ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានធ្វើលិខិតជម្រាបជូន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះ- ឆ្នោត (គ.ជ.ប) លោកស៊ិក ប៊ុនហុក ស្នើរៀបចំ ការចុះឈ្មោះបោះឆ្នោត សម្រាប់ពលរដ្ឋខ្មែរ ដែលចេញទៅធ្វើការ និងរស់នៅក្រៅប្រទេស សរុបប្រមាណជិត៣លាននាក់ ដើម្បីឱ្យពួកគាត់ មានសិទ្ធិបានបោះឆ្នោតសម្រចជោគវាសនា ជាតិ។
លិខិតរបស់លោកសួន សេរីរដ្ឋា ប្រធាន គណបក្សអំណាចខ្មែរ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ជម្រាបជូនប្រធានគណៈកម្មាធិការ ជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងកម្មវត្ថុ “ស្នើរៀបចំការចុះឈ្មោះបោះឆ្នោត សម្រាប់ ពលរដ្ឋខ្មែរ ដែលចេញទៅធ្វើការ និងដែលចេញ រស់នៅឯក្រៅប្រទេស ដើម្បីពួកគាត់បានបោះ- ឆ្នោតសម្រេចជោគវាសនាជាតិ” នោះ បានជម្រាប ជូនលោកស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ថា “ការបោះឆ្នោតកន្លងមកជាច្រើនអាណត្តិហើយ ដែលពលរដ្ឋខ្មែរអ្នកចេញទៅធ្វើការ និងរស់នៅ បរទេសមិនបានចុះឈ្មោះបោះឆ្នោត និងមិន បានបោះឆ្នោត ដើម្បីសម្រេចជោគវាសនាជាតិ របស់ខ្លួន។ គ.ជ.ប មិនត្រូវបោះបង់ពលរដ្ឋខ្មែរ ជាង១ ៥០០ ០០០ (មួយលានប្រាំសែន) នាក់ ដែលធ្វើចំណាកស្រុក ចេញទៅធ្វើការនៅក្រៅ ប្រទេស និងពលរដ្ឋខ្មែរសញ្ជាតិខ្មែរ ជិត២លាន នាក់ ដែលបានចេញទៅរស់នៅក្រៅប្រទេស អាមេរិក កាណាដា អូស្ត្រាលី និងសហគមន៍ អឺរ៉ុបនោះទេ។
ខ្ញុំសិក្សាយល់ឃើញថា ការរៀបចំដើម្បី ចុះឈ្មោះបោះឆ្នោតឱ្យពលរដ្ឋខ្មែរ ដែលរស់នៅ និងធ្វើការនៅក្រៅប្រទេស បានបោះឆ្នោត វា មិនបានចំណាយថវិកាច្រើនដូចជាការបកស្រាយ របស់រដ្ឋាភិបាលនោះទេ ពីព្រោះពលរដ្ឋខ្មែរ អ្នក- ធ្វើការនិងអ្នករស់នៅបរទេសទាំងអស់ គ្រប់ គ្នាម្នាក់ៗសុទ្ធតែមានលទ្ធភាពធ្វើដំណើរទៅ មកស្ថានទូត ស្ថានកុងស៊ុល វត្តខ្មែរ និងសមាគម ខ្មែរ ដោយខ្លួនឯង។ ដូច្នោះ គ.ជ.ប គ្រាន់តែ រៀបចំឱ្យមានមន្ត្រីអ្នកទទួលចុះឈ្មោះបោះឆ្នោត ជូនពួកគាត់ គឺគ្រប់គ្រាន់ហើយ ។
អាស្រ័យដូចនេះ ខ្ញុំស្នើឱ្យគ.ជ.ប ត្រូវ តែរៀបចំសម្រួលនីតិវិធី ធ្វើយ៉ាងណារៀបចំចុះ ឈ្មោះពលរដ្ឋខ្មែរដែលចេញធ្វើការនិងរស់នៅ ឯបរទេសទាំងអស់ សរុបជិត៣លាននាក់នោះ ឱ្យបានចុះឈ្មោះបោះឆ្នោត ដើម្បីបានបោះឆ្នោត គ្រប់ៗគ្នា ក្នុងឋានៈជាពលរដ្ឋខ្មែរ សញ្ជាតិ ខ្មែរ ដែលការពារដោយរដ្ឋធម្មនុញ្ញ ។
សូមឯកឧត្តមប្រធានរកវិធីជជែកជាមួយ ខាងរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាកុំឱ្យពលរដ្ឋ ខ្មែរសញ្ជាតិខ្មែរណាម្នាក់បាត់សិទ្ធិបោះឆ្នោត ដូចអាណត្តិមុនៗឱ្យសោះ”។
ជុំវិញការស្នើសុំរបស់លោកសួន សេរីរដ្ឋា ខាងលើនេះ គណបក្សនយោបាយមួយចំនួន ទៀត ក៏បានសម្តែងការគាំទ្រ និងយល់ស្រប ប៉ុន្តែថា ការស្នើនេះហាក់យឺតពេលហើយ ព្រោះ គ.ជ.ប ត្រូវបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ទៅហើយ នៅថ្ងៃនេះ។
លោកពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃ ទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា ក្នុងនាមប្រទេស ប្រជាធិបតេយ្យ លោកក៏ស្វាគមន៍ចំពោះការ ស្នើឱ្យមានការបោះឆ្នោតនៅក្រៅប្រទេស ព្រោះវាមានសារសំខាន់។ ប៉ុន្តែលោកយល់ថា សំណើរបស់លោកសួន សេរីរដ្ឋា នៅពេលនេះ ប្រៀបដូចភ្លៀងរាំងហើយ បានរកពាងអុងមក ត្រង វាគ្មានប្រយោជន៍អីទេ ។
លោកពេជ្រ ស្រស់ មានប្រសាសន៍ថា “វា មានសារសំខាន់យ៉ាងធំធេង ព្រោះប្រជាជាតិ ខ្មែរយើងទាំងមូល មិនមែនតែនៅក្នុងប្រទេស ទេ នៅក្រៅប្រទេសក៏គេមានការចូលរួមក សាងប្រទេសកម្ពុជាយើងផងដែរ ដូច្នេះយើង ផ្តល់សិទ្ធិឱ្យពួកគាត់ចូលរួមសម្រេចវាសនាជាតិ តាមរយៈការចុះឈ្មោះបោះឆ្នោត ប៉ុន្តែដោយ គាត់មិនមានលទ្ធភាពមកដល់ស្រុកខ្មែរ អ៊ីចឹង យើងផ្តល់ឱកាសនៅក្រៅប្រទេសឱ្យចុះឈ្មោះ នៅតាមទូត ដែលខ្មែរយើងដាក់ប្រចាំការនៅ ក្រៅប្រទេសបាន។ អ៊ីចឹងគឺសំខាន់ណាស់ គឺ សម្រាប់ប្រជាជាតិតខ្មែរយើងទាំងមូល ដើម្បី ឱ្យយល់ដឹងឬក៏អភិវឌ្ឍប្រទេសយើងតាមរយៈ សន្លឹកឆ្នោតនេះតែម្តង។ ក្នុងន័យនេះ យើងអត់ និយាយពីរឿងបាត់សន្លឹកឆ្នោតទេ យើងនិយាយ ពីរឿងផ្តល់សិទ្ធិឱ្យគាត់ចូលរួមអភិវឌ្ឍប្រទេស ក៏ដូចជាចូលរួមសម្រេចវាសនាមេដឹកនាំរបស់ ប្រទេសខ្លួន។ អ៊ីចឹងអារឿងបាត់សន្លឹកឆ្នោត វាមិនមានអីជាបញ្ហាទេ ប៉ុន្តែអ្វីដែលជាបញ្ហាផ្តល់ សិទ្ធិឱ្យពួកគាត់ក្នុងការចូលរួមសម្រេចជោគ- វាសនាប្រទេសជាតិ និងរើសមេដឹកនាំដែលខ្លួន ស្រលាញ់។ តាមពិតទៅ អ្វីដែលខ្ញុំសំណូមពរ ហ្នឹង បើអាចមានលទ្ធភាពបាន យើងកុំទាន់ឱ្យ មានការអនុញ្ញាតឱ្យចុះឈ្មោះតាមក្រៅប្រទេស។ បើសិនជាបងប្អូនពលករ ឬបងប្អូនដែលចំណាក- ស្រុក ដែលមានលទ្ធភាពវិលមកស្រុកខ្មែរ ដើម្បី ចុះឈ្មោះបោះឆ្នោតអញ្ជើញចូលស្រុកខ្មែរសិន។ ប៉ុន្តែយើងមើលទៅ គេបិទបាត់ទៅហើយ យើង ទៅស្នើក៏អត់មានន័យអីដែរ។ តាមពិត ការធ្វើ- ការងារស្នើឱ្យមានការចុះឈ្មោះបោះឆ្នោតហ្នឹង ធ្វើយឺតពេលទៅហើយ ព្រោះគេបិទបាត់ហើយ។ អ៊ីចឹងបើសិនជាស្នើទុកអាណត្តិក្រោយមួយទៀត សង្ឃឹមថាបាន។ ប៉ុន្តែសម្រាប់អាណត្តិនេះ ទៅ មិនរួចទេ ព្រោះគេបិទផ្លូវច្បាប់ហើយហ្នឹង។ អ៊ីចឹងសំណើរបស់លោកសួន សេរីរដ្ឋា គេហៅ ថា ភ្លៀងរាំងហើយ បានរកពាងអុងមកត្រង អាហ្នឹងវាគ្មានប្រយោជន៍អីទេ។ ប៉ុន្តែគ្រាន់តែ ថា បើសិនអាណត្តិក្រោយ សូមរដ្ឋាភិបាលគិតគូរ ដល់បងប្អូនពលករចំណាកស្រុកហ្នឹង ឱ្យគាត់ បង្កើតប្រព័ន្ធចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស ផងដែរ អាហ្នឹងខ្ញុំសូមសំណូមពរនៅអាណត្តិ ក្រោយ ព្រោះអាណត្តិនេះ គឺយើងសំណូមពរ យ៉ាងណា ក៏កៀកដល់ថ្ងៃបោះឆ្នោតហើយ ធ្វើ មិនទាន់ទេ”។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូល- ដ្ឋាន លោកសាម អ៊ីន បានបញ្ជាក់ថា ទោះបី ការស្នើនៅពេលនេះ មានភាពយឺតពេល តែ លោកសង្ឃឹមថា គ.ជ.ប ក៏ដូចជារដ្ឋាភិបាល នឹងពិចារណាការចុះឈ្មោះបោះឆ្នោតជូនពលករ ចំណាកស្រុក និងអ្នករស់នៅក្រៅប្រទេស សម្រាប់ ការចុះឈ្មោះបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
លោកសាម អ៊ីន បានមានប្រសាសន៍ថា “យើងគិតថា ពេលវេលានេះ វាអាចនៅតិចតួច។ អ៊ីចឹងអ្វីដែលយើងឱ្យយោបល់សម្រាប់ការគិត ពិចារណាហ្នឹង គឺសម្រាប់ការចូលរួមបោះឆ្នោត ជាតិ ឆ្នាំ២០១៨ ខាងមុខហ្នឹង គឺ គ.ជ.ប ក៏ ដូចជារដ្ឋាភិបាលហ្នឹង គឺត្រូវតែគិតពិចារណា រឿងហ្នឹងឱ្យបានស៊ីជម្រៅ។ យើងគ្រាន់តែចង់ ឃើញស្ថាប័នជាតិ គ.ជ.ប ក៏ដូចជារដ្ឋាភិបាល ហ្នឹង គឺត្រូវតែប្រឹងប្រែងធ្វើយ៉ាងណាដើម្បីផ្តល់ ភាពងាយស្រួលដល់ជនជាតិខ្មែរយើងហ្នឹង គាត់ មានសិទ្ធិចូលរួមក្នុងការបោះឆ្នោត សម្រច ជោគវាសនាជាតិរបស់ពួកគាត់បានដូចជនជាតិ ខ្មែរយើងដទៃទៀតដែរ”។
គួរបញ្ជាក់ដែរថា ថ្មីៗនេះ គណបក្សសង្គ្រោះ- ជាតិ ដែលជាគណបក្សមានអាសនៈនៅក្នុងសភា រួមនិងអង្គការសង្គមស៊ីវិលផងដែរ បានធ្វើលិខិត ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្នើសុំឱ្យគិតគូរពីការរៀបចំចុះឈ្មោះ បោះឆ្នោតជូនពលករចំណាកស្រុក និងអ្នករស់នៅ ក្រៅប្រទេសនោះ ប៉ុន្តែគ.ជ.ប មិនអាចឆ្លើយតប ជាវិជ្ជមានបាន។
អ្នកនាំពាក្យ គ.ជ.ប លោកហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៦ ថា ជាការពិតទាក់ទងនឹង ការស្នើនេះ មិនមានតែប្រធានគណបក្សអំណាច ខ្មែរ នៅពេលនេះទេ មុននេះក៏មានសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ បានស្នើដែរ។ តែ យោងលើទិដ្ឋភាពផ្លូវច្បាប់ គ.ជ.ប មិនអាចធ្វើ តាមសំណើនេះបាន តែអាចនឹងពិនិត្យពិចារណា នៅពេលក្រោយ។ ជាមួយគ្នានេះ ការពន្យារ ពេលចុះឈ្មោះបោះឆ្នោតទៀតឬយ៉ាងណា ក៏ មិនទានអាចប្រកាសបាន គឺរង់ចាំលទ្ធផលជាក់- ស្តែងនៅថ្ងៃនេះ ។
លោកហង្ស ពុទ្ធា មានប្រសាសន៍ថា “បាទ! គ.ជ.ប ធ្លាប់បានទទួលលិខិតដែលស្នើឱ្យមាន ការគិតគូរនិងរៀបចំការចុះឈ្មោះបោះឆ្នោត នៅក្រៅប្រទេស ជាពិសេស ចំពោះពលករ ហើយជាទិដ្ឋភាពច្បាប់ នៅក្នុងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០១៦នេះ គឺមិនអាចអនុវត្តទៅ បានទេ ពីព្រោះច្បាប់តម្រូវឱ្យចំឈ្មោះបោះឆ្នោត តាមការិយាល័យក្នុងឃុំ-សង្កាត់។ អ៊ីចឹងការ រៀបចំចុះឈ្មោះនេះ មិនមែនជាទីតាំងឃុំ-សង្កាត់ ទេ។ កាលពីសប្តាហ៍មុន ខាងសង្គមស៊ីវិល ហើយ និងខាងគណបក្សសង្គ្រោះជាតិ ក៏លោកចង់ស្នើ ឱ្យដូចគ្នានេះដែរ ប៉ុន្តែចម្លើយនៅតែត្រូវជម្រាប ថា មិនអាចអនុវត្តបាន។ គ.ជ.ប អាចអនុវត្ត បានតែក្នុងករណីដែលធ្វើវិសោធនកម្មច្បាប់ សិន។ មានអនុសាសន៍ផ្សេងទៀតដែរ ដូចជាការ ស្នើសុំឱ្យបន្តការចុះឈ្មោះ ប៉ុន្តែសម្រាប់ថ្ងៃនេះ ថ្ងៃស្អែក ក៏ឆ្លើយតបមិនទាន់បានទេ អាចថាថ្ងៃ ស្អែក គ.ជ.ប ទទួលបានរបាយការណ៍ និងតួ- លេខសរុបនៅទូទាងប្រទេស។ អ៊ីចឹង គ.ជ.ប នឹងពិនិត្យលទ្ធភាពថា មានការចាំបាច់ទេ ដែល ត្រូវពន្យារពេល? ព្រោះអ្វីដែល គ.ជ.ប បាន រៀបចំ គឺ៩០ថ្ងៃ សម្រាប់ការចុះឈ្មោះបោះ- ឆ្នោត។ ប៉ុន្តែបើសិនជា៩០ថ្ងៃនេះ មិនមាន បំណងមកចុះឈ្មោះទេ ច្បាប់ក៏មិនហាមឃាត់ ដែរ ច្បាប់ដាក់ឱ្យការចុះឈ្មោះនេះ ស្ថិតនៅក្នុង ស្ថានភាពជាការស្ម័គ្រចិត្ត មិនតម្រូវជាកាតព្វកិច្ច ដែលមានទោសទណ្ឌ ឬក៏ផាកពិន័យអីទេ។ អ៊ីចឹង បើបន្តទៅទៀត ប៉ុន្តែថ្ងៃនេះ អ្នកដែលបាន សម្រេចចិត្តចុះឈ្មោះហ្នឹង គឺបានចុះហើយ នៅ តែអ្នកមិនសម្រេចចិត្តចុះ។ អ៊ីចឹងបើអ្នកដែល មិនសម្រេចចុះឈ្មោះបោះឆ្នោតទេ អានោះ គ.ជ.ប មិនអាចធ្វើអីបានលើសពីនេះទេ”។
លោកហង្ស ពុទ្ធា មានប្រសាសន៍បន្តថា គ.ជ.ប គ្មានការរើសអើង គ្មានការបោះបង់ចោល ឱ្យតែគ្រប់លក្ខខណ្ឌ គឺអញ្ជើញមកចុះឈ្មោះ បោះឆ្នោតបាន។ ប៉ុន្តែគ្រាន់តែថា ការិយាល័យ ចុះឈ្មោះបោះឆ្នោត ច្បាប់តម្រូវរៀបចំនៅក្នុង ប្រទេស។ ដូច្នេះជំហរគ.ជ.ប ទី១ ពាក់ព័ន្ធនឹង ការរៀបចំការិយាល័យរៀបចំចុះឈ្មោះបោះឆ្នោត នៅតាមជាយដែន ឬនៅក្រៅប្រទេស គ.ជ.ប មិនអាចរៀបចំបាន ដោយច្បាប់មិនតម្រូវ ហើយ ចំណុចទី២ ការពន្យារចុះឈ្មោះបោះឆ្នោត គ.ជ.ប នៅពុំទាន់អាចឆ្លើយតបបាន ដោយគ.ជ.ប នៅ ពុំទាន់បានទទួលតួលេខនៅថ្ងៃចុងក្រោយនៃ ប្រតិបត្តិការចុះឈ្មោះ។ អ៊ីចឹង ការសន្និដ្ឋានមុន អាចនឹងមានការខុសឆ្គង។ អ៊ីចឹង រង់ចាំដល់ថ្ងៃ ចុះឈ្មោះត្រូវបិទបញ្ចប់សិន”៕
ដោយ ៖ កុលបុត្រ