ពិធីមង្គលការមួយនេះ បានធ្វើឱ្យសាច់ញាតិក្រុមគ្រួសារ ពិសេសភ្ញៀវដែលបានចូលរួម សុទ្ធតែមានអារម្មណ៍ភ្ញាក់ផ្អើល និងស្រឡាំងកាំងគ្រប់គ្នា ខណៈដែលកូនកំលោះក្រមុំ បានជ្រើសរើសយកក្តារមឈូស១ មកតាំងកណ្តាលរោងអាពាហ៍ពិពាហ៍របស់ខ្លួន ជំនួសឱ្យសួនផ្កា ឬការតែងឆាក ដើម្បីឱ្យភ្ញៀវដែលមកចូលរួម បានថតផ្តិតរូបអនុស្សាវរីយ៍។

មង្គលការប្លែកខុសគេរបស់កូនក្រមុំកូនកំលោះ ដែលជ្រើសដាក់តាំងក្តារមឈូសនៅខាងមុខពិធី ដើម្បីទុកថតរូបជំនួសឱ្យឆាកនៅក្នុងពិធីទូទៅនេះ ត្រូវបានសាមីខ្លួនកូនកំលោះក្រមុំ ប្រាប់ថា ដោយសារតែក្តារមឈូសនេះហើយ ដែលធ្វើឱ្យពួកគេទាំងពីរស្រឡាញ់គ្នា ដូច្នេះហើយ ទើបមានក្តារមឈូសក្នុងពិធីដ៏សំខាន់មួយនេះ។

ពិធីមង្គលការដ៏ចម្លែកខាងលើ ប្រព្រឹត្តទៅកាលពីពេលថ្មីៗកន្លងមកនេះ នៅក្នុងឃុំណងយ៉ាវ ស្រុកផាកនំសារខាម ខេត្តឆាកឈើងសាវ ប្រទេសថៃ ដោយកូនកំលោះ មានឈ្មោះចក្រីត ណាមវិសេត អាយុ២៣ឆ្នាំ ចំណែកកូនក្រមុំ មានឈ្មោះផន ធិឆារឿងរាំ មានអាយុ១៦ឆ្នាំ។ អ្នកទាំងពីរជាបុគ្គលិកធ្វើក្តារមឈូសនៅរោងចក្រ មួយកន្លែង។

យោងតាមប្រភពពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះរូបភាពពិធីមង្គលការដ៏ប្លែកខុសគេខាងលើនេះ រួចភ្ផាប់ជាមួយនឹងសំណេររៀបរាប់ថា “ព្រោះការផលិតក្តារមឈូសទើបធ្វើឱ្យយើងបានជួបគ្នា ហេតុនេះហើយទើបពិធីរៀបការរបស់យើងចាំបាច់ត្រូវមានក្តារ មឈូសជាសាក្សីស្នេហ៍។ ក្តារមឈូសមួយនេះ កូនកំលោះជាអ្នកផ្គុំ ហើយកូនក្រមុំជាអ្នកលាបថ្នាំ សូមចូលរួមត្រេកអរជាមួយអ្នកទាំងពីរផងដែរ គ្រប់គ្នាអាចចែករំលែករូបភាពទាំងនេះបានណា…”។

ក្រោយពីម្ចាស់គណនីហ្វេសប៊ុកខាងលើផុសភ្លាម ក៏ធ្វើឱ្យគ្រប់គ្នាដែលឃើញងឿងឆ្ងល់ រហូតមានអ្នកសារព័ត៌មានទាក់ទងទៅម្ចាស់ហ៊្វេសប៊ុកនោះ ទើបដឹងថា ជាជាងថតរូបនៅក្នុងពិធី និងបានណែនាំអ្នកសារព័ត៌មានអំពីទីតាំងរោងចក្រផលិតក្តារមឈូសដែលប្តីប្រពន្ធថ្មោងថ្មី ខាងលើ កំពុងបម្រើការងារទៀតផង។

ដើម្បីចង់ដឹងកាន់តែច្បាស់ អ្នកសារព័ត៌មានក៏បានធ្វើដំណើរទៅរោងចក្រផលិតក្តារមឈូសដែលស្ថិតនៅឃុំណងយ៉ាវ ស្រុកផាកនំសារខាម ខេត្តឆាកឈើងសាវ ដើម្បីទៅជួបគូស្នេហ៍ថ្មីថ្មោងមួយគូនេះដែលធ្វើឱ្យមានភាពល្បីល្បាញនៅក្នុងសង្គមអនឡាញ និងសាកសួរអំពីប្រវត្តិ របស់អ្នកទាំងពីរ។

កូនកំលោះមានឈ្មោះចក្រីត ណាមវិសេត អាយុ២៣ឆ្នាំ ចំណែកកូនក្រមុំឈ្មោះផន ធិឆារឿងរាំ អាយុ១៦ឆ្នាំ អ្នកទាំងពីរជាបុគ្គលិកធ្វើក្តារមឈូសនៅរោងចក្រមួយកន្លែង ហើយកូនក្រមុំក៏ជាអ្នកស្រុកនគររាជសីមា ដែលបានផ្លាស់មកធ្វើជាបុគ្គលិកនៅក្នុងរោងចក្រផលិតក្តារមឈូសពីមុនមក។ រីឯកូនកំលោះដែលជាអ្នកស្រុកម

ហាសារខាម ក៏បានមកធ្វើការនៅទីនោះដូចគ្នាកាលពី២ឆ្នាំមុន។ ពេលវេលាកន្លងផុត ទៅមិនបានប៉ុន្មានផង អ្នកទាំងពីរក៏បានទាក់ទងគ្នា មើលចិត្តគ្នាប្រហែល១០ខែ ក៏សម្រេចចិត្តរៀបការជាមួយគ្នាតែម្តង។

អ្នកទាំងពីរធ្វើការនៅក្នុងរោងចក្រផលិតក្តារមឈូស យូរៗទៅក៏គិតថា ក្តារមឈូស គ្រាន់តែជាប្រអប់ឈើដែលលាបថ្នាំពណ៌តែប៉ុណ្ណោះ ពេលដែលយកមកតុបតែងនៅក្នុងពិធី មើលទៅក៏មិនជាអ្វី ហើយពួកគេក៏មិនបាន

គិតអ្វីច្រើននោះដែរ ហើយក៏មិនគិតថា វាខូចខាតអ្វីនោះដែរ ព្រោះអ្នកទាំងពីរមកជួបគ្នាហើយស្រឡាញ់គ្នាក៏ព្រោះតែការងារមួយនេះ ទើបសម្រេចចិត្តយកក្តារមឈូស យកមករៀបចំពិធីក្នុងពិធីមង្គលការទៅ៕