Thursday, October 24, 2024
Homeតារាខ្មែរព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ ៖លែងសូវឡើងកំដៅ

ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ ៖លែងសូវឡើងកំដៅ

ភ្នំពេញ៖ព្រាប សុវត្ថិ និងខេមរៈ សរីមន្ដ ធ្លាប់ប្រជែងទីផ្សារចម្រៀងគ្នាយ៉ាងស្វិតស្វាញបំផុតរយៈ​​ពេលជិត១០ឆ្នាំ​ឯណ្ណោះដោយមានឆ្នាំខ្លះពិបាកបែងចែកថា១ណាជាអ្នកខ្លាំងជាងទៀតផងព្រោះបើមានម្នាក់ណាចេញបទផ្ទុះហើយ ម្នាក់ទៀតត្រូវតែមានបទ១ផ្ទុះស្រដៀងគ្នាដែរទើបអាចទប់ទល់គ្នាបាន។ប៉ុន្ដែក្រោយពីព្រាប សុវត្ថិ ដើរចេញ​ពី​ហង្សមាសចូលGalaxy រយៈពេលជាង១ឆ្នាំមកនេះ ហើយខេរមៈ សីរមន្ដ បានធ្វើស្ដេចត្រាញ់នៅហង្សមាសនោះ​គេកត់សម្គាល់ថាតារាប្រុសឈានមុខគេទាំង២ដួងគឺព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ហាក់ទម្លាក់កំដៅនៃការត​តាំ​ង​​បទចម្រៀងគ្នាដូចមុនបន្ដិចម្ដងៗ ដោយពេលនេះគ្រប់គ្នាមើលឃើញថាទាំងលោកសុវត្ថិ និង​សិរីមន្ដ បាន​ងាក​ទៅ​រកស៊ីផ្នែកអចលនទ្រព្យ និងអាជីវកម្មនៅខាងក្រៅសិល្បៈកាន់តែខ្លាំងដូចគ្នាទៅវិញ។

 តើព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ លែងប្រជែងទីផ្សារចម្រៀងគ្នាដូចមុន តែតតាំងគ្នារឿង​មុខជំនួញម្ដង?

 អ្នកជំនញាធ្វើភ្លេង(Composer)នៅហង្សមាសម្នាក់បានប្រាប់”នគរធំ”កាលពីរសៀលថ្ងៃទី២៧ខែមេសា ដោយមិន​ឲ្យ​ដាក់​ឈ្មោះនោះនិយាយលេងបន្លំមែនថាគឺជាការពិត​កាលៈទេសៈនេះតារាទាំងពីរ១ណាលក់​ដីឡូតិ៍បានច្រើន​ជាង អ្នកនោះនឹងឈ្នះហើយ…។យ៉ាងណាគ្រូភ្លេងរូបនោះ​សង្កត់ថាដោយសារតែមុននេះកូវីដ​ផ្ទុះពេកទើបតារាៗ​ងាកមករកស៊ីមុខរបរខាង​ក្រៅសិល្បៈអីចឹងរយៈពេលជិត៣ឆ្នាំនេះពួកគេគិត​ថាមិនអាចពឹងតែលើតែ​សិល្បៈ​មួយ​មុខបាន​ទេទើបតារាខ្លះជាប់ដៃរកស៊ីកាន់តែជ្រៅជាងមុន។ប៉ុន្ដែលោកថាករណីលោកព្រាប សុវត្ថិ និងខេមរៈ សិរី​មន្ដ ទោះជាពេលនេះពួកគេមានទ្រព្យច្រើនក្ដី តែនៅពេលដែលមិនទាន់ដល់វ័យមួយទៅលែងរួច ឬគេនៅតែគាំ​ទ្រ​នោះ​លោកជឿរថាទោះជាជាប់ដៃរកស៊ី ធ្វើជំនួញយ៉ាងណាក៍តារាទាំងពីរមិនព្រលែងអាជីពចាស់ចោលដែរ ព្រោះថាទម្រាំឈានមកដល់ចំណុចនេះម្នាក់ៗបានសន្សំកេរ្តិ៍ឈ្មោះជាច្រើនឆ្នាំ អីចឹងបើច្រៀង១កម្មវិធី​ស៊ី៥ពាន់​ដុល្លារ ថតស្ពត១ថ្លៃ៥ម៉ឺនដុល្លារ តើមានហេតុផលអីដែលពួកគេបោះបង់?យ៉ាងណា​លោកគ្រូភ្លេងរូបនោះថាតាម​ការសង្កេតរបស់លោកនារយៈពេលចុងក្រោយនេះគឺព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ពិតជាផ្ដោតលើ​ការរកស៊ី​ច្រើន​ជាងច្រៀងមែន។

ចំណែករឿងថាសម្រាប់ទីផ្សារចម្រៀងទាំង២​ថាតើ១ណាខ្លាំងជាងនោះលោកថា​ដោយ​សារតែមុន​នេះកូវីដអីចឹង​ពិបាកសន្និដ្ឋានណាស់ព្រោះគ្រប់តារាទាំងអស់បញ្ចេញសម្ថភាពមិនទាន់អស់។យ៉ាង​ណាលោកថា​គេអាច​វាយ​តម្លៃបានថាតើលោកសុវត្ថិ និងសិរីមន្ដ មួយណាធ្វើបានល្អជាងខាងការងារសិល្បៈគឺ​នៅអំឡុងខែធ្នូឆ្នាំ២០២២ ខាង​មុខនេះ ព្រោះបើចាប់ពីពេលនេះតទៅកូវីដកាន់តែថមថយ ម្នាក់ៗច្បាស់ជា​អាច​បញ្ចេញអស់ពី​សម្ថភាព​បាន​ហើយ។គេចាំបានថាអំឡុងពេលដែលព្រាប សុវត្ថិ ដើរចេញពីហង្សមាសកាលពីខែ​សីហាឆ្នាំ២០​​២០ នោះមានព័ត​មានថាលោកមិនចង់នៅភ្នំ១មានខ្លា២ ខណៈខ្លះទៀតថាលោកសុវត្ថិ និងខេមរៈ សិ​រីមន្ដ មិនសូវត្រូវគ្នា កាច់កុង​គ្នា…។តែដំណឹងនោះត្រូវបានលោកស្នាយ ច្រានចោលដោយអះអាងថា​លោកទៅ​Galaxy ដើម្បីស្វែង​រកបទពិ​សោធ​ន៍ថ្មីៗ ហើយលោកមិនដែលមានជម្លោះជាមួយតារាណាឡើយ។ដោយឡែក​លោកខែម ប៊ុនថៃ វិញក្រោយ​ឡើងងារជាឧកញ៉ាជាង២ខែមកនេះតារាកូន៣បានរយាលៗពីឆាកតន្រ្ដី និងស្ងាត់​ដំណឹងដែលលេចឭថា​លោក​ត្រៀមថតភាពយន្ដថ្មីនៅហង្សមាសនោះទៅវិញ។អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់ប្រាប់​អ្នកយកព័ត​មាន​យើងតាមទូរស័ព្ទថាគិតមកដល់ពេលនេះខេមរៈសិរីមន្ដ នៅតែមិនទាន់អាចវ៉ាព្រាប សុវត្ថិ បានទេ ប៉ុន្ដែ​ក្រោយ​ល្បីបទ”ពឺតៗ”មកលោកប៊ុនថៃ កាន់តែបោះពួយទៅមុខ។

ចំណែកលោកគង់ វិសាល ជាអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីនៅប៉ុស្ដិ៍បាយ័នដែលមានបទពិសោ​ធន៍​រៀបចំConcertsជាង២០ឆ្នាំនោះបានប្រាប់ថារយៈពេលជាង២ទសវត្សន៍មកនេះមិនទាន់មានតារារូបណាផ្ដួលព្រាបសុវត្ថិ បាន​ទេ​ដោយគិតទាំងទីផ្សារចម្រៀង កេរ្ដិ៍ឈ្មោះ និងតម្លៃខ្លួន។ទោះជាយ៉ាងណាមជ្ឈ​ដ្ឋា​ន​មហាជនយល់ថា”រលកក្រោយ ច្រានរលកមុន”ហេតុនេះហើយបើព្រាប សុវត្ថិ នៅតែគ្មានបទខ្លាំងៗដូចមុនទៀតទេ នោះឧកញ៉ាកូន៣ខែម ប៊ុន​ថៃ នឹងកាន់តែធ្វើព្យុះភ្លៀងទីផ្សារចម្រៀងជាងនេះនៅថែមទៀតជាមិនខាន ៕

RELATED ARTICLES