Thursday, June 26, 2025
Homeសង្គម និងជីវិតគូស្នេហ៍ប្រុសស្រឡាញ់ប្រុស ភ្ជាប់ពាក្យ

គូស្នេហ៍ប្រុសស្រឡាញ់ប្រុស ភ្ជាប់ពាក្យ

ខេត្តកំពង់ធំ ៖ បុរសសង្ហាពីរនាក់ បានភា្ជប់ស្នេហាភេទដូចគ្នាជាមួយគ្នា រហូតសម្រេចចិត្តឥតអល់អែក រៀបចំពិធីភ្ជាប់ពាក្យជាមួយគ្នាតាមប្រពៃណីខ្មែរ ដោយមានចាស់ទុំ ញាតិមិត្តជិតឆ្ងាយទាំងសងខាងចូលរួមអបអរសាទរ ដោយមិនមានការជំទាស់នឹងចំណងស្នេហ៍បញ្ច្រាសទិសរបស់ពួកគេឡើយ។

ពិធីភ្ជាប់ពាក្យគូស្នេហ៍ភេទដូចគ្នានេះ ត្រូវបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី១៤ ខែមេសា ​ឆ្នាំ២០២២ ចំថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ តែម្តង ដោយពួកគេទាំងពីរ បានតែងខ្លួនជាកូនកំលោះដូចគ្នា គឺជាគូប្រុសនិងប្រុសតែ

ម្តង ដែលករណីបែបនេះ បានកើតមានច្រើនមកហើយ ដោយមួយចំនួនបានរៀបការតាមប្រពៃណីយ៉ាងអធិកអធមទៀតផង។

គូស្នេហ៍ប្រុសស្រឡាញ់ប្រុសនេះ ភាគីម្ខាងឈ្មោះ នាង លីសារ និងភាគីម្ខាងទៀតឈ្មោះ  មាស ឆេងលី ភេទប្រុសដូចគ្នា និងមានវ័យជាង២០ឆ្នាំ ដូចគ្នា ហើយពួកគេមានមុខរបរជាអ្នកសម្អាងការ រស់នៅក្នុងខេត្តកំពង់ធំ។

ភាគីកូនប្រុសម្ខាងឈ្មោះ នាង លីសារ បានបង្ហោះរូបថតពិធីភ្ជាប់ពាក្យរបស់ខ្លួន ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ជាមួយសំណេរថា «ថ្ងៃពិសេសរបស់ខ្ញុំ! ហើយអរគុណខ្លាំងណាស់

ដែលលោកឪពុកនិងអ្នកម្តាយទាំងសងខាង និងបងប្អូន មីងមា ដែលបានមកចូលរួមកម្មពិធីភ្ជាប់ពាក្យខ្ញុំ ដោយមិនប្រកាន់ដល់ខ្ញុំទាំងពីរ»។

តាមប្រភពមិត្តភក្តិរបស់បុរសស្រឡាញ់ភេទដូចគ្នាខាងលើ បានឲ្យដឹងថា គូស្នេហ៍ភេទដូចគ្នាខាងលើ បានស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រពិតប្រាកដ រហូតដឹកដៃគ្នាទៅក្រាបសំពះសារភាពពីស្នេហារបស់ពួកគេ នៅចំពោះមុខឪពុក

ម្តាយទាំងសងខាង និងសុំរៀបការតាមប្រពៃណី រហូតចាស់ទុំពិបាកជំទាស់ ព្រោះឃើញពួកគេស្រឡាញ់គ្នាស្អិតល្មួតពេក ក៏ព្រមធ្វើពិធីភ្ជាប់ពាក្យឲ្យពួកគេទៅ។ ចំណែកពិធីរៀបការ គ្រោងធ្វើក្នុងពេលឆាប់ៗខាងមុខនេះ៕

RELATED ARTICLES