Thursday, September 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដឹកអីវ៉ាន់អនឡាញ អត់ចំណេញ ចេញឆក់ ជាប់ខ្នោះ២នាក់

ដឹកអីវ៉ាន់អនឡាញ អត់ចំណេញ ចេញឆក់ ជាប់ខ្នោះ២នាក់

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ម្នាក់ជាបុគ្គលិកដឹកអីវ៉ាន់អនឡាញ  បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវតីជាសិស្សសាលា តែមិនបានសម្រេច ត្រូវសមត្ថកិច្ចក្រុងតាខ្មៅ ចាប់វាយខ្នោះបានទាំង២នាក់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅចំណុចរង្វង់មូលគល់ស្ពានព្រែកសំរោង ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានចំនួន ២នាក់ ទី១-ឈ្មោះធី លីហួង ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យហ៊ុនសែន តាខ្មៅ មានលំនៅ ភូមិលេខ៣ សង្កាត់

ស្វាយរលំ ក្រុងតាខ្មៅ (រងរបួសប្រអប់ជើងខាងស្តាំ) និងទី២-ឈ្មោះយ៉ន កន្និកា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្សវិទ្យាល័យហ៊ុន សែន តាខ្មៅ មានលំនៅភូមិក្បាលកោះ សង្កាត់កោះ អន្លង់ចិន ក្រុងតាខ្មៅ (របួសក្បាលជង្គង់ និងស្មាខាងស្តាំ)។

ចំណែកជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះស៊្រាង វ៉ិនលី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរដឹកអីវ៉ាន់អនឡាញ មានលំនៅភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង និងទី២-ឈ្មោះនឿន បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិខ្វាន់មាស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។

លោកអធិការ បានបញ្ជាក់ទៀតថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះទាំងពីរនាក់កំពុងតែជិះម៉ូតូ ដើម្បីទៅរៀននៅវិទ្យាល័យហ៊ុន សែន តាខ្មៅ ដល់ត្រង់ចំណុចកើតហេតុស្រាប់តែក្រុមជនសង្ស័យបានជិះម៉ូតូតាម

មកពីក្រោយ ដល់ទន្ទឹម បានធ្វើសកម្មភាពឆក់យក ទូរស័ព្ទរបស់ជនរងគ្រោះដែលទុកនៅក្នុងហោប៉ៅម៉ូតូខាងមុខ រួចជិះគេចខ្លួន។ ភ្លាមនោះជនរងគ្រោះបានស្រែកថា ចោរ!ៗ ហើយបានជិះម៉ូតូដេញតាមពីក្រោយ រហូតដល់រោងចក្រដើមត្នោត ក៏បានបុកម៉ូតូជនសង្ស័យពីក្រោយ បណ្តាលឲ្យដួល រងរបួសទាំងអស់គ្នា ក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ជនសង្ស័យបានជាបន្តបន្ទាប់ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES