Thursday, October 24, 2024
Homeតារាខ្មែរកុល ដាវី ៖នឹងវិលមកថតភាពយន្ដវិញ អំឡុងខែ៧

កុល ដាវី ៖នឹងវិលមកថតភាពយន្ដវិញ អំឡុងខែ៧

ភ្នំពេញ៖កុល ដាវី បានម្រាលកូនស្រីដូចបំណងកាលពីព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០២២ ដោយ​នាង​​និង​ស្វាមី​បានដាក់​ឈ្មោះកូនទី១ថា”រក្សា វីនីតា”។នេះគឺជាកាដូដ៍ធំបំផុតសម្រាប់គូស្នេ​​​​ហ៍​​​​​​​តា​​រា​​​​ល្បី​​​ឈ្មោះ​១​គូ​​នេះ​​​នៅ​ឆ្នាំ​២០២២ ក្រោយ​​ពីពួកគេទទឹងរងចាំអស់​រយៈ​ពេលជាង៣​ឆ្នាំមកនេះ។
​ លោកសុខ រក្សា បានប្រាប់តាមឆាតហ្វេសបុកកាលពីរសៀលថ្ងៃទី២០មេសា ថាភរិយា​សំណព្វចិត្តនិង​កូនស្រី​ជាទីស្រលាញ់របស់លោកគឺមានសុខភាពល្អដូចគ្នាហើយពេលនេះអារម្មណ៍លោកបានក្លាយទៅជាឪពុករបស់គេគឺរំភើបគ្មានអ្វីប្រៀបផ្ទឹមបាន។លោករក្សា ថាលោក​បានបំពេញតួនាទីជាស្វាមីនិងឪពុករបស់កូន​ស្រីលោក​ដោយ​មានការរៀបចំ​ឲ្យ​អ្នកទាំងពីរ​សម្រាកឲ្យ​បាន​ល្អ គឺតាំងពីក្រោយភរិយាសម្រាលរួចភ្លាមៗម្លេះក្នុង​នោះ​លោ​ក​ថែមទាំងធ្វើ​ដូច​​ជាការ​បោស​សម្លៀកបំពាក់ឲ្យកូន និងមើលថែដាវី យ៉ាងដិតដល់បំផុតជាដើម។

 ទាក់ទងការងារសិល្បៈរបស់កុល ដាវី ថាត្រូវផ្អាករយៈពេលប៉ុន្មានខែទើប​នាងហ៊ាន​ទទួ​ល​ឡើងវិញនោះ​លោក​រក្សា បានថ្លែងថាចំពោះការថតសម្ដែងពេលនេះដាវី មិនទាន់អាចធ្វើ​បាន​ឆាប់​ៗទេ ព្រោះសសៃនៅខ្ចី អីចឹងរង​ចាំដល់រឹងដៃរឹងជើងឡើងវិញទើបចូល​ថតភាពយន្ដ​ជាធម្មតា​បាន។ស្វាមីកុល ដាវី បានបន្ថែមថាភរិយា​លោកនឹង​ផ្អាកការងារ​សិល្បៈរយៈពេលពី២​ទៅ៣ខែ ទើបចាប់ផ្ដើមទទួលការងារទាំងនោះដូចដើម ប៉ុន្ដែសម្រាប់ការលក់​តាមOnline ដាវី នឹងចេញមុខLive វិញនៅដើមខែឧសភាឆ្នាំ២០២២ ខាងមុខនេះហើយ ខណៈដែលអំឡុង​ពេល​ដាវី សម្រាល​នេះនាងក៍មានកូនចៅធ្វើការងារតាមOnline ឲ្យតំណើរការដែរ។ជំនួសមុខឲ្យភរិយា លោក រក្សា បាន​ថ្លែង​អំណរគុណដល់ផលិតករទាំងអស់ដែលនៅតែទាក់​ទងមកភរិយា លោកក្នុងការថត​សម្ដែង​រឿងថ្មីៗ ប៉ុន្ដែពេល​នេះលោកមានតែសូមអធ្យាស្រ័យពីបណ្ដារ​ផលិត​កម្ម​ទាំង​ឡាយព្រោះដាវី មិន​ទា​ន់​អាចវិលទៅថត​បានឆាប់ៗ​ហើយ​​ត្រូវរងចាំរហូតដល់ខ្ទង់ខែមិថុនា ឬកក្កដា ​ឆ្នាំ២០២២ ទើបឧត្តម​ភរិយា​របស់លោកវិល​មក​បន្ដ​ការងារ​សិល្បៈ​ជាប្រកតី​ឡើងវិញ​បាន។

 គូររំលឹកថាកុល ដាវី បានដឹកដៃលោកសុខ រក្សា រៀបការកាលពីថ្ងៃទី៨ខែមីនា​ឆ្នាំ​២០១៩ ហើយក្រោយ​តារាទាំង​ពីរក្លាយទៅជាប្ដីប្រពន្ធគ្នា​ស្របច្បាប់មកពួកគេប្រឹងប្រែង​ធ្វើ​ការសិល្បៈ និងមុខរបរខាងក្រៅសិល្បៈបន្ថែម​ដូច​ជាដាវី លក់អ៊ឺវ៉ាន់តាមOnline ខណៈ​លោករក្សា មានវង្សតន្ត្រីនិងការងារផ្សេងៗទៀតទើបធ្វើឲ្យដាវី-រក្សា មាន​ជីវភាពធូធារ​និង​រស់នៅយ៉ាងមានសុភមង្គល។ក្រោយដាវី និងលោករក្សា ទទួលបានកាដូមិនអាចកាត់​ថ្លៃ​បាន​គឺកូន​ស្រីជាទីស្រលាញ់នេះប្រាកដជាធ្វើឲ្យចំណងស្នេហាពួកគេកាន់​តែរឹងមាំថែមទៀត​ហើយនឹង​ក្លាយទៅ​ជាគូ​ស្នេហ៍គំរូក្នុងសិល្បៈជាមិនខាន៕

RELATED ARTICLES