Tuesday, June 24, 2025
Homeសង្គម និងជីវិតខ្យល់កន្ត្រាក់បំផ្លាញផ្ទះជាង៤០ខ្នង សន្លប់៧នាក់

ខ្យល់កន្ត្រាក់បំផ្លាញផ្ទះជាង៤០ខ្នង សន្លប់៧នាក់

ខេត្តកំពត ៖ បុរសម្នាក់ បានរងរបួស ចំណែកសិស្សប្រុសស្រី ៦នាក់ដួលសន្លប់ ខណៈដែលផ្ទះប្រជាពលរដ្ឋ ជាង៤០ខ្នង បានទទួលរងការខូចខាត ដោយសារខ្យល់កន្ត្រាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងឃុំចំនួន៤ នៃស្រុកបន្ទាយមាស។

ផ្អែកតាមរបាយការណ៍របស់អាជ្ញាធរស្រុកបន្ទាយមាស បានឱ្យដឹងថា ឃុំទាំង៤ ដែលរងផលប៉ះពាល់ដោយសារហេតុការណ៍ខ្យល់កន្ត្រាក់នោះ រួមមាន ៖ ទី១- ឃុំស្តេចគង់ខាងជើង ខូចខាតផ្ទះ ចំនួន ៣៤ខ្នង ដោយខូចខាត

ទាំងស្រុង ៣ខ្នង ខូចខាតមធ្យម ៣១ខ្នង។ ក្នុងនោះ ខ្យល់កន្ត្រាក់ បានបំប៉ើងដំបូលសាលារៀន ១ខ្នង បណ្តាលឱ្យសិស្សអនុវិទ្យាល័យជ្រុងស្រឡៅ ភ័យសន្លប់ ចំនួន ៦នាក់។ ជាមួយនេះ ក៏បានបង្កឱ្យបុរសម្នាក់ រងរបួសផងដែរ។

ទី២- ឃុំស្តេចគង់ខាងលិច ខូចខាតផ្ទះ ចំនួន៥ខ្នង ក្នុងកម្រិតមធ្យម។ ទី៣- ឃុំទូកមាសខាងលិច ប៉ះពាល់ផ្ទះ ១ខ្នង និងរន្ទះបាញ់សត្វគោ បណ្តាលឱ្យងាប់ ចំនួន២ក្បាល និងទី៤- ឃុំព្រៃទន្លេ ខូចខាតផ្ទះ ចំនួន១ខ្នង។

ក្រោយកើតមានហេតុការណ៍គ្រោះធម្មជាតិខាងលើ អាជ្ញាធរស្រុកបន្ទាយមាស បានចុះអន្តរាគមន៍ សង្គ្រោះជនរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល៕

RELATED ARTICLES