Friday, June 27, 2025
Homeសន្ដិសុខសង្គមចេញទៅយកលុយ បាត់ខ្លួន២ថ្ងៃ គ្រួសារភ័យប្រកាសរក

ចេញទៅយកលុយ បាត់ខ្លួន២ថ្ងៃ គ្រួសារភ័យប្រកាសរក

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានជិះម៉ូតូចេញពីផ្ទះ ដោយប្រាប់ក្រុមគ្រួសារថា ចេញទៅយកលុយគេ ១ភ្លែត រួចក៏ទៅបាត់សូន្យឈឹង មិនឃើញវិលត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ ផ្អើលឆោឡោ ចេញតាមស្វែងរកសព្វកន្លែង នៅតែមិនទាន់មានដំណឹងបន្តិចណាសោះ ទើបសម្រេចប្រកាសតាមរក។

ស្ត្រីខាងលើ បានបាត់ខ្លួនតាំងពីវេលាម៉ោងប្រមាណ ១២និង១៨នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ដោយបានជិះម៉ូតូ ១គ្រឿង ម៉ាក Scoppy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IO-3756 ចេញពីផ្ទះ រួចក៏បាត់ដំណឹងសូន្យឈឹងតែម្តង។

យោងតាមប្រភពពីសាច់ញាតិ ក្រុមគ្រួសារស្ត្រីដែលបាត់ខ្លួន បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក ប្រកាសតាមរកស្ត្រីខាងលើ ដោយរៀបរាប់ថា “ដំណឹងស្វែងរកមនុស្ស បើសិនបងប្អូនណាប្រទះឃើញស្ត្រីដែលមានភិនភាគដូចរូបខាងក្រោម គាត់ជិះម៉ូតូ Scopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IO-3756  ដែលបាត់ដំណឹងតាំងពីម៉ោង ១២និង១៨នាទីថ្ងៃត្រង់ ម្សិលមិញ រហូតមកដល់ថ្ងៃនេះ នៅតែមិនទាន់បានទទួលដំណឹងពីគាត់សោះ បើបងប្អូនណាបានឃើញគាត់ សូមជួយផ្តល់ដំណឹងតាមរយៈលេខទូរស័ព្ទ ០៧០ ៨៨៨ ៩៩៨, ០៩៦ ២២១ ០០ ០៦ ឬ inbox តាមឆាតក៏បាន សូមមេត្តាជួយស៊ែរមួយផងបងប្អូន…”។

តាមការឱ្យដឹងពីសាច់ញាតិស្ត្រីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា នៅមុនពេលចេញពីផ្ទះ ស្ត្រីខាងលើ បានប្រាប់ក្រុមគ្រួសារថា គាត់ចេញទៅយកលុយគេមួយភ្លែត រួចក៏ជិះម៉ូតូចេញបាត់ទៅ ស្រាប់តែក្រោយមក មិនឃើញត្រឡប់មកវិញសោះ សូម្បីតែទូរស័ព្ទក៏មិនអាចទាក់ទងបានទៀតផង ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង៕

RELATED ARTICLES