ភ្នំពេញ៖បើទោះជារឿងស្នេហារបស់ស្រីស្អាតសុខ ពិសី និងថៅកែសាន់ដេហាក់នៅតែគ្មានតម្រុយថាពេលណាទើបពួកគេចូលរោងការក្ដី ប៉ុន្ដែអ្នកនៅក្នុងរង្វង់សិល្បៈសុទ្ធតែចាត់ទុកពិសី និងថៅកែប្រៀបបានជាគូដណ្ដឹងគ្នា ហើយអ្នកទាំងពីរនឹងក្លាយទៅជាប្ដីប្រពន្ធគ្នានៅពេលអនាគតជាមិនខានគឺដូចឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ដែរ។តែអ្វីដែលគូរឲ្យកត់សម្គាល់និងធ្វើឲ្យពិសី កាន់តែភាពកក់ក្ដៅក្នុងបេះដូងថែមទៀតនោះគឺថៅកែក្មេងសាន់ដេដែលធ្លាប់មានព័តមានថាមានតារាស្រីៗមួយចំនួនចង់តោងស្នេហានោះពេលនេះលោកបែជាលែងរវីរវល់ស្និតស្នាលជាមួយតារាស្រីណាដូចមុនទៀតហើយគឺលោកពេញចិត្តពិសី ម្នាក់ប៉ុណ្ណោះ បើទោះជាលោកចំរើន មិនដែលហ៊ានសារភាពស្នេហ៍ពិសី ជាចំហម្ដងណាក៍ដោយ។ប្រភពបានឲ្យដឹងថាតារាស្រីដែលចង់ធ្វើថៅកែស្រីសាន់ដេតាមរយៈការបើកបេះដូងឲ្យលោកឡាយ សុខចំរើន នោះមានច្រើនដួងតែពេលនេះពួកគេដកថយទៅវិញអស់ព្រមគ្នាតែម្ដង ដែលមូលហេតុធំគឺព្រោះតែនាងនាងខ្លាចពិសី ប្រចណ្ឌ។

សុខ ពិសី មិនត្រឹមតែត្រូវថៅកែសាន់ដេធ្វើឲ្យនាងទុកចិត្តកាន់តែខ្លាំងនោះទេ តែលោកចំរើន ក៍ត្រូវបានគេដឹងថាមិនចេះប្រចណ្ឌនិងហួងហែងពិសី ផ្ដែសផ្ដាសដែរដូចជាថ្មីៗនេះនៅលើឆាកតន្រ្ដីពិសី ត្រូវលោកឆាយ ចាន់ឆោម ចាប់គ្រញិចនិងប៉ាតម្សៅពេញថ្ពាល់តែម្ដងដែលសកម្មភាពបែបនោះលើសពីការថតសម្ដែងMVរបស់ពួកគេគេកន្លងមក។សម្រាប់អ្នកគាំទ្រសុខ ពិសី ចង់ឃើញតារាសាច់ដូចបណ្ដូលចេករូបនេះហ៊ានលាតត្រដាងរឿងស្នេហាជាមួយថៅកែហើយហ៊ានរៀបការជាសារធាណៈដូចសុគន្ធកញ្ញា ដែរ។ប៉ុន្ដែបើពិសី នៅតែជ្រើសស្នេហ៍បែបលាក់ៗបែបនេះតទៅទៀតនោះចំណងស្នេហាគឺនឹងប្រឈមបាត់អស់ភាពផ្អែមល្ហែមស្ទើតែទាំងស្រុងតទៅទៀតជាមិនខាន។

សូមបញ្ជាក់ថាសុខ ពិសី ជាគោលដៅនៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗមួយចំនួន រួមទាំងអ្នកជំនួញទ្រព្យស្ដុកជាច្រើននាក់ផងដែរព្រោះរូបសម្រស់នាងត្រូវបានគេចាត់ទុកថាស៊ីដាច់គេក្នុងសិល្បៈជាច្រើនឆ្នាំមកហើយ បើទោះជាមានការលេចឭថាពិសី បានកែផ្នែកមួយចំនួនក្ដី។ព័តមានបានឲ្យដឹងថាក្នុងចំណោមប្រុសៗដែលខកស្នេហ៍ពិសី ក្រោយស្រីស្អាតប៉ៈស្នេហ៍ថៅកែនោះក៍មានកូនលោកឧកញ៉ាមហាសេដ្ឋីម្នាក់ដែលរកស៊ីផ្នែកសណ្ឋាគានិងលក់ប្រេងសាំងផងដែរ ដែលរហូតមកដល់ពេលនេះលោក”ហ”នៅតែលួចស្នេហ៍ពិសី ពីចម្ងាយដោយគ្មានការកែប្រែចិត្ត៕



