Thursday, October 24, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖មិនភ្លេចកំណើត

តន់ ច័ន្ទសីម៉ា ៖មិនភ្លេចកំណើត

ភ្នំពេញ៖នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរតារាចម្រៀងតន់ ច័ន្ទសីម៉ា បានទៅសួរសុខទុក្ខនិងជូន​កា​ដូ​​ទៅឱក សុ​គន្ធក​ញ្ញា ដែលនាងហៅថា”អ្នកគ្រូ”ដែលសកម្មភាពបែបនេះគឺជាគំរូល្អមួយ ទើប​Fan  សីម៉ា ថាអ្នកចម្រៀង​រូបនេះមិន​ភ្លេចកំណើតនោះទេ ខណៈដែលសីម៉ា ផ្ទាល់​ទោះជា​មិន​បានលើកពានThe Voice Cambodia រដូវ​កាលទី២មែន តែនាងមិនតូចចិត្តឡើយដោយថែម​ទាំងថា​កាលនោះបានសុគន្ធកញ្ញា លើកទឹកចិត្តច្រើន។យ៉ាងណាពេល​នេះ​តន់ ច័ន្ទសីម៉ា បាន​ក្លាយ​ទៅជាតួឯករបស់Galaxy ហើយនាងបានធ្វើឲ្យតារាចម្រៀងមួយចំនួន​ដែលមានគីឡូប្រ​ហាក់​​ប្រហែលនាងពិបាកទប់ទល់ទៀតផង ក្រោយពីអតីតអ្នកស្មូតជាប់លេខ១នៅខេត្ត​តាកែវ​រូប​នេះ​បានចាប់​ដៃ​ជាមួយកំពូលតារាចម្រៀងលោកព្រាប សុវត្ថិ និងខេម ។

 អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់តាមទូរសព័្ទថាសកម្មភាពរបស់សីម៉ា ជាគំរូល្អមួយ​សម្រាប់តារាផ្សេងៗទៀតព្រោះបើគ្មានអ្នក​បណ្ដុះបណ្ដាលឬគ្រូទេនាង​ក៍​គ្មា​ន​ទុនហើយដើរដល់ចំណុចនេះដែរ។គ្រូភ្លេងរូបនោះបន្ថែមថាទោះជាសីម៉ា ពេលនេះ​ល្បី​ល្បាញមែន តែបើកាលនោះគ្មានសុគន្ធកញ្ញា ចុចជ្រើស​នាង​ធ្វើជាកូនក្រុមទេ ម្លេះនាងក៍​គ្មាន​អ្នក​​ស្គាល់ឬចាប់អារម្មណ៍ហើយគ្មានថ្ងៃនេះដែរ ហេតុនេះហើយ​លោកជឿរ​ថា​នោះ​​ជាព្រហ្ម​លិ​ខិត​តែ​ម្ដង ព្រោះថានៅថ្ងៃអនាគតសីម៉ា ក៍អាចប្រជែងជាមួយគ្រូរបស់​ខ្លួន(សុគន្ធកញ្ញា)​បាន​ហើ​យ​។

ដោយឡែកតន់ ច័ន្ទសីម៉ា វិញបានថ្លែងសារថាគ្មានអ្វីថិតថេទេ ហើយ១០ឆ្នាំក៍មិនមាន​ច្រើន​ដងដែរ ព្រោះពេល​វេលារំកិលទៅមុខជានិច្ច។

  តន់ ច័ន្ទសីម៉ា មានយ៊ីអ៊ុនល្អជាងតារាផ្សេងៗនៅឆ្នាំនេះព្រោះតែ​បទចម្រៀង​នាង​”ដួល​កង់​”ត្រូវបានគេនិយមរាំ​លេង​នៅលើបណ្ដាញសង្គមច្រើន​ទើបធ្វើឲ្យនាងរីករាយ​ក្រៃ​លែង​។យ៉ាង​ណារឿងស្នេហារបស់អតីតអ្នកចម្រៀង​ប្រចាំនៅហាងវីហ្វេ្រនរូបនេះ​នៅតែបន្ដ​អាថ័​កំបាំង​ដដែលក្រោយពីមានព័តមានថានាងត្រូវបាន​ពោះម៉ាយម្នាក់​តាម​​ស្នេហាយ៉ាង​ប្រកិត​បំ​ផុត តែសីម៉ា បែជា​ថាបេះដូងនាងនៅទំនេរមិនទាន់មានម្ចាស់ចិត្ត​ទៅវិញ។តារាដែល​ប្រែ​ប្រួល​សម្រស់ទៅតាមទឹកលុយពេលឡើងកូដនិងបានកែច្រមុះ និងចាក់ចង្ការ​រូបនេះ​បានប្រែ​ប្រួល​៣៦០ដឺក្រេ ព្រោះ​ពីមុននាងរស់នៅបន្ទប់ជួលនិងជិះម៉ូតូទៅច្រៀង  ប៉ុន្ដែឥឡូវសីម៉ា មាន​ផ្ទះ​ប្រណិតនិងជិះ​រថ​យន្ដ​ថ្លៃៗ ខ​ណៈ​​​ដែលGalaxy បានកំណត់តម្លៃខ្លួននាងច្រៀង​កម្មវិធីធំម្ដង​ស៊ីថ្លៃ៥ពាន់ដុល្លារ៕

RELATED ARTICLES