Tuesday, June 24, 2025
Homeសន្ដិសុខសង្គមឡានដឹកឈើបើកកៀរឡានអ្នកកាសែត ធ្លាក់ប្រឡាយខ្លួនឯង

ឡានដឹកឈើបើកកៀរឡានអ្នកកាសែត ធ្លាក់ប្រឡាយខ្លួនឯង

ខេត្តព្រះវិហារ ៖ រថយន្តម៉ាកសាំងយ៉ុងដឹកឈើ របស់មេឈ្មួញជើងខ្លាំងប្រចាំស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ ឈ្មោះខ្លា បានបើកបុកនិងកៀររថយន្តកូរ៉ូលឡា របស់អ្នកកាសែត ធ្វើឱ្យរថយន្តដឹកឈើ រេចង្កូតធ្លាក់ផ្លូវ ចូលប្រឡាយដោយខ្លួនឯង តែសំណាងល្អ មិនបង្ករបួសដល់មនុស្សណាម្នាក់ឡើយ។

ហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិរំចេក ឃុំរមណីយ ស្រុកររៀង។

យោងតាមការបញ្ជាក់ពីលោកស៊ី វុទ្ធា ដែលជាអ្នកសាព័ត៌មាន បានឱ្យដឹងថា នៅវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅតាមដងផ្លូវជាតិលេខ៦២ ពីភ្នំដែក ទៅខេត្តកំពង់ធំ មានរថយន្តម៉ាកសាំងយ៉ុង

ដឹកឈើពេញ ពាក់ស្លាកលេខ ភ្នំពេញ 2K-2467 បើកបរដោយមេឈ្មួញឈ្មោះខ្លា ហើយពេលបើកមកដល់ចំណុចខាងលើ រូបលោក (ស៊ី វុទ្ធា) បានបើករថយន្តរបស់ខ្លួនម៉ាកកូរ៉ូលឡា តាមពីក្រោយ ព្រោះពីចង់ដឹងថា រថយន្តដឹកឈើ ជារបស់មេឈ្មួញរូបណា? ពេលបើករថយន្តតាមមើលនោះ លោកបានបន្ថែមល្បឿនរថយន្តមកទន្ទឹមនឹង

រថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះខ្លា ខណៈនោះស្រាប់តែរថយន្តដឹកឈើ បានកៀររថយន្តរបស់លោក បណ្តាលឱ្យខូចខាតផ្នែកខាងស្តាំយ៉ាងដំណំ ចំណែករថយន្តដឹកឈើ បានរេចង្កូតធ្លាក់ប្រឡាយ ទៅមុខលែងរួចតែម្តង។

ប្រភពដដែល បញ្ជាក់ថា រថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះខ្លា ដឹកឈើចេញពីស្រុកជ័យសែន និងស្រុករវៀង យកទៅលក់នៅឯខេត្តកំពង់ធំ បានដោយសេរី មិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។ មូលហេតុដែលសមត្ថកិច្ចមិនហ៊ានបង្ក្រាប គឺដោយសារមានប៉ូលិសពាក់ ផ្កាយម្នាក់ កាងពីក្រោយបទល្មើសដឹកជញ្ជូនឈើនេះ។

ជុំវិញករណីខាងលើ ក្រោយពីកើតហេតុ មានសមត្ថកិច្ចរដ្ឋបាលព្រៃឈើរវៀង នគរបាលប៉ុស្តិ៍ និងកងរាជអាវុធហត្ថស្រុករវៀង បានចុះមកធ្វើអន្តរាគមន៍អូសរថយន្តទាំង២ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំរមណីយ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

RELATED ARTICLES