ភ្នំពេញ៖សុខ ស្រីនាង បានទុកជីវិតជាស្រីមេម៉ាយអស់រយៈពេលជាង១០ឆ្នាំក្រោយនាងចែកផ្លូវជាមួយអតីតប្ដីលោកស៊ី សុវត្ថិ ទាំងចម្រូងសម្រាស ហើយជាង១ទសវត្សន៍មកនេះស្រីនាង មិនដែលហ៊ានបណ្ដើរគូស្នេហ៍ថ្មីជាចំហម្ដងណាឡើយ គឺលាក់ជិតឈឹង បើទោះជាសឹងតែគ្រប់គ្នាចាត់ទុកថានាងមិនមែនទុកបេះដូងឲ្យនៅទំនេរក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់ក្រោយអ្នកមេម៉ាយសាច់សខ្ចីរូបនេះហ៊ានលេងឈុត”ស្នេហាខ្ញុំ ផ្លូវ២”ជាមួយឱក សុគន្ធកញ្ញា នោះពេលនេះ ស្រីនាង កាន់តែធ្វើឲ្យមនុស្សស្រីស្រលាញ់ស្រី(Lesbian )ជ្រួលជ្រើមចង់បាននាងជាម្ចាស់ចិត្ត ទើបធ្វើឲ្យនាងពិបាកប្រឈមព្រោះFan ខ្លះបានធ្វើចឬកប្លែកៗដាក់នាង ហេតុនេះហើយទាល់តែមានការប្រុងប្រយ័ត្នបន្ដិចទើបបាន។យ៉ាងណាទាំងនៅក្នុងនិងក្រៅសិល្បៈគ្រប់គ្នាបានដឹងថាស្រីនាង មិនមែនស្រីស្រលាញ់ភេទដូចគ្នានោះទេគឺនាងស្រលាញ់ប្រុស ហេតុនេះហើយស្រីៗព្យាយាមដាក់អន្ទាក់ស្នេហ៍នាងអាចនឹងប្រឈមការខកចិត្តជាមិនខាន។
សុខ ស្រីនាង ត្រូវបានគេចាត់ទុកថាជាស្រីស្អាតម្នាក់នៅហង្សមាសពោលគឺមិនចាញ់ពេជ្រ សូលីកា,រ៉េត ស៊ូហ្សាណា និងប៉ាច គីមមួយ ឡើយ។ប៉ុន្ដែស្រីនាង បែជាមិនទាន់មានឱកាសក្នុងការឆក់យកស្ពតពាណិជ្ជកម្មធំៗដូចឱក សុគន្ធកញ្ញា,ពេជ្រ សោភា និងរ៉េត ស៊ូហ្សាណា ទៅវិញដែលនាំឲ្យនាងមិនសូវរកលុយបានច្រើនដូចតារាខាងលើនោះទេ។យ៉ាងណារូបសម្រស់អំណោយផលរបស់នាងបានធ្វើឲ្យថៅកែហង្សមាសពេញចិត្តរហូតប្រគល់តំណែងធំជាតួឯក២រឿងជាប់គ្នាគឺរឿងភាគ”រាជនីយភូមិគ្រិះ”និងភាពយន្ដខ្នាតធំរឿង”ខ្ញុំមានញាណលើស”។គេជឿរថានៅពេលដែលរឿងទី២ត្រូវបានដាក់បញ្ចាំងនោះស្រីនាង នឹងឡើងកូដជាងនេះមិនខាន ខណៈដែលតំណែងជាគណៈកម្មារការCambodian Idol Junior រដូវកាលទី២ក៍គ្មានព័តមានថាថៅកែគ្រោងផ្លាស់ប្ដូរនាងចេញដែរ បើទោះជាមានអ្នកខ្លះថានាងនៅមានបទពិសោធន៍ខ្ចីមិនសូវសាកសមអង្គុយកៅអីនោះក្ដី។
មហាជងរងចាំមើលថាតើសុខ ស្រីនាង នឹងបន្ដលាក់មុខគូស្នេហ៍បាន១០ឆ្នាំតទៅទៀតឬយ៉ាងណា ស្របពេលដែលអតីតស្វាមីនាងធ្លាប់កំណត់ថាប្រុសដែលអាចធ្វើជាប្ដីស្រីនាង បានលុះត្រាតែទី១៖មានអំណាច និងទី២៖មានលុយ ,ទើបទៅរួច៕