បារាំង៖ទេព បូព្រឹក ដែលកំពុងច្រៀងរាំនៅប្រទេសបារាំងនោះបានបង្ហាញអារម្មណ៍ក្រៀមក្រំចិន្ដា ដូចគូស្នេហ៍នាងលោកងួន ចាន់ដេវីត ដែរក្រោយពីនាងទទួលដំណឹងថាលោកតារបស់ដេវីត បានទទួលមរណភាពកាលពីថ្ងៃទី២៥ខែមេសា ទាំងដែលរូបនាងមានការស្ដាយស្រណោះជាខ្លាំងដោយមិនបានចូលរួមបុណ្យសព្វដោយផ្ទាល់បាន។គេឃើញមានតារារួមអាជីពនិងFan តារាចម្រៀងទាំងសងខាងបានចូលរួមរំលែកទុក្ខដល់ម្ចាស់បទ”រាំញីកែងជើង”ជាបន្ដបន្ទាប់ ខណៈដែលនាងបូព្រឹក្ស ហៅស្រីនិច្ច បានចេញច្រៀងសម្ដែងតាមគម្រោងដដែលនៅបារាំង។


គូរបញ្ជាក់ថាទេព បូព្រឹក្ស បានហោះចេញទៅច្រៀងសម្ដែងនៅបារាំងរយៈពេលខ្លីដោយគ្មានគូស្នេហ៍រួមដំណើរឡើយ ប៉ុន្ដែក្នុងចិត្តរបស់នាងនៅតែនឹកដល់ម្ចាស់ចិត្តគ្រប់ពេលវេលាបើទោះជាមានបុរសខ្មែរបារាំងមួយចំនួនតាមចែចង់នាងក្ដី។អតីតតារាចម្រៀងហង្សមាសរូបនេះមិនសូវមានបទចម្រៀងល្បីៗដូចមុនទេ ក្រោយពីនាងក្លាយទៅជាអ្នកចម្រៀងឯករាជ្យហើយជាញឹកញាប់គេឃើញនាងបង្ហាញសកម្មភាពធ្វើឲ្យគេចាប់អារម្មណ៍តាមរយៈការញាំអាហារប្លែកៗដោយទទួលបានទាំងការគាំទ្រនិងរិះគន់។យ៉ាងណាបូព្រឹក្ស និងគូស្នេហ៍តែងតែបង្ហាញពីភាពស៊ីវីល័យរបស់ខ្លួនតាមរយៈការរស់នៅផ្ទះវីឡារ និងជិះរថយន្ដថ្លៃៗ ស្របពេលដែលដំណឹងរៀបការរបស់ពួកគេហាក់ស្ងប់ស្ងាត់ទៅវិញ ក្រោយពីបានដឹកដៃគ្នាទៅថតPre-Wedding នៅក្រៅប្រទេសកាលពីឆ្នាំមុន។បូព្រឹក្ស-ដេវីដ គឺជាតារាដែលរស់នៅជាមួយគ្នាទាំងមិនទាន់បានរៀបការគឺដូចនាងប៉ាច គីមមួយ-សយ រតនៈ ,សេង សុខគីម-នាយចឺម ជាដើមដែរ។ប៉ុន្ដែទោះជាមិនទាន់បានក្រាបផ្ទឹមក្ដី ក៍ចំណងស្នេហ៍បូព្រឹក្ស ហៅស្រីនិច្ច និងដេវីដ ហៅG-Devith ក៍ពួកគគេមិនមានការបារម្ភខ្លាចប្រឈមការប្រែប្រួលដែរ ព្រោះតារាទាំងពីរមានចិត្តគំនិតនិងការតុបតែងខ្លួនដូចគ្នា ហេតុនេះហើយអ្នកទាំង២មិនអាចងាកទៅជ្រើសអ្នកផ្សេងចោលដៃគូចាស់បានឡើយ។


មហាជនកត់សម្គាល់ក្រោយនាងទេព បូពឹក្ស ដើរចេញពីហង្សមាសមកពេលនេះទីផ្សារចម្រៀងផ្នែកយុវវ័យមាននាងតន់ ច័ន្ទសីម៉ា,រ៉េត ស៊ូហ្សាណា និងយូរី ជាដើម កំពុងតែប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ខណៈដែលស្រីនិច្ច វិញកាន់តែពិបាកទប់ទល់ឬរក្សារតំណែងក្នុងចំណោមអ្នកចម្រៀងឈានមុខគេផ្នែកយុវវ័យតទៅទៀត បើទោះជានាងមានគូស្នេហ៍ជាអ្នកធ្វើភ្លេងឲ្យច្រៀងក្ដី៕

