Wednesday, June 25, 2025
Homeសន្ដិសុខសង្គមឃាត់ខ្លួនបុរសម្នាក់ លួចលក់ដីគេ

ឃាត់ខ្លួនបុរសម្នាក់ លួចលក់ដីគេ

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួន នាព្រឹកថ្ងៃទី២៧ មេសា ២០២២ តាមដីកាបង្គាប់របស់តុលាការ ក្នុងករណីរំលោភលើសេចក្តីទុកចិត្ត។ ករណីនេះ បានកើតឡើងនៅចំណុចហាងគុយទាវទូក ក្នុងភូមចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា បុរសដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ យស ចាន់ថា ដែលមានមុខរបរច្រើនប្រភេទ រកស៊ីដីធ្លី បើកក្លឹបកម្សាន្ត ហាងផឹកស៊ី កែច្នៃកាហ្វេ ត្រូវសមត្ថកិច្ចនាំខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាប់ពីមានពាក្យបណ្តឹងពីម្ចាស់ដី ដែលបុគ្គលនេះលួចលក់ដី មិនឱ្យម្ចាស់ដឹង។

ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា  ក្រោយទទួលបានដីកាបង្គាប់របស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តមណ្ឌលគិរី លេខ០៣/២២ អ.យ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ បើកការស៊ើបអង្កេតបឋម តាមការស្នើសុំអនុវត្តមាត្រា ៣៧, ៤០, ៧៤, ១១១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ប្រភព បានបន្តថា ករណីខាងលើ ជាបទរំលោភលើទំនុកចិត្ត ក្លែងបន្លំឯកសាធារណៈ ប្រើឯកសារសាធារណៈក្លែង និងបទសមគំនិត និងលួចលក់អចលនវត្ថុអ្នកដទៃ មិនមែនជារបស់ខ្លួន ដែលប្រព្រឹត្តលើកទី១ អំឡុងឆ្នាំ២០១៤ លើកទី២ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យ៕

RELATED ARTICLES