Thursday, October 24, 2024
Homeតារាខ្មែរសុគន្ធ និសា ៖អត់ទាន់បំពេញបំណងធំជូនម្ដាយ

សុគន្ធ និសា ៖អត់ទាន់បំពេញបំណងធំជូនម្ដាយ

ភ្នំពេញ៖សុគន្ធ និសា មិនទាន់ដូចមាស សុខសោភា ដែលរៀបការប្ដី១២ឆ្នាំហើយគ្មានកូន១​គ្រាប់​​នោះ​ទេ តែនាង​អាច​នឹងប្រឈមដូចសុខសោភា ជាមិនខានប្រសិនបើនៅតែពន្យាពេល​ពពោះតទៅទៀតព្រោះថាអ្នកនាងប៊ុន សុគន្ធា ហៅនិសា មានស្វាមីជាង៤ឆ្នាំទៅហើយ​តែ​ពេល​នេះមិនទាន់បានកូនង៉ា១មកបីប្រលែងលេង​ដូចគេដ​ដែល​​។​ការស្ទាក់ស្ទើក្នុងការយកកូន​ដំ​បូងនេះធ្វើឲ្យម្ដាយនិសា ដែលចង់បានចៅពតាំងពីនាងរៀបការ​ហើយ​ភ្លាម​ៗនោះ​មិនសូវរីក​រាយឡើយ ហេតុនេះហើយបានជាអ្នកនាងសុគន្ធា ធ្លាប់ប្រាប់ថានាងអាចនឹង​យកកូននៅឆ្នាំ​២០​២១ ព្រោះចាស់ទុំទាំងសងខាងសុទ្ធតែចង់ឲ្យនាងគិតគូរឿងយកកូនតាំងពីចុងឆ្នាំ២០១៧ ម្លេះ។តែគូរឲ្យ​ស្ដាយ​ផែន​ការណ៍យកកូនរបស់និសា ត្រូវបានបរាជ័យដោយសារតែកាល​ពី​ដើម​​ខែមីនាឆ្នាំ២០២១ នាងកើតកូវីដ ហើយ​បើ​ទោះជាពេលនេះស្ថានភាពសុខ​ភាពនាងល្អ​ប្រសើរដូចមុនទៅហើយក្ដី ប៉ុន្ដែនិសា មិនទាន់រៀបគម្រោង​យក​កូន​ជាលើកទី២នោះទេ ព្រោះ​ថារយៈពេលចុងក្រោយនេះនាងបែជា​មមាញឹករឿងចេញរាំច្រៀង​ស្ទើតែដកខ្លា​មិន​រួច​ទៅវិញ។

  សុគន្ធ និសា បានជ្រើស្នេហ៍”ជួញឆ្ងាយ ប្រសើរជាងជួញជិត”ក្រោយពីនាងបានចែក​ផ្លូវ​លោកសុខ ជំនោរ ហើយ​ពេលនេះស្វាមីនាងជានាយកផ្នែកប្រតិបត្តិ​របស់ក្រុមហ៊ុនមែនញូ​ឡាយ ប្រចាំកម្ពុជាដែលមានផ្ទះនៅទី​ក្រុង​Boston សហរដ្ឋអាមេរិក។តាំងពីមានប្ដីមកនិសា មិនសូវមានសន្ទុះខ្លាំងដូចកាលនៅលីវនោះទេ ខណៈ​ដែល​នាងក៍បានងាកទៅបង្កើត​មុខរបរ​ក្រៅ​សិល្បៈជាបន្ដបន្ទាប់ផងដែរមុនពេលចេញទៅរស់​នៅអាមេរិក​ជាមួយប្ដី។តាមព័តមានថា​រឿង​ដែលនិសា នៅតែរារែកចិត្តចំពោះការផ្ដល់កំណើតឲ្យកូនទី១នោះ​គឺដោយសារតែនាងចង់​បង្កើតកូន​លើទឹកដីអាមេរិកពោលគឺសម្រាលភ្លាមកូនបានសញ្ជាតិអាមេរិកភ្លែត តែពេលនេះ​នាងនៅតែមិន​ទាន់​ទទួលបានសិទ្ធិរស់នៅជាអចិនត្រេយ៍(Visa)លើទឹកដីអាមេរិកទើបធ្វើឲ្យការ​ដាក់ផែនការណ៍យក​កូនកាន់តែ​ត្រូវ​ពន្យាពេលថែមទៀតបែបនេះ។យ៉ាងណាគេជឿរថាមិនយូទេនិសា នឹងបង្កើតកូនទី១ឲ្យម្ដាយនាងមានចៅពដូច​បំណង​ជា​មិន​ខាន ដែលពេល​នោះមិន​ត្រឹមតែបានបំពេញបំណងជូនម្ដាយនោះទេ ប៉ុន្ដែនិសា ក៍ធ្វើឲ្យចំ​ណង​ស្នេហានាងជាមួយ​ស្វាមីកាន់តែរឹងមាំថែមទៀតជាមិនខាន។

  សុគន្ធ និសា បានរក្សាររូបរាងនៅតែស្វែលមិនសូវបែកសាច់ដូចតារា​មួយចំនួនទៀត​ដែល​មានស្វាមីហើយ​ច្រើន​តែឡើងគីឡួជ្រុលឬបែកសាច់ខ្លាំងនោះឡើយ ទើបនាំឲ្យទីផ្សារ​សិល្បៈរបស់នាងនៅតែអាច​រក្សារលំនឹងបានតាម​រយៈការចាប់បានស្ពតពាណិជ្ជកម្មធំៗ ហើយ​នាងលេចមុខលើឆាកតន្រ្ដីធំៗជាបន្ដបន្ទាប់។ប៉ុន្ដែនិសា នៅតែមិន​ទាន់​ទទួលបានកាដូលួងចិត្ត​ពីថៅ​កែហង្សមាសតាមរយៈការប្រគល់តំណែងធំមកឲ្យនាងវិញនោះទេ ក្រោយតារា​ស្រគត់​ស្រគុំរូបនេះបាត់បង់កៅអីជាគ្រូបង្វឹកThe Voice Cambodia Idol  រដូវកាល២ដែលធ្លាក់ទៅ​កណ្ដាប់​នាង​សួស វីសា ។យ៉ាងណាមុនពពោះនេះនិសា ក្រសោបបានតំណែងតួឯក​ដល់ទៅ៤​រឿងជាប់គ្នាគឺ”សិសិរដូវក្នុង​បេះ​ដូង”,”រាជនីភូមិគ្រិះ”,”ព្រះវេស្សន្ដជាតក”និងរឿង”ចំណតថ្មី នៃ​សុ​ភមង្គល”។តែតាំងពីឆ្នាំ២០២០ មកនិសា បាន​ផ្អា​ក​​​ថតភាពយន្ដថែមដោយនាងអះអាង​ថា​ការ​ថត​រឿងមិនមែនដូចMVនោះទេគឺមានការ​នឿយហត់និង​ចំណាយ​ពេលច្រើនណាស់ ទើប​ពេលនេះនាងចង់​ផ្ដោតតែលើ​អាជីពចម្រៀងប៉ុណ្ណោះ។សម្រាប់អ្នកជំ​នាញ​សិល្បៈ​បាន​លើក​​ឡើងថានៅឆ្នាំ២០២២ នេះតារាស្រីហង្សមាសមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះ​ដែល​មានយ៊ីអ៊ុនល្អ ក្រៅពី​នេះ​ហាក់នៅទ្រឹងទាំងអស់ ហេតុនេះហើយនិសា អាចនឹងពិបាករក្សារ​តំ​ណែងជាតារាស្រីលំ​ដាប់​ជូមុខ ប្រ​សិនបើបទចម្រៀងនាងចេញមិន​បានដិតដល់លើ​ទីផ្សារ​ដូច​មុននោះ៕

RELATED ARTICLES