Thursday, October 24, 2024
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ៖នៅតែអភ័ព្វស្នេហ៍

ហ៊ិន ច័ន្ទនីរ័ត្ន ៖នៅតែអភ័ព្វស្នេហ៍

ភ្នំពេញ៖គេថាស្រីស្អាតច្រើនតែអភ័ព្វស្នេហ៍ ព្រោះប្រុសតោងស្នេហ៍ច្រើនពេក ចុងក្រោយ”ទន្សា​យក៍រួច ត្រីរ៉ស់​ក៍រួច” ។ដោយឡែកសម្រាប់ស្រីស្រស់ហ៊ិន ច័ន្ទនីរ័ត្ន វិញក្រោយចូលប្រឡូកក្នុងពិភពសិល្បៈរយៈ​ពេល១៥ឆ្នាំនេះ​នាង​ត្រូវបានបុរសស្ទើគ្រប់ប្រភេទទាំងអស់តាមស្នេហាក្នុងនោះមានដូចជាមន្រ្ដីធំមួយចំនួន,តារារួមអាជីព និង​អ្នកជំនួញធំៗជាដើម។តែចំណងស្នេហាច័ន្ទនីរ័ត្ន បែជាមិនអាចរក្សារបានភាពយូរអង្វែងនោះទេ​ពោលគឺកំពុងតែ​ផ្អែមល្ហែម​ក៍ចែកផ្លូវគ្នាកណ្ដាលទីទៅវិញទើបធ្វើឲ្យនារីតូចតន់រូបនេះ​ត្រូវបានគេដឹងថាកំពុងតែបៀមទុក្ខស្នេហ៍តែ​ម្នាក់​ឯង។យ៉ាងណា​សម្រស់តារាវ័យ២៩ឆ្នាំរូបនេះនៅតែស្រស់សោភា ហើយនាងតែងតែលេចធ្លោជាងគេជា​និច្ច​រាល់​ពេលនាងបង្ហាញខ្លួនតាមបណ្ដារកម្មវិធីទាំងឡាយបើទោះជានីរ័ត្ន មិនដែលហ៊ានបញ្ចេ​​​ញស្បែកសាច់​គល់​ភ្លៅ និងដើមទ្រួងឲ្យគេឃើញក្ដី។

អ្វីដែលគូរឲ្យកត់សម្គាល់នោះប្រុសៗមិន​តិចឡើយដែលកំពុងតែ​រងចាំចម្លើយ​ស្នេហ៍​ពីស្រី​ស្អាតធ្មេញចំពើស​រូប​នេះ ប៉ុន្ដែការមិនអាចរក្សារចំណងស្នេហាបានយូអង្វែងកន្លងមកនាំឲ្យនីរ័ត្ន មិន​ហ៊ានប្រថុយក្នុងការសាងស្នេ​ហា​ថ្មីដោយឆាប់ៗរហ័សឡើយ ពិសេសបន្ទាប់ពីលោកចេនី ដែលគេសង្ស័យ​ថាជា​គូស្នេហ៍ថ្មីរបស់នាងបាន​ងាកទៅ​ភ្ជាប់ពាក្យចោលនីរ័ត្ន កាលពីថ្ងៃទី៧ខែមករាឆ្នាំ២០២២ មកស្រាប់តែនារីដ៍មាន​មន្ដស្នេហ៍រូបនេះបែ​ជាងាកទៅសា​សងស្នេហ៍ជាមួយលោកហូ ប៉ូសេង ហៅសេង មង្គល ទៅវិញ។បើទោះជា​លោក​សេង មិនប្រកែកពីទំនាក់ទំ​នងពិ​សេសជាមួយច័ន្ទនីរ័ត្ន ក្ដី ប៉ុន្ដែ​អ្នកដែលស្និតតារាទាំងពីរបែ​ជាថារឿងនេះ​មិនអាចទៅរួចទៅវិញ ព្រោះសម្អាងថា​អារម្មណ៍​របស់ពួកគេមិនដូចគ្នា។ដោយឡែកនីរ័ត្ន វិញហាក់មិនមែនទុកបេះ​ដូងឲ្យនៅទំនេនោះទេ ព្រោះ​ជាញឹក​ញាប់​នាងច្រើនតែឡើងទៅបរទេសទិញអ៊ឺវ៉ាន់ម៉ាកប្រេន ប្រេន ដែលធ្វើឲ្យគេ​សង្ស័យ​ថានាងកំពុងតែសាង​ស្នេហ៍​ថ្មីដោយមិនបើកចំហ ដែលប្រុសនោះមិនមែនជាលោកមង្គល ឡើយ។

  ថ្វីត្បិតតែហ៊ិន ច័ន្ទនីរ័ត្ន ធ្លាប់ប៉ៈស្នេហ៍មិនសមប្រកបជាច្រើនសារក្ដី តែតារារួមអាជីពនៅ​តែសរសើរនាងថា​ពិធី​ការិនីតូចតន់រូបនេះ ថាមិនមែនយកលុយជាធំឡើយ ពោលគឺបុរសដែលអាចយកបេះដូង​នាងបានទាល់តែ​នាង​ស្រលាញ់ដែរទើបអាច​ទៅរួច។ប្រភពបានឲ្យដឹងថាប្រសិនបើនីរ័ត្ន ជ្រួលជ្រើមរឿងលុយ ឡាន និងវីឡារដូចគេ​នោះ​ម្លេះពេលនេះនាងក្លាយទៅជាជំទាវលាក់មុខបាត់ទៅហើយ។ប៉ុន្ដែអ្វីដែលគូរភ្ញាក់ផ្អើល​តាមព័តមាន​ថា​ក្រោ​យ​ពីច័ន្ទនីរ័ត្ន ចេះតែប្រេះស្រាំរឿងស្នេហាជាហូហែមកនេះមានក្រុមម៉ែយ៉ែម​កាន់តែច្រើនតាមរំខាននាងទើប​ធ្វើ​ឲ្យ​ពេលខ្លះនាំ​ឲ្យស្រីស្រស់មួម៉ៅក្ដៅចិត្តតែម្នាក់ឯងទៀតផង៕

RELATED ARTICLES