Thursday, October 24, 2024
Homeតារាខ្មែរឈាន នីហ្សា៖ទៅរស់នៅបារាំងជាង៨ឆ្នាំ សម្រេច បំណងធំបង្កើតមុខរបរដែលខ្លួនស្រលាញ់

ឈាន នីហ្សា៖ទៅរស់នៅបារាំងជាង៨ឆ្នាំ សម្រេច បំណងធំបង្កើតមុខរបរដែលខ្លួនស្រលាញ់

បារាំង៖ឈាន នីហ្សា ដែលបានចេញទៅរស់នៅទីក្រុងប៉ារីស ប្រទេសបារាំងរយៈពេ​ល​ជាង៨ឆ្នាំមកហើយនោះ ពេលនេះនាងបានសម្រេចគោលដៅធំមួយតាមរយៈការបង្កើតមុខរបរថ្មីដោយប្រើឈ្មោះប្រេនផ្ទាល់ខ្លួនGGNG ដែលផលិតនិងវេចខ្ចប់នៅរោងចក្រនៅប្រទេសថៃ។ការរកស៊ីតាមOnline របស់នីហ្សា ពាក់ព័ន្ធគ្រឿងCosmetic នេះ ប្រាកដជាប្រើទុនអស់ច្រើននៅពេលដែលនាងយកម៉ាកយ៊ីហោរបស់ខ្លួនមកប្រជែងលើទីផ្សារបែបនេះ។ប៉ុន្ដែនីហ្សា មិនប្រាប់ថានាងចំណាយអស់ថវិការប៉ុន្មានទើបធ្វើឲ្យមុខរបរមួយនេះតំណើរការឡើយ ខណៈ​ដែល​ហា​ង​របស់នាងនៅភ្នំពេញកំពុងតែរៀបចំតុបតែង ដេគ័រឲ្យបានស្អាតដើម្បីឲ្យស៊ីគ្នាជាមួយផលិត​ផល​របស់នាង។អតីតតារា សម្ដែងនិងចម្រៀងរូបនេះបានប្រាប់តាម​ឆាតហ្វេសបុកយ៉ាងខ្លីថានេះជាមុខរបរ​ដែលនាង​ស្រលាញ់​ហើយមានយឺតយ៉ាវដាក់តំណើរការបន្ដិចព្រោះមុននេះតែកូវីដផ្ទុះពេក តែនាងមិនគិតថាទីផ្សារចង្អៀត​នោះទេ​គឺ​ឲ្យតែផលិតល្អមានគុណភាពខ្ពស់នោះអតិថិជននឹងគាំទ្រជាមិនខាន។អ្វីដែលនាងមានទំនុកចិត្តជាមួយអាជីវកម្ម​ថ្មី នេះគឺនាងបានសុំសិទ្ធិពីក្រសួងពាក់ព័ន្ធ(License)​ទាំងអស់ដើម្បីឲ្យធ្វើទៅស្របច្បាប់ ហើយនៅពេល​ដែល​ហាង​​នាងរៀបចំរួចរាល់ហើយ នាងនឹងចុះឡើងពីបារាំងមកខ្មែរឲ្យបានកាន់តែញឹកញាប់ជាងមុនថែមទៀត។

 ឈាន នីហ្សា ដែលបានបញ្ចប់ភាពនៅលីវកាលពីឆ្នាំ២០១៣ នោះពេលនេះនាងទទួលបានចំណងដៃកូន២នាក់ គូរឲ្យស្រលាញ់គឺកូនទី១ប្រុសឈ្មោះRichard អាយុជាង៧ឆ្នាំ និងកូនទី២ស្រីឈ្មោះLaura អាយុជាង៣ឆ្នាំ។នីហ្សា មិនទាន់មានគម្រោងយកកូនទី៣នោះទេ ខណៈដែលការឃ្លាតពីមាតុភូមិជិត១០ឆ្នាំនេះ នាងនៅតែរក្សាបានរូប សម្រស់ស្រស់ស្អាតមិនចាញ់អំឡុងប្រឡូកសិល្បៈនោះឡើយ។

ជារឿយៗនីហ្សា ក៍បានចុះមកលេងស្រុកកំណើតផងដែរ តែតាំងពីផ្ទុះកូវីដជាង៣ឆ្នាំមកនេះនាងបានលើកពេល មកស្រុកតាមគម្រោង ប៉ុន្ដែនាងនៅតែLive លក់ផលិតផលពីបារាំង សម្រាប់អតិថិជននៅខ្មែរផងដែរព្រោះគ្រឿង សម្អាងរបស់នាង បានបញ្ជួនចេញពីរោងចក្រនៅថៃចូលស្ដុកនៅហាងនាងរួចរាល់ហើយដែលកិច្ចការទាំងនោះ​នាងមានក្រុមការងារធ្វើជំនួស។នីហ្សា ក៍ធ្លាប់ បង្ហើបពីគម្រោងនាងចង់វិលត្រឡប់មករស់នៅខ្មែរវិញ​នាពេលអ​នា​គត​ផងដែរ តែកូនទាំងពីររបស់នាងនឹងនៅបន្ដការរៀនសូត្រនៅបារាំងជាធម្មតា៕

RELATED ARTICLES