Thursday, October 24, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖ត្រូវគេទម្លាយរឿងមូលហេតុពន្យា​ពេល​ឡើង​ឧកញ៉ា

ព្រាប សុវត្ថិ ៖ត្រូវគេទម្លាយរឿងមូលហេតុពន្យា​ពេល​ឡើង​ឧកញ៉ា

ភ្នំពេញ៖ព្រាប សុវត្ថិ​ ដែលត្រូវបានគេចាត់ទុកថាជា”សេដ្ឋី”ម្នាក់នៅក្នុង​សិល្បៈនោះរហូតមក​ដល់​ពេលនេះលោក​មិនទាន់ឡើងជា”ឧកញ៉ា”ឡើយ ខណៈដែលមនុស្សជំនិតបំផុត​របស់​លោកបានទម្លាយកាលពីខែកញ្ញាឆ្នាំ២០២០ ថាកំពូលតារាចម្រៀងរូបនេះមានទ្រព្យសរុប​ខ្ទង់៣០លានដុល្លារក្នុងការចាប់អាជីពចម្រៀង​អស់រយៈពេលជាង​២៥​ឆ្នាំ​មកនេះ ដែលមាន​ន័យថា​យ៉ាងហោចណាស់ក្នុង១ឆ្នាំលោកសល់លុយជាង១លានដុល្លារ​ដែលមានមកពីការ​ច្រៀ​ង​​សម្ដែងនិងស្ពតផ្សេងៗ។តាមរយៈការមានទ្រព្យស្ដុក​របស់កំពូលតារាចម្រៀងរូបនេះ​គូរណាស់​តែលោក​ឡើ​ង​ជា”ឧកញ៉ា”យូហើយ តែបែជាចូលមកដល់ជិតពាក់កណ្ដាលឆ្នាំ​២០​២២ នេះ​លោកស្នាយ នៅ​តែមិនទាន់​បាន​ងារពិសេសនោះដដែល ខណៈដែលសិស្សប្អូនខែម ប៊ុនថៃ បានតំណែងមួយនេះ​តាំងពីដើមខែកុម្ភៈ​ឆ្នាំ​២០២២ ម្លេះ​។

   តើមានកត្តាអ្វីខ្លះបានជាលោកព្រាប សុវត្ថិ នៅតែមិនទាន់ត្រៀមខ្លួនហើយពន្យាពេល​ឡើងជា​ឧក​ញ៉ាបែបនេះ?

  បើតាមមនុស្សជំនិតរបស់លោកព្រាប សុវត្ថិ ដែលបច្ចុប្បន្នកំពុងបម្រើរការជាបុគ្គលិក​សំខាន់ម្នាក់​របស់ហង្ស​មាស​បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២១ខែមេសា ដោយលោក​សុំមិនឲ្យដាក់​ឈ្មោះនោះ​ថាលោកព្រាប សុវត្ថិ នឹងឡើងជាឧកញ៉ានៅពេល​ខាង​មុខជាមិន​ខាន គ្រាន់តែពេលនេះមិន​ទាន់ដល់​ពេល​ប៉ុ​ណ្ណោះ។បុរស​ដែលជាអ្នកមានឥទ្ធិ​ពល​លើ​តារា​ហង្ស​មាសរូបនោះថាតាមទ្រព្យសម្បត្តិនិងមុខ​របររកស៊ី​របស់​ព្រាប សុវត្ថិ គូរណាស់​តែលោក​ឡើង​ជាឧកញ៉ា មុនខេមរៈ សិរីមន្ដ តែពេលនេះលោកនៅតែមិនទាន់បាន​តំណែង​នោះព្រោះ​តែ​កំពូលតារាចម្រៀងរូបនេះមានហេតុផល។​លោកបានឲ្យដឹងដែរថាតាមលោក​យល់​មកពី​ពេល​នេះ​ខេមរៈ សិរីមន្ដ ទើបឡើងជាឧកញ៉ាថ្មីៗពេកអីចឹងបើឡើងតាមគ្នាភ្លាម​អាហ្នឹងគេថា​ប្រកួតប្រជែងគ្នាទៀតហើយ ហេតុនេះលោកយល់ថាព្រាប សុវត្ថិ ដែលធ្លាប់​ចូលរួមជួយសង្គម​ជា​ច្រើននោះគង់​តែឡើងធ្វើជា​ឧកញ៉ានៅ​ពេ​ល​ណា​មួយជាមិន​ខាន។​បុរសរូបនោះបន្ថែមថាបើតាមលោកគិតពេលនេះព្រាប សុវត្ថិ មិនទាន់ចង់បន្ធូរដៃពី​អា​ជី​ព​​ចម្រៀងនោះទេ ហេតុនេះហើយបើសិនជាលោកឡើងធ្វើ ជាឧកញ៉ានៅឥឡូវពិបាកក្នុង​ការ​ចេញ​ច្រៀង​សម្ដែ​ង​ពេញទំហ៊ឹងនិងអាចមានគេលែងហ៊ានជួលច្រៀងទើបព្រាប សុវត្ថិ មិន​ប្រញ៉ាប់​ឡើងធ្វើជា​ឧកញ៉ាបែប​នេះ។

  មិនមែនតែលោកព្រាប សុវត្ថិ ម្នាក់ទេដែលគ្រោងនឹងឡើងធ្វើជាឧកញ៉ានោះតែតាម​ព័ត​មានថាលោកចែម ចាន់​ដារ៉ា ហៅនាយពែកម៉ី ក៍នឹងឡើងជាឧកញ៉ានៅពេលដ៍ខ្លីខាង​មុខនេះ​ដែរ។ប៉ុន្ដែនាយពាក់ម៉ី បានប្រាប់អ្នក​យក​ព័ត​មានយើងថាលោកគ្មានមហិច្ឆិតា​ឡើងធ្វើជាឧក​ញ៉ា​ទៅវិញដោយសម្អាងហេតុផលថាលោក​ជាតារាកំប្លែង​ដែល​គូ​មុខមាត់មុនឡើងឆាកអីចឹង​បើធ្វើ​ឧកញ៉ាផងលេងកំប្លែងផងគឺពិបាកណាស់ហើយច្បាស់ជាលែង​មាន​គេហ៊ានជួលសម្ដែង​និងកាត់​សក់ទៀតជាមិនខាន ហេតុននេះហើយមិនចង់ធ្វើអ្នកធំនោះទេគឺចង់ធ្វើជា​អ្នកតូច​តាច​ស្រួលផឹក​ស៊ី​ជាង​…។

 នៅពេលដែលលោកព្រាប សុវត្ថិ មិនទាន់ក្លាយទៅជាឧកញ៉ានេះដែរគិតត្រឹមចុងខែ​មេ​សាឆ្នាំ២០២២ នេះមាន​តារា៣ដួងមកហើយដែលឡើងធ្វើជាឧកញ៉ាក្នុងនោះទី១គឺលោកទុំ សារុត ហៅនាយឃ្លោគ ,ទី២លោកលាន អាហ្វ្រីលគីនីន និងទី៣លោកខែម ប៊ុនថៃ ។ទស្សនិក​ជនកត់សម្គាល់ថាអំឡុងពេលដែលលោកសុវត្ថិ ពន្យា​ពេ​លធ្វើជាឧកញ៉ានេះដែរតារាGalaxy រូប​នេះ ក៍ហាក់មិនសូវបុកទីផ្សារចម្រៀងដូចកាលនៅហង្សមាស​ដែរពោលគឺ​លោកងាកទៅរក​ស៊ី​អចន​អទ្រព្យ,បើកក្រុមហ៊ុនលក់សាប៊ូ និងកំពុងសាងសង់Resort  នៅខេត្តមណ្ឌុលគិរី ទៀត​ផង បន្ទាប់ពីហាងកាត់សក់,កាត់ដេ និងភោជនីយដ្ឋានរបស់លោកកំពុងតែតំណើរ​ការ។មជ្ឈ​ដ្ឋាន​​មហា​ជនបាន​លើកឡើងថាព្រាប សុវត្ថិ ដែលឈានចូលវ័យ៤៧ឆ្នាំទៅហើយនោះទោះជា​លោក​មានលុយយ៉ាងណាក៍​អតីត​តារាហង្សមាសរូបនេះនៅតែបន្ដ​ឡើងឆាកជាធម្មតាដែល​សកម្មភាព​បែបនេះធ្វើឲ្យFan របស់លោកកាន់តែ​ពេ​ញចិត្ត​។ប៉ុន្ដែភាគច្រើនកំពូលតារា​ចម្រៀ​ងរូបនេះបានលើកយកបទនៅហង្សមាសច្រៀងឡើង​វិញដែលនេះ​បញ្ជា​ក់​ថាបើសិនជាលោកសុវត្ថិ នៅតែគ្មានបទខ្លាំងៗឡើងវិញទេ លោកអាចនឹងប្រឈម”រលកក្រោយ ច្រាន​រលក​​មុន”​ហើយនឹងពិបាករក្សារតំណែងជាតារាឈានមុខគេនៅឆ្នាំ២០២២ ជាមិនខាន៕

RELATED ARTICLES