Thursday, October 24, 2024
Homeតារាខ្មែរអតីតបេក្ខភាពX Factor Cambodia លោកបាលូ ៖សង្ឃឹម”​ស្រលាញ់ស្រីឈ្មោះអាម៉ី”

អតីតបេក្ខភាពX Factor Cambodia លោកបាលូ ៖សង្ឃឹម”​ស្រលាញ់ស្រីឈ្មោះអាម៉ី”

ភ្នំពេញ៖លោកឆុន បាលូ ដែលត្រូវបានគេស្គាល់ថាជាអតីតបេក្ខភាពX Factor Cambodia នោះបានចេញ​បទ​ផ្ទាល់​ខ្លួនជាចង្វាក់ប្រពៃណីជាតិតាមរយៈបទ”ស្រលាញ់ស្រីឈ្មោះអាម៉ី”ទទួលបានកាគាំទ្រ និងការចែករំលែក​នៅលើបណ្ដាញសង្គមនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះទើបធ្វើឲ្យម្ចាស់បទមានការរីករាយខ្លាំង។លោកបាលូ បានឲ្យដឹងថាដោយសារតែបទថ្មីរបស់លោកទទួលបានការចូលចិត្តស្ដាប់ និងរាំលេង​កម្សាន្ដ​ពីសំ​ណាក់បងប្អូននៅថ្ងៃបុណ្យចូលឆ្នាំថ្មីកន្លងមកនេះទើបលោកត្រៀមបញ្ចេញបទថ្មីៗបន្ថែមទៀតនាពេលខាងមុខនេះដើម្បីឲ្យទស្សនិកជនទាំងអស់គ្នាបានប្លែកអារម្មណ៍ទាំងអត្ថន័យបទចម្រៀងនិងMV។

 លោកឆុន បាលូ អះអាងដែរថាលោកនឹងបង្ហាញឲ្យអស់ពីសម្ថភាពនូវអ្វីដែលលោកមានសម្រាប់​បទចម្រៀង​ក្រោ​យ​ៗ​នេះហើយមានទាំងបទជាចង្វាក់ប្រពៃណីជាតិ និងបទបែបសម័យតម្រូវយុវវ័យផងដែរ។លោកថាការ​ផលិតចម្រៀងរបស់លោកធ្វើយ៉ាងណាឲ្យប្លែកពីគេហើយឈលើគោលការណ៍យកគុណភាពជាងបរិមាណ៕

RELATED ARTICLES