Thursday, October 24, 2024
Homeតារាខ្មែរស្រីស្អាតមុន្នី ម៉ូនីតា ៖ធ្វើបុណ្យចម្រើនព្រះជន្ម​ជូនឪ​ពុក​ម្ដាយ មុនចូលឆ្នាំខ្មែរ

ស្រីស្អាតមុន្នី ម៉ូនីតា ៖ធ្វើបុណ្យចម្រើនព្រះជន្ម​ជូនឪ​ពុក​ម្ដាយ មុនចូលឆ្នាំខ្មែរ

ភ្នំពេញ៖ពិតជាកូនប្រកបដោយកតញ្ញូចំពោះអ្នកមានគុណមែនដែលនៅកៀកថ្ងៃបុណ្យប្រពៃណីចូលឆ្នាំខ្មែរនេះតារាសម្ដែងមុន្នី ម៉ូនីតា បានធ្វើបុណ្យចម្រើន​ព្រះជន្មជូន​ចំពោះឪពុក​របស់​នាងលោកឡេង សុជន និងម្ដាយ​នាង​អ្នកស្រីអ៊ិត សីហណា ដែលពួកគាត់ឈានចូលវ័យ៥៥ និង​៥៦ឆ្នាំ​ ហើយពិធីនេះធ្វើនៅផ្ទះរបស់នាងនៅ​បុរីអ័រគី​ដេផ្លូវជាតិ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌ​ព្រែក​លាភ ក្រុងភ្នំពេញ។អតីតMiss Grand Cambodia 2017 រូបនេះ​បាន​ឲ្យដឹង​ថា​ចំពោះមូល​ហេតុ​ដែលនាង​ត្រូវធ្វើបុណ្យចម្រើន​ព្រះជន្មជូនព្រះរស់(ឪពុកម្ដាយ)នៅពេលនេះ​គឺដោយ​សារ​​​តែ​រយៈពេលចុងក្រោយនេះប៉ាម៉ាក់នាងមានសុខភាពមិនសូវល្អ ហេតុនេះហើយទើបធ្វើពិធី​លើករាសីជូន​ពួកគាត់​ហើយនេះក៍ជាក្ដី​ប្រាថ្នាមួយ​របស់នាងផងដែរ ដែលចង់ធ្វើពិធីនេះជូនលោកទាំងពីរ​ទើបនៅព្រឹកថ្ងៃទី៩​ខែមេសា​ឆ្នាំ២០២២ នាង​បានរៀបចំកម្មវិធី​នេះមានដូចជា​បុ​ស្បុក​,ស្រង់ព្រះ ,សូត្រមន្ដុំក្រុងពាលី និងពិធីខមាល​ទោស​អ្នក​មានគុណ​ជាដើម​។តារាសម្ដែង​រូបសម្រស់​ស្រស់​សោភា រូបនេះក៍បានឲ្យដឹងថាដោយសារតែកម្មវិធី​របស់នាង​ជាលក្ខណៈ​គ្រូសារ ហេតុនេះ​ហើយ​នាងមិនបានអញ្ជើញមិត្តរួមអាជីពច្រើននោះទេ គឺហៅតែអ្នកជិត​ដិត ប៉ុន្មាន​នាក់​ប៉ុ​ណ្ណោះ ហើយ​អ្វីដែលនាងរីករាយគឺបានសម្រេចបំណង​ក្នុងការធ្វើបុណ្យជូនឪពុក​ម្ដាយ​ដូចក្ដី​ប្រាថ្នា​ហើយ។

ទាក់ទងអាជីពសិល្បៈវិញកញ្ញាមុន្នី ម៉ូនីតា បានឲ្យដឹងថាថ្មីៗនេះនាងទើបថត​បញ្ចប់​ភាព​យន្ដ​ឲ្យទូរទស្សន៍Pnn រឿង”រសជាតិអ្នកមាន”វគ្គ៣ របស់អ្នកស្រីពាន់ ភួង​បុប្ផា ហើយនាងទទួល​បានបទពិសោធន៍​ច្រើនពីអ្នកដឹក​នាំ​រឿង​ល្បីល្បាញឈ្មោះរូបនេះ ខណៈដែលផ្ទៃរឿងឆ្លុះបញ្ចាំងនិងផ្ដល់ការ​អប់រំទៅលើមនុស្ស​ស្រី​ឲ្យមានភាពរឹងមាំ និងក្លា​ហាន​។​ម៉ូនីតា ថាក្រោយចូលឆ្នាំខ្មែររួចនាងនឹងដកឃ្លាបន្ដិចពីការ​ថតសម្ដែងសិល្បៈ​ តែ​មិន​មែនឈប់ពី​អា​ជីពមួយនេះទេ ដោយនាង​ងាកទៅរកស៊ីផ្នែកអចលនទ្រព្យជាមួយឪពុក ខណៈ​ដែល​ពេលនេះ​នាងក៍បាន​តំណើរ​ការ​រកស៊ីផ្នែកCosmetics ផងដែរ។តារាដែលមានដើមកំ​ណើត​មកពី​ខេត្តកំពង់ចាមរូប​នេះបាន​ឲ្យដឹងដែរថា​នាង​ជាកូនពៅក្នុងគ្រួសារ​ដែលមាន​បងប្អូន​៤នាក់(ប្រុស៣)ហើយមានតែនាងម្នាក់ទេ ដែលឈាន​ចូល​ប្រឡូក​សិល្បៈ​​ ខណៈដែល​ពីដំបូង​ប៉ា​របស់នាងដែលជាអតីតទាហានក៍មិនសូវ​ពេញចិត្តនាងប្រឡូកវិស័យ​នេះដែរ ប៉ុន្ដែពេល​នាង​​ពេញ​វ័យ​ទើបគាត់លែងប្រឆាំងហើយមានតែលើទឹកចិត្តនិងជម្រុញបន្ថែម។ម៉ូនីតា បន្ថែម​ទៀត​ថារយៈ​ពេល​ជាង៥ឆ្នាំនៃការដើរលើវិថីសិល្បៈនេះនាង​បានថតភាយន្ដដូចជារឿង​”និ​ស្ស័​យ​​ខ្លុយស្នេហ៍”,”បេសកម្ម៤មុខព្រួញ” និងរឿង”ជើងកប”ជាដើម។

 នៅពេលសាកសួររឿងថាតើពេលណាទើបម៉ូនីតា ចង់រៀបការប្ដីនោះនាងថាមិនអាច​កំណត់​បាន​ថាថ្ងៃខែឆ្នាំណា​ទើបត្រូវយកគ្រួសារនោះទេ។ប៉ុន្ដែនាងបង្ហើបថា​ចង់ប្រើជីវិតលីវ​ឲ្យ​បានច្រើនឆ្នាំ ហើយមិត្តភក្ដិក្នុងសិល្បៈ​នាងស្រ​លាញ់ដូចបងប្អូន តែរឿងគូស្រករនៅពេល​អនា​គត​នាងចង់​​ជ្រើសយកអ្នកនៅក្រៅរង្វង់សិល្បៈវិញ៕

RELATED ARTICLES