគតល្អជាងទើប​ប្ដូរផលិត​កម្ម​ច្រៀង។អតីតតារាចម្រៀងហង្សមាសរូបនេះ​សង្កត់ថាមិនអាចកំណត់ពីពេលវេលាថាតារា១ល្បី​ដល់អាយុប៉ុន្មាន​បានទេព្រោះដូចជាករណីលោកព្រាប សុវត្ថិ អី​ចឹងគឺអាស្រ័យនៅលើស្ថានភាពសុខភាពបើគ្មានជំងឺ​ទេនឹងល្បី​បានជាច្រើនឆ្នាំទៀត។

  ទោះជាអ្នកជំនាញសិល្បៈខាងលើនៅតែថាព្រាប សុវត្ថិ មិនទាន់ធ្លាក់ចុះ ឬគ្មាន​អ្នក​ផ្ដួ​លបានក្ដី ប៉ុន្ដែគេសង្កេត​ឃើញ​ថា​តារា​វយ៤៧ឆ្នាំលោកសុវត្ថិ ប្រឈមរលកក្រោយ​ច្រាន​រលក​មុនដដែល បើសិនជាលោកគ្មានអ្វីថ្មីៗ​មក​បង្ហាញទេ ព្រោះទោះជាលោកសុវត្ថិ មានសម្ថភាព​ខ្លាំង​យ៉ាងណា​តែបើគ្មានបទចេញមកល្បីៗដូចនៅ​ហង្សមាស​ទេ លោកច្បាស់ជា​ពិបាកទប់​ទល់​គូ​ប្រជែង​ជា​មិនខាន។

 អ្នកជំនាញធ្វើភ្លេង(Composer)នៅហង្សមាសម្នាក់ដែលស្នើរសុំមិនឲ្យដាក់ឈ្មោះនោះថាក្រោយព្រាប សុវត្ថិ ចេញពីហង្សមាសតារាចម្រៀងដែលអាចជំនួសលោកបានគឺខេមរៈ សិរី​មន្ដ ដែលថៅកែឲ្យចាប់ដៃជាមួយឱក សុគន្ធកញ្ញា ។លោកគ្រូភ្លេងរូបនោះថាខេមរៈ សិរីមន្ដ ជំនួសព្រាប សុវត្ថិ បានតែនៅហង្សមាសទេ តែបើលក្ខណៈ​ទូទៅគឺមិនទាន់អាចយកតំណែង​ព្រាប សុវត្ថិ បាននៅឡើយ។

 ព្រាប សុវត្ថិ មិនទាន់មានបទចម្រៀងមួយបទណាសម្រាប់ពិធីបុណ្យ​ចូលឆ្នាំខ្មែរនេះ​ដែល​ទំនង​ជាផ្ទុះ​នោះទេ តែ​ថ្មីៗនេះលោកនិងភរិយាអ្នកស្រីឡុង ស្រីមុំ និងកូនប្រុសទាំង៣​សុវត្ថិ មុនីវណ្ណ,សុវតិ្ថ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ បានងាកទៅពង្រីកមុខជំនួញបន្ថែមតាម​រយៈ​ការបើកក្រុមហ៊ុនថ្មីមួយ។ប៉ុន្ដែអ្វីដែលគូរឲ្យមានចម្ងល់នោះថាព្រាប សុវត្ថិ ត្រូវបានមនុស្ស​ជំនិត​ទម្លាយ​រឿងទ្រព្យសម្បត្តិរបស់លោកកាលពីខែកញ្ញាឆ្នាំ២០២០ ថាតារាវ័យ៤៧ឆ្នាំ​រូប​នេះ​ច្រៀងជាង២០ឆ្នាំសល់លុយ៣០លានដុល្លារឯណ្ណោះ តែលោកសុវត្ថិ បែជាមិនប្រញ៉ាប់ក្នុងការ​ឡើង​ធ្វើជា​ឧក​ញ៉ានោះទេ ខណៈដែលគិតត្រឹមឆ្នាំ២០២២ នេះមានតារា៣ដួងមក​ហើយដែល​ឡើងជាឧកញ៉ាមុនលោកសុត្ថិ ក្នុង​នោះគឺលោកទុំ សារុត ហៅនាយឃ្លោគ ,លាន អាហ្រ្វីល​គីនីន និងខែម ប៊ុនថៃ ៕

RELATED ARTICLES