Thursday, October 24, 2024
Homeតារាខ្មែរមាស សុខសោភា ៖មិនក្វល់សិស្សប្អូនឡើងថ្លៃ

មាស សុខសោភា ៖មិនក្វល់សិស្សប្អូនឡើងថ្លៃ

ភ្នំពេញ៖មាស សុខសោភា ជាតារាលំដាប់ជូមុខគេនៅរយៈពេលជាង១០ឆ្នាំចុង​ក្រោយនេះ​ពោល​​​​គឺនាងត្រូវ​បាន​គេចាត់ចូលជាGrade A សម្រាប់Agency ទាំងឡាយ ហើយតម្លៃខ្លួន​នាងត្រូវបានគេបង្ហើបថា​ត្រដសម​ត្រសង​ជាមួយឱក សុគន្ធកញ្ញា ដែរពោលគឺច្រៀង​Concerts ធំៗ១កម្មវិធីស៊ីថ្លៃក្បែរ៣ពាន់ដុល្លារ។ប៉ុន្ដែនៅ​រយៈ​ពេល​ចុងក្រោយនេះគេឃើញ​តារា​ចម្រៀង​លោកខែម ​ប៊ុនថៃ បានចេញវីដេអូច្រៀង១កម្មវិធីថ្លៃ១ម៉ឺនដុល្លារ ពេជ្រ សោ​ភា ច្រៀងឲ្យ​អ្នក​ស្រីទ្រី ដាណា ម្ដង៥ពាន់ដុល្លារ ខណៈដែលតន់ ច័ន្ទសីម៉ា ដែលជាសិស្សប្អូនច្រៀងម្ដងតម្លៃ៥​ពាន់​ដុល្លារ តែសម្រាប់សុខសោភា វិញមិនទាន់មានដំណឹងថានាងឡើងថ្លៃដូចតារា​ខាងលើ​ឡើយ។ភាពស្ងប់​ស្ងាត់​មិន​ទាន់តំឡើងថ្លៃខ្លួនរបស់សុខសោភា ដូចតារាខាងលើនេះគឺដូចគ្នា​ទៅនិងកំពូលតារា​ចម្រៀងព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា ដែរ ប៉ុន្ដែមិនមែនថាពួកគេចុះថ្លៃ​នោះទេគឺនៅតែ​រក្សារ​​តម្លៃលំដាប់ជូមុខដដែល គ្រាន់តែបិត​តម្លៃខ្លួន មិនបញ្ចេញមកក្រៅ​ប៉ុ​ណ្ណោះ។

 សូមបញ្ជាក់ថាមាស សុខសោភា ពេលនេះមិនមែនពឹងទៅលើប្រាក់ចំណូលពីអាជីព​ចម្រៀង១០០%ដូចមុន​ឡើ​យ​ពោលគឺនាងបានសម្រេចផែនការណ៍ធំនៅរដូវកូវីដតាមរយៈការបើកហាង២ផ្សេងគ្នាធ្វើឲ្យសោភា ក្លាយ​ទៅ​ជាថៅកែស្រីដូចបំណង។ដោយឡែកស្វាមី​នាង​លោក​អ៊ឹត រ៉ាដា វិញមករស់នៅស្រុកខ្មែរជាអចិនត្រេយ៍​ចោលជំ​នាញ​ជាគ្រូពេទ្យនៅ​កាណា​ដា ដោយកាន់ផលិតកម្មCamtrax តែរយៈពេលចុងក្រោយនេះផលិតកម្មនេះគ្មាន​សក​ម្ម​ភាព​ឡើយ​​ ព្រោះលោកផ្ដោតឲ្យតែសោភា ចេញបទចម្រៀងនៅរាម តែ១ច្រកប៉ុណ្ណោះ។

អ្នកជំនាញ​សិ​ល្បៈ​បាន​លើកឡើងថាមាស សុខសោភា នឹងគ្មានបទចម្រៀងដើម្បីប្រជែងទីផ្សារជា​មួយ​តារា​​ហង្ស​មាស និងGalaxy  នោះ​ទេ ព្រោះថារាម ផលិតតែបទចម្រៀងណាដែលជាលក្ខណៈ​ព័ណ​សម្បុរបែបគោល​ការណ៍​ផលិតកម្មនេះ​ចង់បាន​ប៉ុ​ណ្ណោះ។ដោយឡែកដំណឹងសោភា និង​លោ​ក​​​រ៉ាដា រៀបការជាចំហនៅឆ្នាំ២០២២ នេះ​បា​ន​ស្ងប់ស្ងាត់​ទៅវិញ​ក្រោ​យ​ពួកគេបានប្រារព​ខួប​អាពាហ៍គម្រប់១២ឆ្នាំគូរឲ្យភ្ញាក់ផ្អើលកាលពី២៨ខែធ្នូឆ្នាំ២០២១ ។តាមព័តមានថា​សោ​ភា ដែល​បានរៀបការតាមបែបសាសនាគ្រិស្ដកាលពីឆ្នាំ២០០៨ និងការនៅខ្មែរបែបលួចលាក់​កាលពីឆ្នាំ២០០៩ នោះ​នាងចង់រៀបការជាលើកទី៣ ដើម្បីបញ្ចប់ការរិះគន់ទាំងឡាយហើយ​មង្គល​ការ​របស់តារា​ចម្រៀង​សំនៀង​ផ្អែម​រូបនេះនឹងធ្វើធំដុំមិនឲ្យចាញ់ឱក សុគន្ធកញ្ញា ឡើយ​៕

RELATED ARTICLES