Thursday, October 24, 2024
Homeតារាខ្មែរលាន អាហ្វ្រីលគីនីន ៖ប្រកាសប្រគល់ជីវិត និងទ្រព្យ​សម្បត្តិទាំងអស់ជូនគូស្នេហ៍ថ្មី

លាន អាហ្វ្រីលគីនីន ៖ប្រកាសប្រគល់ជីវិត និងទ្រព្យ​សម្បត្តិទាំងអស់ជូនគូស្នេហ៍ថ្មី

ភ្នំពេញ៖អតីតតារាសម្ដែង និងពិធីករល្បីឈ្មោះដែលឡើងងារជា”ឧកញ៉ា”លោកលាន អាហ្រ្វីល​គីនីន បានប្រាប់​”នគរធំ”តាមសារហ្វេសបុកកាលពីថ្ងៃទី១០ខែមេសា ដោយទទួលស្គាល់ថា​ពេលនេះ​លោកមាន​គូជីវិតថ្មីទៀត​ហើ​យ​។ការសារភាពរបស់លោកអាហ្វ្រីលគីនីន មានម្ចាស់​ចិត្តថ្មីនេះក្រោយ​ពី​លោ​ក​​ឧកញ៉ារូបនេះបង្ហាញ​ភាពផ្អែម​ល្ហែម​ស្នេហ៍ជាមួយ​នារីម្នាក់ដែល​មាន​ឈ្មោះហ្វេស​បុកថា​ម៉ាក់​ស្រីពេជ្រអនឡាញអ៊ឺវ៉ាន់បោះដុំ រហូតដល់មានការ​អោបថើបគ្នា​ទៀត​ផងទើបធ្វើឲ្យមជ្ឈដ្ឋាន​មហាជនមានការចាប់អារម្មណ៍ថាលោកគីនីន ដែលត្រូវគេដឹង​ថាជា​ឧក​ញ៉ាសម្បូរមន្ដស្នេហ៍​មិនធម្មតាម្នាក់​នោះពេលនេះលោករកបានគូស្នេហ៍ថ្មីស្រស់ស្អាតមិនចាញ់តារាឡើយ។

 លោកលាន អាហ្រ្វីលគីនីន បានឲ្យដឹងថាលោកនិងនារីរូបនោះគឺពិតជា​មានអារម្មណ៍​ល្អ​និងផ្ដល់តម្លៃឲ្យគ្នា​ទៅ​វិញ​ទៅមកពិតប្រាកដ​មែន។លោកថាបើគ្រាន់តែបណ្ដើរគ្នា​គឺជាធម្មតា​ទេ តែពេល​នេះ​លោកនិងនារីរូបនោះ​ក៍​បាន​​បង្ហាញដល់ថ្នាក់អោប ថើប និងនាំទៅជួបមុខឪពុក​ម្ដាយទៀត​ផងដែលនេះគឺជាការបញ្ជាក់ថា​ជាស្នេហា​ច្បាស់​​លាស់។លោកឧកញ៉ារូបនេះ​បង្ក​ត់​ថា”មនុស្សប្រុសណាក៍ត្រូវការរាយមងដែរ តែបើមងដាក់​ទៅលទ្ធ​ផលគាប់ប្រសើរហើយ  គឺ​គេលែងចង់​ទៅមុខ​ទៀតហើយ”។អតីតតារាក្លាយទៅ​ជាឧកញ៉ារូបនេះមានការ​ជឿរ​ជាក់ថា​ចំណង​ស្នេ​ហា​ថ្មីរបស់លោកគឺពិតជាសាកសមគ្នា​ព្រោះថាម្ចាស់​ស្នេហ៍ថ្មីរបស់លោក​គឺជា​មនុ​ស្សស្រី ពូកែ​និង​ឆា្លត ហើយប៉ៈលោកជាមនុស្សប្រឹងរក ហេតុនេះហើយលោក​ពេញចិត្តការ​ចាប់​​ផ្ដើមស្នេហ៍​ជាថ្មី​នាពេលនេះ។

 គូរបញ្ជាក់ថាមុនលោកលាន អាហ្វ្រីលគីនីន ភ្ជាប់ស្នេហ៍ថ្មីជាមួយនារីម្នាក់ដែល​ជាអ្នក​ពូកែវោ​ហារ​ស័ព្ទរកស៊ី​តាម​Online នេះ កាលពីដើមឆ្នាំ២០២២ លោកឧកញ៉ារូបនេះក៍បាន​ប្រ​កាស​ជាសារធារណៈដែរថា​ចំណងស្នេហា​លោក​ជាមួយអតីតភរិយាអ្នកនាងកែវ វល័ក្ខ បាន​ដើរ​ដល់ទីបញ្ចប់ទៅហើយ ដោយការចែកផ្លូវនោះធ្វើទៅតាមច្បាប់ និង​មានអាជ្ញាធរដឹងឭ។​លោក​គីនីនី មិន​បានប្រាប់ពីមូលហេតុដែលលោកលែង​លះគ្នាជា​មួយ​អតីតភរិយានោះទេ ប៉ុ​ន្ដែ​លោកថាទំនាក់ទំនងរវាងកូនៗ​លោកនិងម្ដាយគេគឺនៅតែទៅ​មកៗ​ជាធម្មតា។ដោយឡែក​ការដែលឧកញ៉ា​រូប​នេះ​សាងស្នេហ៍ថ្មីជាមួយអ្នកលក់Online ល្បីឈ្មោះ​នេះក៍មានព័ត​មានថា​គូស្នេហ៍របស់លោកគីនីន ក៍ស្រ្ដីមេ​ម៉ាយ​ម្នាក់ផងដែរ ខណៈដែលលោកថា​មុននារីរូបនេះ​ជួប​លោកនាងធ្លាប់តាំងចិត្តថានឹងមិនយកប្ដីទៀតទេ  តែ​ពេល​នេះ​​​នាង​ទទួល​បាន​ការស្រលាញ់ ការអាណិត សណ្ដោសប្រណីពីលោកទើបអ្នក​នាងព្រមបើកបេះ​ដូង។​លោក​ អាហ្វ្រីលគីនីន តាំងចិត្តថា”ជីវិត និងទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់ ខ្ញុំនឹងប្រគល់​ជូន​​គាត់(ម៉ាក់ស្រីពេជ្រ)ទាំង​អស់​”។តាម​រយៈការលាតត្រដាងពីលោកគីនីន បញ្ជាក់ថាចំណងស្នេហាថ្មី​របស់លោក​គ្មាន​ឧបស័ក្កនោះទេ ព្រោះថា​លោកក៍ដាច់ស្រាច់ជាមួយអតីតភរិយា ខណៈគូស្នេហ៍ក៍​បញ្ចប់​ស្នេហ៍​ចាស់ដូចគ្នា៕

RELATED ARTICLES