ភ្នំពេញ៖ពាក្យដែលគេនិយាយថានាយចឺម មិនដែលស្រលាញ់ស្រីណាស្មោះនោះ មិនត្រូវបានអ្នកមេម៉ាយកូន១សេង សុខគីម យកទុកក្នុងចិត្តឡើយ ទើបធ្វើឲ្យនាងនៅតែអាចរក្សារចំណងស្នេហាជាមួយលោកមេសា បានរយៈពេលជាងកន្លះឆ្នាំមកនេះ ។អ្វីដែលកាន់តែគូឲ្យកត់សម្គាល់នោះនាងសុខគីម ថែមទាំងថាទោះជាថ្ងៃក្រោយមានរឿងអ្វីកើតឡើងក៍នាងមិនស្ដាយក្រោយនោះទេ តែពេលនេះដឹងតែរូបនាងនិងនាយចឺម ស្រលាញ់គ្នាខ្លាំងណាស់…។ដោយឡែកនាយចឺម វិញបានធ្វើឲ្យនាងសុខគីម ពេញចិត្តស្ដូកព្រោះនាយប្រកាសក្ដែងថានឹងបញ្ចប់ស្នេហ៍ត្រឹមកំពូលស្នេហ៍តែម្នាក់ចុងក្រោយគឺរូបនាងសុខគីម នេះហើយ។លោកមេសា ថែមទាំងទម្លាក់កំហុសទៅលើអតីតសង្សាររបស់ខ្លួនថាមិនដូចនាងសុខគីម នោះទេព្រោះពួកគេចូលមកក្នុងជីវិតនាយ ដើម្បីតែផលប្រយោជន៍ប៉ុណ្ណោះ។រឿងដែលនាយចឺម កាន់តែធ្វើឲ្យនាងសុខគីម រឹតតែជឿរស៊ុបទៅលើនាយ ថែមទៀតនោះគឺអតីតតារាកំប្លែងCTN រូបនេះបានទុកកូនប្រុសនាងជាមួយប្ដីមុននោះដូចជាកូនបង្កើតរបស់ដែរ ទើបនាំឲ្យអ្នកមេម៉ាយបាក់ចិត្តលើនាយ កាន់តែខ្លាំងនិងគ្មានការរារែកចិត្តបន្ដិចឡើយតាំងពីផ្ដើមស្នេហ៍ដំបូងម្លេះ។


តាមព័តមានថាមុនពេលនាយចឺម ដឹកដៃនាងសេង សុខគីម រៀបការនេះពួកគេបានសន្សំលុយទិញផ្ទះនិងរថយន្ដចូលគ្នាទៅហើយដែលនេះបញ្ជាក់ថាចំណងស្នេហារបស់ពួកគេមានភាពច្បាស់លាស់ គឺមិនដូចអំឡុងពេលដែលនាយចឺម និងអតីតសង្សារទាំង៣របស់នាយមាននាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី,ពុធ ស្រីខួច និងនាងហ្វា ហ្វា ហៅស្រីយី នោះទេ ព្រោះកាលនោះលោកមេសា ច្រើនតែបណ្ដើរសង្សារបែបលាក់លៀម គឺមិនដូចនាយភ្ជាប់ស្នេហ៍ជាមួយអ្នកមេម៉ាយសាច់សខ្ចីនាពេលនេះទេ ដែល១ថ្ងៃៗពួកគេគិតតែបង្ហាញពីភាពផ្អែមល្ហែមស្នេហ៍និងស្អិតល្មូតលើសស្កតាំងម៉ែទៅទៀត។យ៉ាងណានាយចឺម ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថានាយ និងសង្សារថ្មីមិនទាន់គិតគូដល់រឿងរៀបការនោះទេ។លោកមេសា ថែមទាំងនិយាយដូចមុនៗថាត្រឹមជាសង្សារ អាចមានរឿងប្រែប្រួលគ្រប់ពេល ព្រោះថាប្ដីប្រពន្ធខ្លះគង់មានបែកគ្នា ចុះទម្រាំនាយ ?


ក្រៅពីនាយចឺម តារាដែលប៉ៈស្នេហ៍អ្នកមេម៉ាយមានដូចជាឧកញ៉ាលាន អាហ្វ្រីលគីនីន,លោកអេង រិទ្ធី និងលោកណា ខុន ជាដើម។ទស្សនិកជនរងចាំមើលថាតើនាយចឺម-សុខគីម នឹងអាចរក្សារចំណងស្នេហ៍បានយូអង្វែងរហូតដឹកដៃគ្នាចូលរោងការបានដែរឬអត់?

