Thursday, October 24, 2024
Homeតារាខ្មែរសុខ ពិសី ៖​នឹងរក្សារតំណែងនាំមុខគេនៅ​សាន់ដេជា​ច្រើន​ឆ្នាំទៀត

សុខ ពិសី ៖​នឹងរក្សារតំណែងនាំមុខគេនៅ​សាន់ដេជា​ច្រើន​ឆ្នាំទៀត

ភ្នំពេញ៖ស្រីស្អាតសុខ ពិសី ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពី​សំណាក់មន្រ្ដីធំៗមួយ​ចំ​នួន​ជា​ច្រើនឆ្នាំ​មក​ហើយតែទីបំផុតតំណែងជំទាវ ឬការចង់ឲ្យលុយ ឡាន និងវីឡារ មិនធ្វើឲ្យ​ពិសី ជ្រួល​ជ្រើមឬស្រវ៉ា​ចាប់នោះ​ទេ ព្រោះថាពេលនេះនាងមានមានអង្គរក្សបេះដូងតាម​ការ​ពារ២៤ម៉ោង​នោះ​គឺ​ថៅកែ​សាន់ដេលោកឡាយ សុខចំរើន ។បើទោះជាទាំងពិសី និងលោកចំ​រើន មិនដែលសារ​ភាពស្នេហ៍​ម្ដងណាក្ដី ប៉ុន្ដែព័តមានដែលផ្សព្វផ្សាយ​ពីចំណង​ស្នេហា​អ្នកទាំង​២ជិត១០ឆ្នាំមក​នេះវាបានធ្វើឲ្យអ្នកដែលព្យាយាមរាយមងដាក់អន្ទាក់ស្នេហ៍ពិសី បានខ្ទាត​ទៅ​វិញ​អស់ហើយ​តារាសាច់សខ្ចីមានសុវត្ថិ គេចផុតពីការរងសំពាធពីសំណាក់អ្នកចូល​ចិត្តប្រើ​អំ​ណាចលុយ។​អ្វី​ដែល​គូរ​ឲ្យកាន់តែកក់ក្ដៅថែមទៀតនោះពិសី នៅតែរក្សារបានតំណែង​ជាតួ​ឯក​នៅផលិត​កម្ម​សាន់ដេរយៈពេល​យូឆ្នាំត​ទៅ​​ទៀតបើទោះជាអ៊ីវ៉ា ត្រូវបានគេទទួលស្គាល់​ថាមាន​សម្ថ​ភាព​មិនចាញ់នាងក្ដី។ឥទ្ធិពលរបស់ស្រីស្អាតពិសី នេះ​ដែរបានធ្វើ​ឲ្យតារា​ចម្រៀង​រួម​ទ្រនុំគោរព​នា ងប្រៀបបានដូចជាថៅកែឬម្ចាស់ផលិតកម្មសាន់ដេផងដែរ ខ​ណៈ​​​ដែលនាយ​ចឺម ដែលធ្លាប់ តែត្រូវតារាស្រីជាច្រើនដួងដែលថតសម្ដែងMVជាមួយ​ញ៉ាចសឹងគ្រប់គ្នា​ព្រោះ​លោកមេសា គិតតែពីចាប់អោបថើបតួស្រីលើសពីតម្រូវការអ្នក​ដឹកនាំសម្ដែងបញ្ជារនោះ​ស្រា​ប់​តែពេលប៉ៈពិសី នាយបែរជាស្លូតសុភាពរាបសារហួសការគិត​ទៅវិញ។ភស្ដុតាងទាំងនេះ​បញ្ជាក់ថារឿង​ស្នេ​ហារបស់ពិសី ជា​មួយថៅកែសាន់ដេត្រូវបានតារាជ្រកកោនក្រោម​ដំបូល​ផលិតកម្មមួយនេះ​ដឹង​ឭទាំងអស់ហើយពួក​គេបន់ឲ្យតែ​អ្នកទាំងពីរឆាប់ចូលរោងការ​និងអាល​បានទៅញាំការតែ​ប៉ុណ្ណោះ។

  ទោះជាយ៉ាងណារហូតមកដល់ពេលនេះសុខ ពិសី នៅតែមិនទាន់កំណត់ពីពេលវេលា​នៃការចូល​រោងការ​ឡើ​យ បើទោះជាមានការសន្និដ្ឋានស្ទើតែច្បាស់១០០%​ថាអនាគតស្វាមី​របស់នាង​គឺជាលោកឡាយ សុខចំរើន ក្ដី ប៉ុ​ន្ដែនាងបានជ្រើសផ្លូវសាងស្នេហាលាក់​លៀម​ដោយ​​មិនហ៊ានបើកចំហនោះទេ ដែលរឿងនេះត្រូវ​បានគេ​ស​ន្និដ្ឋាន​ថាគ្មានអ្វីក្រៅពីពិសី ខ្លាច​ក្នុងការប៉ៈពាល់ដល់ទីផ្សារចម្រៀងរបស់នាងនោះទេ ទើបមិនហ៊ានកៀក​កើយ​កំពូលស្នេហ៍​ជាសាធារណៈបែបនេះអស់ជិត១ទសវត្សន៍។

  ក្រៅពីសុខ ពិសី តារាដែលផាត់ចោលសំណើរស្នេហ៍មន្រ្ដីធំឬមិនចាប់​អារម្មណ៍តំណែង​ជំទាវនោះ​មានដូច​ជាមាស សុខសោភា ,ឱក សុគន្ធកញ្ញា ,សុគន្ធ​ និសា ,សួស វីសា និងពេជ្រ សោភា ជាដើមដែល​ពួកគេ​សាង​ស្នេហ៍ដោយបេះដូង​ជាមួយបុរសដែលខ្លួនស្រ​លាញ់។អ្វី​ដែ​ល​គូរឲ្យកត់សម្គាល់ថែមទៀតនោះពិសី  ​​​​​​​​​​​​មិនបា​រម្ភខ្លាចចំណងស្នេហាមានការ​ប្រែប្រួល​ទេ​ទើប​នាងបន្ដការលាតត្រដាងរឿងស្នេហាដោយមិនបើកចំហ ឬមិន​ប្រញ៉ាប់អូសដៃគូស្នេហ៍​ចូល​រោង​ការដូចឱក សុគន្ធកញ្ញា និងប្អូនថៅកែហង្សមាសនោះឡើយ។អ្នកជំនាញ​សិ​ល្បៈបាន​លើក​ឡើងថាបើសិនជាពិសី ក្លាហានហ៊ានរៀបការជាមួយលោកឡាយ សុខចំរើន ជាសា​ធារ​ណៈ​នៅពេលខាងមុខនោះឥទ្ធិពលរបស់នាងនៅសាន់ដេគឺដូចឱក សុគន្ធកញ្ញា នៅហង្សមាស​ដែរជាមិនខាន ហើយ​ពេលនោះច្បាស់ណាស់ថៅកែផលិតកម្មនឹងមិនឲ្យពិសី ធ្លាក់មកធ្វើ​ជាតួ​រងជាដាច់ខាត ពោលគឺត្រូវតែជា​តួឯក​ជាច្រើនឆ្នាំតទៅទៀតឬអាច​នឹងបញ្ចប់អាជីពនៅ​សាន់​ដេតែម្ដង។

សុខ ពិសី ត្រូវបានគេចាត់ទុកថាជារាជនីយសម្រស់នៅឆ្នាំ២០២២ នេះប្រចាំសាន់ដេ​ព្រោះ​មិនទាន់​មានតារា​ណា​អាចផ្ដួលរូបឆោមនាងបានឡើយ បើទោះជាពិសី ធ្លាប់ត្រូវបានគេ​សង្ស័យថា​នាងបានកែ​កុនជាច្រើនផ្នែកក្ដី។ការថែរាងមកស្វែលដ៍តូចច្រឡឹងរបស់ពិសី នេះធ្វើ​ឲ្យ​នាងរឹតតែត្រូវប៉ាន់ក្ដាប់បានស្ពតធំៗតទៅ​ទៀតទើបមុននេះ​នាង​បានទិញរថយន្ដLand Cruiser​V8 តម្លៃជាង១០ម៉ឺនដុល្លារបន្ថែមពីលើរថយន្ដដែល​នាងជិះប្រចាំថ្ងៃមានដូច​ជាAudi, Range Rover និងLexus Ls600។អ្នកស្និតសុខ ពិសី បង្ហើបថាការមិនព្រមទទួលស្គាល់រឿង​ស្នេហ៍​ថៅ​កែ​របស់តារាសាច់ដូចបណ្ដូលចេករូបនេះធ្វើឲ្យកូនលោក​ឧកញ៉ាមហាសេដ្ឋីម្នាក់​នៅតែ​តាម​ស្នេហានាងរយៈ​ពេល​ជាង១០ឆ្នាំមកហើយ៕

RELATED ARTICLES