Thursday, October 24, 2024
Homeតារាខ្មែរប៉ាច គីមមួយ ៖អនាគតស្វាមីធ្វើឲ្យរំភើបចិន្ដា

ប៉ាច គីមមួយ ៖អនាគតស្វាមីធ្វើឲ្យរំភើបចិន្ដា

ភ្នំពេញ៖ប៉ាច គីមមួយ បានប្រារពខួបកំណើតរបស់ខ្លួនកាលពីពេលថ្មីៗ​នេះហើយស្រីស្រស់​សាច់​​​សខ្ចីរូបនេះ​រំភើបចិត្តជាខ្លាំងព្រោះតែអនាគតស្វាមីរបស់នាងលោកសយ រតនៈ បានយក​ចិត្ត​ទុក​ដាក់ដល់នាង​ខ្លាំងព្រម​ទាំងបានចាប់អោបថើបដោយ​ក្ដីស្រលាញ់ពេញបេះដូងនៅថ្ងៃពិ​សេស​របស់គីមមួយ ផងដែរ។អ្វីដែលធ្វើឲ្យគីម​មួយ កាន់តែពេញចិត្តកំពូលស្នេហ៍ថែមទៀត​នោះគឺ​លោករតនៈ បានទិញកាបូប និងទឹកអប់ម៉ាកប្រេន​ៗជូន​នាង​ទើបធ្វើឲ្យអ្នកសិល្បៈ​រួម​អាជីព​ដែល​​​ធ្លាប់​តែដាស់តឿនគីមមួយ ថាប្រយ័ត្នដើរជាន់ដានចាស់ព្រោះ​ស្នេហ៍​រកតែ​ប្រុស​ស្អាត​នោះ​​បង្វែរមកជានិយាយថាគីមមួយ ពូកែរកសង្សារមែនគឺមិន​ត្រឹមតែមានរូបរាងសង្ហារ​នោះទេ ប៉ុន្ដែ​លោករតនៈ នេះថែមទាំងពូកែផ្គាប់ចិត្តនាងទៀតផង។

  ដោយសារតែប៉ាច គីមមួយ កំពុងតែមានកម្ដៅបេះដូងឡើងវិញក្រោមស្នាដៃប្រុស​ក្មេង​ចូលខ្លួនទៅ​ព្យាបាល​ដំ​បៅចាស់របស់នាងនោះទើបពេលនេះទោះជាមានមន្រ្ដីធំខ្លះតាមចែចង់ដោយចង់ប្រគល់អ្វីៗគ្រប់យ៉ាងឲ្យតែនាងព្រមស្នេហានោះមិនធ្វើឲ្យទាក់ចិត្តអ្នកមេម៉ាយសាច់សខ្ចីរូបនេះបានឡើយ។ប៉ុន្ដែផ្ទុយទៅវិញនាងគីមមួយ ថែម​ទាំងមិនចាប់អារម្មណ៍លុយ ឡាន និងវីឡារជាថ្នូរស្នេហានោះថែមទៀតផង ដោយនាងបានប្រកាសថាបេះដូង​នាងមិនត្រូវ​ការ​បុរស​ដែលមានអាយុចាប់ពី៤០ឆ្នាំឡើងធ្វើជាកំណាន់ចិត្តរបស់នាងឡើយ។ការតាំងចិត្ត​បែប​នេះ​ធ្វើឲ្យប្រុសៗសម្បូរ​ទ្រព្យ​ដែលស្នេហានាងគីមមួយ ជាច្រើនឆ្នាំមកហើយនោះ​បានខ្ទាត​ចេញ​​ទៅវិញអស់ព្រោះ​ថាភាគ​ច្រើនប្រុសទាំងនោះគឺសុទ្ធតែមានវ័យចំណាស់។

  គូរបញ្ជាក់ថាប៉ាច គីមមួយ បានចែកផ្លូវគ្នាកណ្ដាលទីជាមួយអតីតប្ដីដែលជាតារា​ចម្រៀ​ង​ម្នាក់និយមច្រៀង​បទ​ជាភាសារបរទេស ហើយនាងបានភ្ជាប់ស្នេហ៍ជាមួយលោករតនៈ រយៈ​ពេល៧ឆ្នាំទើបព្រម​សារភាពស្នេហ៍​កាល​ពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២២ ដែលពេលនោះនៅ​ពេល​​ប្រុស​ស្នេហ៍បំពាក់ជញ្ជៀនឲ្យនាងគីមមួយ រំភើបរហូតដល់​ស្រក់ទឹកភ្នែករលីង​រលោង​ទៀតផង។យ៉ាងណាទាំងនាងគីមមួយ និងរតនៈ មិនទាន់កំណត់ថ្ងៃដឹកដៃគ្នាចូលរោង​ការ​ឡើយ ព្រោះពេលនេះពួកគេជាប់ភារកិច្ចបង់រំលស់ផ្ទះរួមគ្នាតម្លៃជិត១០ម៉ឺនដុល្លារ នៅខណ្ឌ​មានជ័យ ក្រុងភ្នំ​ពេញ។នេះជាគូស្នេហ៍តារា១ទៀតហើយដែល​ចាប់ផ្ដើមហ៊ានសាង​ស្នេហ៍​ដោយបើកចំហ ខណៈដែល​អ្នកជំនាញ​សិល្បៈ​បានលើកឡើងថា​ការដែលអ្នក​សិល្បៈ​ជ្រើស​យកអ្នកសិល្បៈដូចគ្នាធ្វើជាប្ដីឬប្រពន្ធគឺអាចរក្សារចំណង​ស្នេហាបានយូរអង្វែងជាងយកអ្នកនៅក្រៅរង្វង់សិល្បៈ៕

RELATED ARTICLES