Thursday, October 24, 2024
Homeតារាខ្មែរឌួង ហ្សូរីដា ៖ទទួលបានពានរង្វាន់លំដាប់អន្ដរ​ជាតិ៤​ផ្សេង​គ្នានៅថៃ

ឌួង ហ្សូរីដា ៖ទទួលបានពានរង្វាន់លំដាប់អន្ដរ​ជាតិ៤​ផ្សេង​គ្នានៅថៃ

ថៃ៖ ពិតជាធ្វើឲ្យកាន់តែកក្រើកលើទីផ្សារOnline ដែលកាលពីថ្ងៃទី២៤ខេមេសា ឆ្នាំ២០២២ ពិធីការិនីល្បីឈ្មោះ​ឌួង ហ្សូរីដា ដែលជាម្ចាស់ក្រុមហ៊ុនមុទិតា ត្រេឌីង ខូអិលធីឌី នោះបានអះអាងថានាងទទួល​បានពានរង្វាន់​លំ​ដាប់អន្តរជាតិនៅថៃដល់ទៅ៤ផ្សេងគ្នាទើបនាងចាត់ទុកថានោះជាការជោគជ័យថ្មីសម្រាប់ក្រុមហ៊ុនMudhita Trading Co.Ltd ដែលមានវត្តមានក្នុងព្រឹត្តិការណ៍Icon Brand Asean 2022 ,Best Product of The Year 2022 និងAsean Biz Awards 2022  ដែលរៀបចំនៅទីក្រុងបាងកក ប្រទេសថៃ ។

 ឌួង ហ្សូរីដា ដែលលេចមុខទៅទទួលពានជាមួយប្អូនស្រីរបស់នាង២រូបផ្សេងទៀតគឺកញ្ញាឌួង កូហ្សូណា និងឌួង ហ្សូរីម៉ា នោះបានអះអាងថាក្រុមហ៊ុនរបស់នាងទទួលបានពានទាំង៤នោះគឺមានទី១៖Asean Biz Award 2022 ,ទី២៖Icon Brand Award 2022 ,ZRD /SSO /SHO ,ទី៣៖Best Products Of The Year 2022 ,-N07 Brand និងទី៤៖​Best Products Of The Year 2022 ,-N27 Brand ។ពិធីការិនីដែលងាកទៅធ្វើជំនួញខាងក្រៅសិល្បៈ​កាន់រឹងមាំ​រូប​នេះ​បានថ្លែងថានាងអគុណដល់អតិថិជនទាំងអស់ដែលគាំទ្រផលិតផលមុទិតា រយៈពេល៥ឆ្នាំនាពេលកន្លងមក ពិសេសគឺអរគុណសិល្បៈដែលអោយនាងមានថ្ងៃនេះ ខណៈដែលហ្សូរីដា ក៍មិនភ្លេចដែរចំពោះការថ្លែង​អំណរ​គុ​ណ​ដល់រដ្ឋាភិបាលកម្ពុជាដែលរក្សារសុខសន្ដិភាព និងមានវិធានការពារសុខមាលភាពជូន​ប្រជាជនគ្រប់​ពេល​វេលា ទើបធ្វើឲ្យនាងមានឱកាសបន្ដការពង្រឹងអាជីវកម្មឲ្យកាន់តែរីកចម្រើនថែមទៀត។

 សូមបញ្ជាក់ថាការលើកពានលក្ខណៈអន្ដរជាតិរបស់ឌួង ហ្សូរីដា នៅពេលនេះមិនមែនជាលើកទី១នោះទេ ព្រោះ​កន្លងមកនាងក៍ធ្លាប់ទទួលបានពានប្រភេទនេះចំនួន៣លើកមកហើយដូចជានៅឆ្នាំ២០១៨ និង២០១៩ នៅប្រទេស​ថៃ ខណៈដែលឆ្នាំ២០១៩ ដដែលនោះនាងក៍ធ្លាប់ទទួលបានពាននៅខ្មែរផងដែរ។

ឌួង ហ្សូរីដា បញ្ជាក់ថាការផ្ដល់រង្វាន់ខាងលើនេះសម្រាប់តែក្រុមហ៊ុនដែលមានស្ដង់ដាអន្ដរជាតិ មានលេខ​ចុះ​បញ្ជី​ការនៅក្រសួងត្រឹមត្រូវក្នុងប្រទេស និងអាចនាំចេញទៅលក់នៅទូទាំងពិភពលោកបាន ដែលគេផ្ដោត​ទៅ​លើរោងចក្រផលិតដែលមានកេរ្ដិ៍ឈ្មោះល្បី និងផលិត​ផលស្ដង់ដា។ដោយឡែកទាក់ទងអាជីពសិល្បៈវិញបើ​ទោះជាហ្សូរីដា មមាញឹកក្នុងមុខជំនួញយ៉ាងណាណាក៍នាងនៅតែលេច​មុខធ្វើជាពិធីការិនីតាមកម្មវិធីធំៗជាញឹក​ញាប់​ផងដែរ ព្រោះនាងនៅតែស្រលាញ់អាជីពសិល្បៈ ហើយតែងតែចាត់ទុកថាបើគ្មានសិល្បៈទេ នាងក៍មិនអាច​មានឈ្មោះបោះសម្លេង មានការគាំទ្រទាំងរូបនាងនិងមុខរបក្រៅសិល្បៈរបស់នាងដូចពេលនេះ​ដែរ។អ្វីដែលគូ​ឲ្យ​កត់សម្គាល់នៅថ្ងៃកូនស្រីទាំង៣លើកពាននោះគេក៍ឃើញលោកស្រីលឹម យ៉ាលីន ទៅលើកទឹក​ចិត្តកូនៗ​ដល់​ថៃផងដែរ បើទោះជាលោកស្រីមានសុខភាពមិនសូវល្អក្ដី ទើបធ្វើឲ្យហ្សូរីដា និងប្អូនៗដែលសុទ្ធតែគ្រងសម្លៀក​បំ​ពាក់​​ជានារីខ្មែរដ៍ស្រស់ស្អាតនោះកាន់តែរីករាយថែមទៀត៕

RELATED ARTICLES