Thursday, October 24, 2024
Homeតារាខ្មែរវ៉ាន់ នីឡា ៖ផ្អាកអាជីពកំប្លែងនឹងត្រៀម​សម្រាល​កូន​ខែ៨

វ៉ាន់ នីឡា ៖ផ្អាកអាជីពកំប្លែងនឹងត្រៀម​សម្រាល​កូន​ខែ៨

ភ្នំពេញ៖វ៉ាន់ នីឡា បានបាត់មុខពីឆាកកំប្លែងCtn ដើម្បីយកពេលទៅថែរក្សារគ័តកូនដំបូងរបស់​នាង​ដែលពេល​នេះ​មានទម្ងន់៥ខែទៅហើយ ខណៈដែលនាងទើបតែរៀបការបានជាង១ខែ​ប៉ុ​ណ្ណោះ។អ្នកចែកចាយនៅ​លើ​បណ្ដា​ញ​សង្គមខ្លះបានជជែកខុសៗគ្នាដោយមួយចំនួនថានីឡា មានកូន៤ខែតាំងពីថ្ងៃរៀបការម្លេះទើប​នាងមិនអាច​លើ​ក​ពេលរៀបមង្គលការតទៅទៀតបាន ស្របពេលដែលខ្លះថានីឡា និងលោកសក្ការៈ បានភ្ជាប់ពាក្យជាមួយគ្នាជា​ច្រើន​​ឆ្នាំ​ទៅហើយ អីចឹងពួកគេចង់យកកូនពេលណាក៍បានដែរ ហើយឥឡូវអ្នកទាំងពីរបានក្លាយ​ទៅ​ជាប្ដី​ប្រពន្ធ​គ្នា​ស្របច្បាប់ហើយដែរ ហេតុនេះរឿងមានកូនជាសិទ្ធិរបស់ពួកគេ។

 លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិច ទ័រ ជាឪពុករបស់នីឡា បានប្រាប់”នគរធំ”កាលពីរ​សៀលថ្ងៃទី២៣ខែមេសា ថាពេលនេះលោករីករាយណាស់ព្រោះជិតបានចៅព​ហើយ។ប្រ​ធាន​​ផលិតកម្មវិធីទូរទស្សន៍Ctn រូបនេះថ្លែង​ដោយ​រំភើបថានីឡា ពិតជាមានផ្ទៃពោះ​មែន​ហើយ​ពេលនេះនាង​សម្រាក​ការសម្ដែងពីឆាកCtn ដើម្បីថែទាំសុខ​ភាព​ឲ្យបានល្អ ហើយចំពោះ​សារ​ព័ត​មានខ្លះ​ផ្សព្វផ្សាយថា​កូនស្រីលោករៀបការបាន១ខែមានផ្ទៃពោះ៥ខែនោះ​លោកថាមិន​មាន​ការប្រតិ​កម្មឬឆ្លើយ​តបទៅអ្នកកាសែតនោះទេគឺបងប្អូន​ធ្វើអ្វីទៅតាមវិជ្ជាជីវៈរបស់ខ្លួនទៅ​ចុះ​។លោកតា​វ៉ិច ទ័រ  បន្ថែមថាលោកចង់បានចៅកាន់តែច្រើនរឹតតែល្អ។

វ៉ាន់ នីឡា បានរៀបការជាមួយលោកស៊ុត សក្ការៈ នៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២២ ក្រោយ​ពី​នាងបានលើក​ពេល​រៀប​ការអស់ចំនួន៣លើកដោយ​សារតែកូវីដ។នៅថ្ងៃរៀបការ​នីឡា ប្រាប់អ្នកសារព័តមានថា​នាងចង់គិតគូរឿង​យកកូនទាន់​នៅក្មេងដើម្បីកុំឲ្យមានវប្បដិ​សារី​ចាស់​ទៅគ្មានកូនប្រើ។តែអ្វីៗលើសការរំពឹងទុក​របស់ស្រីស្រស់នី​ឡា ទៅទៀតព្រោះ​ថា​ហាក់លឿនពេកហើយ គឺគ្រាន់តែ​រៀបការហើយជាង១ខែពេលនេះតារាកំប្លែងតូចតន់​ត្រៀ​ម​​សម្រាលកូន​នៅ​ខែ​សីហាឆ្នាំ២០២២ ខាងមុខនេះហើយ។នីឡា បានប្រាប់នៅថ្ងៃរៀបការថា​ក្រោយមានប្ដីនិង​កូន​ហើយនាងនៅតែបន្ដអាជីពកំប្លែងដដែល ព្រោះស្វាមីនាងមិនចេះ​ប្រ​ចណ្ឌ​​ហួងហែង​ឡើយ​។​កូនប្រសារ​លោ​ក​ព្រីង ច័ន្ទបុត្រ ហៅនាយចេក រូបនេះអះអាងដែរថា​នាង​បានត្រៀម​បង្កើត​មុខបរក្រៅសិល្បៈក្នុងពេលឆាប់ៗនេះ តែពេលរៀបការរួចភ្លាមៗនាង​មិន​ទាន់​បែកផ្ទះពីឪពុក​ម្ដាយនោះទេ៕

RELATED ARTICLES