ភ្នំពេញ៖ នាងក្រមុំម្នាក់ បានបាត់ពីផ្ទះមួយយប់ ឪពុកខំដើររក ស្រាប់តែត្រូវបានប្រជាពលរដ្ឋប្រទេះឃើញអណ្តែតទឹកស្រះ នៅក្នុងបរិវេនហ្គ្រេនភ្នំពេញ បង្កភ្ញាក់ផ្អើលឡើងកាលពីម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី១១ កក្កដា ២០១៦ នៅក្រុម១ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
បើតាមការអាសអាងរបស់បុរសម្នាក់ឈ្មោះ កែវ វណ្ណី អាយុ៦១ឆ្នាំ បានប្រាប់ថាសពស្ត្រីដែលអណ្តែតទឹកខាងលើ ជាកូនស្រីគាត់ឈ្មោះកែវ សុគន្ធា អាយុ៣២ឆ្នាំ មុរបរនៅផ្ទះស្នាក់នៅភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បុរសខាងលើបានប្រាប់ទៀតថាកូនស្រីគាត់នេះមានសន្តិមិនប្រក្រតី(សសៃប្រសាទ)០៤ទៅ០៥ឆ្នាំមកហើយកាលព្រឹកថ្ងៃទី១០កក្កដា២០១៦កូនគាត់បានចេញពីផ្ទះដោយប្រាប់ថាទៅរកទិញបាយហូបស្រាប់តែទៅបាត់រហូតតែម្តងពេលនោះក្រុមគ្រួសារបាននាំគ្នាដើររកតែរកមិនឃើញឡើយរហូតដល់ព្រឹកថ្ងៃ១១ កក្កដា ២០១៦ គាត់បានទទួលព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថាប្រទេះឃើញសពស្ត្រីម្នាក់អណ្តែតទឹកក្នុងស្រះខាងលើទើបគាត់មកមើលទើបដឹងថាជាកូនស្រីរបស់គាត់ពិតប្រាកដមែន ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថានៅព្រឹកកើតហេតុខាងលើមានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថាមានសាកសពនារីម្នាក់អណ្តែតទឹកស្រះនៅចំណុចខាងលើ ទើបសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យនិងបានឃើញសពស្ត្រីខាងលើ ជាក់ស្តែងមែនដោយបានសហការណ៍ជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្តរាជធានីភ្នំពេញ ហើយសំរេចយកសាកសពស្ត្រីខាងលើទៅធ្វើការពិនិត្យនៅវត្តពោធិ៍ចិនតុង ។
ក្នុងករណីខាងលើនេះតាមការត្រួតពិន្យនិងបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ថាសពស្ត្រីខាងលើគឺស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ៕