Thursday, October 24, 2024
Homeតារាខ្មែរពេជ្រ សោភា ៖ប្រហោងពោះ ព្រោះអ្នករាំម្នាក់ដែល​នាង​​ទុកដូចប្អូនប៊ិះគ្រោះថ្នាក់​លើឆាក

ពេជ្រ សោភា ៖ប្រហោងពោះ ព្រោះអ្នករាំម្នាក់ដែល​នាង​​ទុកដូចប្អូនប៊ិះគ្រោះថ្នាក់​លើឆាក

ភ្នំពេញ៖ពេជ្រ សោភា បានអះអាងថារយៈពេល៤ឆ្នាំ(២០១៨-២០២២) នៅរាត្រី​ថ្ងៃចុងក្រោយ​នៃ​ពិធីបុណ្យចូល​ឆ្នាំ​ខ្មែរ(១៦មេសា)គឺជាវេលាមួយដែលនាងភ័យជាងគេបំផុត ព្រោះតែអ្នករាំដ៍ច្នើមម្នាក់​របស់នាង​ឈ្មោះRomio Sopitu បានលះបង់ពេលវេលាជួយនាង​ដើម្បី​ឲ្យ​នាងបានល្អ​លើឆាក​ទើបធ្វើឲ្យការសម្ដែង​សូមួយ​ស្ទើតែ​ធ្វើឲ្យ​បុ​រស​ដែលនាងចាត់​ទុកដូចជាប្អូននេះប៊ិះ​តែ​និង​ភ្លាត់​ស្នៀត។ដោយឡែកមហាជនមើល​ឃើញតាមរយៈវីដេ​អូនោះ​បង្ហាញថាលោកRomio Sopitu បានរាំត្រឡប់ខ្លួន​ហើយ​បត់កផ្លាស់ទី​សឹង​តែមិនទាន់ទើប​ធ្វើ​ឲ្យសោភា ភ័យ​បុក​ពោះ។

 ពេជ្រ សោភា ថ្លែងថា”បើគាត់(Romio Sopitu )មិនរាំឲ្យខ្ញុំក៍គ្មានរឿងបែបនេះ​កើត​ឡើង​ដែរ។គាត់រត់ច្រើន​សូ តែ​គាត់ជួយខ្ញុំ ព្រោះស្រលាញ់ខ្ញុំ ខ្លាចខូចសូ ។ខ្ញុំទុកគាត់ដូចប្អូន មិន​បាច់​​គិត​ខ្មាសអ្នកណា សម្រាប់​ខ្ញុំ​ឡូយនោះ​ទេ​”។

  ពេជ្រ សោភា ប្រាប់ទៀតទៀតថាក្នុងចំណោមអ្នករាំរបស់នាង​ទាំងអស់គឺនាងស្រ​លាញ់​​​ស្មើគ្នាទាំងអស់ ប៉ុន្ដែ​អ្វីដែលនាងតក់ស្លុតបំផុតនោះត្រង់ថា​បើអ្នករាំនាងម្នាក់​នេះ​(Romio Sopitu)ខុសបច្ចេកទេស និងភ្លាត់ស្នៀត​តែ​បន្ដិចនិងអាចបណ្ដាល​ឲ្យគ្រោះថ្នាក់ដល់ជីវិតដែល​នេះមិនមែនជារឿងធម្មតានោះទេ។ដោយឡែកអ្នក​នៅក្នុង​ហេតុការណ៍នោះបានអះអាងថាដោយសារតែនៅពេលនោះនៅលើឆាកមានសើមទឹកទើបធ្វើឲ្យអ្នករាំរបស់សោភា ម្នាក់នេះ​រាំលោត​រអិលស្ទើតែ​ប៉ៈពាល់ដល់ជីវិតបែបនេះ។យ៉ាងណាស្ថានការណ៍បានល្អប្រសើរ​ឡើង​វិញនៅ​ពេល​ដែល​​សោ​ភា ដឹងថាអ្នករាំដែលនាងចាត់ទុកដូចជាប្អូននោះគ្មានបញ្ហា​របួស​ឬ​គ្រោះថ្នាក់​ដែល​នេះ​ជាសំ​ណា​ងមួយក្នុងមួយពាន់គ្រោះថ្នាក់ព្រោះមិនត្រឹមតែសោភា នោះទេ​តែអ្នក​ទស្សនា​ផ្ទាល់​ក៍បុកពោះមិន​ស្ទើ​ដែរ ដោយ​សាតែ​ក្បាច់រាំដើម្បីឲ្យមានសូកាន់តែពិសេស​នោះ អាចនឹង​ប្រ​ឈមគ្រោះថ្នាក់​បាន​គ្រប់ពេល​ប្រសិនបើមាន​ការ​ធ្វែស​​ប្រហែសឬស្ទើ​បច្ចេក​ទេស​​តែបន្ដិច​នោះ​។

  ពេជ្រ សោភា ជាតារាម្នាក់ដែលមានក្បាច់រាំប្លែកៗហើយ​មានអ្នករាំអមជាច្រើនទៅតាម​ប្រភេទConcerts ដែល​នេះ​ជាការផ្ដល់ការងារឲ្យពួកគេមានការងារធ្វើក៍​ដូចជាប្រាក់ចំណូលពី​ជំនាញ​របស់ពួកគេផងដែរ។តែនេះ​គឺជា​លើកទី១ផងដែរដែលគេឃើញសោភា ចេញមុខសរ​សើរ​សមាជិកម្នាក់​របស់ក្រុមរាំនាង​ថាមិនខ្លាចនឿយ​ហត់សុខ​ចិត្តរត់ពីឆាក​មួយទៅឆាកមួយដើ​ម្បីមក​ជួយ​នាងឲ្យមានសូ ទាក់ទាញ។យ៉ាងណាជាការលើកទឹក​ចិត្តដល់អ្នករាំ​សោភា ក៍បាន​ប្រ​កា​ស​ថាទុកលោកRomio Sopitu ដូចជាប្អូនរបស់នាងផងដែរ ខណៈអ្នករាំផ្សេងៗ​ទៀត​របស់​នាងគឺ​នាង​ស្រលាញ់ដូចគ្នាទាំងអស់ ព្រោះបើគ្មានពួកគេទេនាងក៍មិនអាចនាំយកផ្ទាំង​ទស្សនីយ​ភាព​លើឆាក​មកបង្ហាញមហាជនឲ្យរីករាយគ្រប់ពេលបានដែរ។

  ពេជ្រ សោភា បានឈជាតារាស្រីលំដាប់ជូមុខនៅហង្ស​មាសរយៈពេលជាង​១៦ឆ្នាំ​ទៅហើយដែល​ទោះជា​ពេល​នេះហង្សមាសមានតារាចម្រៀងកាន់តែច្រើនក្ដី ប៉ុន្ដែនាងនៅតែ​រក្សារតំណែងបាននិង​បានផ្ដល់បទពិសោធន៍​រប​ស់ខ្លួនឲ្យយុវវ័យជំនាន់ក្រោយដែលស្រលាញ់សិល្បៈ តាមរយៈការធ្វើជាគ្រូបង្វឹកនិងគណៈកម្មារការ​កម្មវិធី​ប្រ​ល​ង​ចម្រៀងThe Voice Cambodia   និងBeat The Best  ជាដើម។តារាវ័យ៣៧ឆ្នាំតែសម្រស់នៅតែក្មេង​ជាង​អាយុ​​រូប​នេះក៍ជាអ្នកចម្រៀងម្នាក់ដែលត្រូវប៉ាន់ខ្លាំងក្នុងការធ្វើជាBA និងស្ពតពាណិជ្ជកម្មធំ​ៗជាច្រើន ទើបធ្វើឲ្យសោភា នៅ​តែជាតារាម្នាក់ដែលរកប្រាក់ចំណូលពីសិល្បៈបាន​ច្រើន​ក្នុង​១ឆ្នាំៗ។ ប៉ុន្ដែរឿងចំណងស្នេហាថ្មីរបស់សោភា វិញហាក់ស្ងប់ស្ងាត់បន្ដិចក្រោយ​នាងបង្ហាញ​សញ្ញាមានសង្សាររូបសង្ហាររយៈពេលជិត៤ខែមកនេះ ទើបធ្វើ​ឲ្យដំ​ណឹ​​ង​​នៃការ​ដឹក​ដៃម្ចាស់​ចិត្ត​ចូល​រោងការរបស់តារាហង្សមាសគ្មានតម្រុយច្បាស់លាស់ឡើយ។សោភា ដែល​ខក​ខាន​ទៅ​Galaxy ក្នុងការចាប់ដៃជាមួយលោកព្រាប សុវត្ថិ ព្រោះនាងសម្រេចចិត្ត​បន្ដជ្រក​នៅហង្សមាស​តទៅ​ទៀត​ដោយគិតថា”ឆ្នាំងចាស់ បាយឆ្ងាញ់”នោះ ធ្លាប់តាំងចិត្តថានាងមិនដែលយក​រឿង​ស្នេហាធំបំផុតក្នុងជីវិតនោះទេ ពោលគឺទោះជាអត់សង្សារក៍នាងអាចរស់បាន តែរឿង​សំខាន់​ដែល​នាងផ្ដោតគឺគ្រួសារនិងការងារ។មហាជន​រង​ចាំមើលថាតើសោភា នឹងដឹកដៃ​គូស្នេហ៍​រៀប​ការនោពេលណាទៅ?

RELATED ARTICLES