Thursday, October 24, 2024
Homeតារាខ្មែរពេជ្រ សោភា ៖ថៅកែបើកដៃ

ពេជ្រ សោភា ៖ថៅកែបើកដៃ

ពេជ្រ សោភា បានចេញ២ច្រកសម្រាប់បទចម្រៀងប្រពៃណីចូលឆ្នាំខ្មែរ២០២២ នេះ​ពោល​គឺទាំងនៅហង្សមាស និងការច្រៀងសម្ដែងដាច់ដោយឡែកមួយផ្សេងទៀត​ជាមួយ​អ្នក​ស្រីទ្រី ដា​ណា​ ។សកម្មភាពរបស់សោភា បែប​នេះបញ្ជាក់ឲ្យឃើញថានាងជាតារា​ចម្រៀងឯក​រាជ្យ​​មាន​សិទ្ធិពេញលេញក្នុងការធ្វើការងារ​សិល្បៈដែលខ្លួនស្រ​លាញ់​បើទោះជាសោភា ជា​អ្នកចម្រៀង​របស់​ហង្ស​មាសមែន ប៉ុន្ដែនាងច្រៀងដោយមិនមានការកុងត្រាជាច្រើន​ឆ្នាំមក​ហើយ។ទោះជាយ៉ាង​ណាឆ្លងកាត់​ការឈជើងនៅហង្សមាសរយៈពេលជាង១៧ឆ្នាំមក​នេះ​សោភា ប្រៀប​បានជារៀម​ច្បងម្នាក់​នៅផលិតកម្មធំនេះទើបនាងត្រូវបានថៅកែបើកដៃ​ឲ្យ​ចេញ​ចម្រៀងនិងMV នៅខាង​ក្រៅ​ពីហង្សមាសបានដូចជាពេលនេះ។មិនត្រឹមតែប៉ុណ្ណោះទេ​សោភា ត្រូវហង្សមាសអនុញ្ញាត្តិ​ឲ្យនាងអាច​ធ្វើបទ​ចម្រៀងបានតាមចិត្តចង់ដោយខ្លួន​ឯង​ទៀត​ផង ខណៈដែលសោភា មាន​Studio ផ្ទាល់ខ្លួននៅផ្ទះហើយនាង​អាចនិពន្ធMelody  និងធ្វើភ្លេង​បានដោយខ្លួនឯងទៀតរឹត​តែធ្វើឲ្យសកម្មភាពសិល្បៈ​របស់នាងធ្វើឡើង​ចេញ​ពីបេះដូង​ដែល​ខ្លួន​ឯងស្រលាញ់តែម្ដង។

  តាមព័តមានថាការដែលពេជ្រ​ សោភា ត្រូវថ្នាក់ដឹកនាំហង្សមាសកាន់តែផ្ដល់​សិទ្ធិ​ពិ​សេសឲ្យ​នាងច្រើនជាង​តារា​ផ្សេងៗទៀតនោះបន្ទាប់ពីតារា​ចម្រៀងវ័យ​៣៧ឆ្នាំរូបនេះបានបដិ​សេធ​ក្នុងការទៅចូលរួមជាមួយGalaxy ដោយ​បន្ដច្រៀងនៅហង្សមាសតទៅទៀត ហេតុ​នេះ​ហើ​យ​​​ធ្វើឲ្យសោភា កាន់តែត្រូវបានម្ចាស់ផលិត​កម្មនេះ​មើល​ឃើញ​ពីភាពស្មោះ​ត្រង់របស់នាង​ដែលមិនចង់ទៅឈជើងនៅផលិតកម្ម​ផ្សេងប្រឆាំងជាមួយហង្ស​មាសវិញ​។

ដោយឡែកសោភា ធ្លាប់ប្រាប់ថានាងមានអ្វីៗគ្រប់បែបយ៉ាងដូចពេលនេះគឺដោយ​សារតែហង្សមាសផ្ដល់ឱកាស​ឲ្យក្លាយជាតារាចម្រៀងម្នាក់ដែលមានមហាជនស្គាល់និងគាំទ្រដល់បច្ចុប្បន្ន។សោភា គ្មាន​បំណងផ្លាស់ប្ដូរផលិត​កម្មច្រៀងឆាប់ៗនោះទេ ប៉ុន្ដែអ្វីដែលនាងមានការសោកស្ដាយខ្លាំងនោះ​គឺការចាកចេញរបស់កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ ដោយសោភា ថាលោកស្នាយ ច្រៀង១​ដឹង១ ហើយនាងបានល្បីឈ្មោះរហូតមកដល់សព្វថ្ងៃ​គឺដោយ​សារតែការតោង​ការលីព​លោក​ព្រាប សុវត្ថិ ច្រើនណាស់។ប៉ុន្ដែសោភា បែជានៅតែគ្មានគម្រោងទៅGalaxy ដើម្បី​ចាប់​ដៃគូ​ជាថ្មី​ជា​មួយ​លោកសុវត្ថិ ឡើយ។ចំណែករឿងស្នេហាថ្មីជាមួយប្រុសរូបសង្ហារ​ដែលនាងចាត់​ទុក​ថា​ព្រះ​យេ​ស៊ូគ្រិស្ដ​ប្រទានឲ្យនាងបានជួបគ្នានោះពេលនេះបែជាស្ងប់ស្ងាត់​និងបាត់អស់​ភាព​ផ្អែម​​ល្ហែមស្នេហ៍ បើទោះជា​សោភា ធ្លាប់បង្ហាញសញ្ញាចង់រៀបការជាលើកទី២ជាមួយ​សង្សារថ្មី​​ក៍​ដោយ៕

RELATED ARTICLES