ភ្នំពេញ៖ នៅវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ នគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ទៅសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីសាកសួរ និងធ្វើការចោទប្រកាន់ ។
កាបញ្ជូនខ្លួនខ្មាន់កាំភ្លើងមកតុលាការនៅពេលនេះ ធ្វើឡើងក្រោយពីសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការសាកសួរ រយៈពេល៤៨ម៉ោងចប់សព្វគ្រប់ ៕