Thursday, October 24, 2024
Homeតារាខ្មែរឱ​ក​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សុគន្ធកញ្ញា ៖ស្ងាត់រឿងពពោះកូនទី២

ឱ​ក​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សុគន្ធកញ្ញា ៖ស្ងាត់រឿងពពោះកូនទី២

ភ្នំពេញ៖ឱក សុគន្ធកញ្ញា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយមានកូនប្រុស១អាយុជាង២ឆ្នាំនាងត្រូវបានស្វាមីលោកអ៊ឹង សុខ​លី ស្រលាញ់​ថ្នាក់ថ្នម​លើសដើមព្រមទាំងហៅតារារូបនេះ​ថាជាឧត្តមភរិយាថែមទៀត​ផង​ដែលផ្ទុយពីមនុស្សមួយចំនួន​ធ្លាប់​គិត​ថា​លោ​ក​​សុខលី ជាបុរសសម្បូរមន្ដស្នេហ៍មិនធម្មតា ព្រោះ​​មុនរៀបការលោកត្រូវបានតារាស្រីៗមួយចំ​នួន​តោងស្នេហ៍​ដោយសារតែពួកគេចង់​ក្លាយទៅជា​ប្អូនថៅកែហង្សមាស ប្រាកដជាពេលសុគន្ធកញ្ញា មានកូន​ឬ​សម្រស់​ប្រែ​ប្រួ​ល​​ចំណង​ស្នេ​ហា​ច្បាស់ជាមិនដូចដើមនោះ ឥឡូវពិតជាខុសពីមុនមែនព្រោះថាអ្នកគ្រប់គ្រងទូរ​ទស្សន៍​ហង្ស​មា​សរូបនេះបានបង្ហាញកាយវិការកាន់តែស្រលាញ់ភរិយា​លោករឹតតែ​ខ្លាំង។​

ដោយឃើញបែបនេះទើបក្រុម​អ្នកគាំ​ទ្រសុគន្ធកញ្ញា ដែលធ្លាប់តែចាត់ទុកថានាងជាតារា​ដែលជោគជ័យ​ទាំងអា​ជីព​សិ​ល្បៈ និងស្នេហាព្រមគ្នានោះ​ជម្រុញឲ្យប្អូនថ្លៃថៅកែ​ហង្សមាស​រូបនេះយកកូនទី២ឲ្យបាន​ឆាប់​កាន់​​តែល្អ​ព្រោះថាបើបានមែនច្បាស់​ជា​លោក​សុខលី នឹង​កាន់​តែស្រលាញ់សុគន្ធកញ្ញា ទ្វេដងរហូត​ចង់​លេបចូល​ពោះក៍​ថាបាន។ប៉ុន្ដែពេលនេះកូន​ប្រុស​របស់​សុគន្ធកញ្ញា ឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅCharlie   នោះមានអាយុជិត​២ឆ្នាំ​កន្លះទៅ​ហើយ​តែសុគន្ធកញ្ញា មិនទាន់​មាន​សញ្ញាពពោះ​កូនទី២នោះទេ ខណៈដែលនៅថ្ងៃរៀបការតារាហង្ស​មាសរូបនេះបានប្រាប់ទៅនាយក្រឹម ថា​នាងចង់បានកូនដល់ទៅ៣ឯណ្ណោះ​ហេតុនេះហើយ​នាង​ត្រូវការតាម​យកកូនឲ្យបាន២នាក់ថែម​ទៀត។តាមព័ត​មានបានឲ្យដឹងថាសម្រាប់កូនទី២​នេះសុគន្ធកញ្ញា ចង់បានកូនស្រី ហេតុនេះ​ហើយមិនដឹងថានាង​អាចសម្រេច​បំណង​នេះបាន​ឬយ៉ាងណាទេ ព្រោះកាលកូនទី១នាង​ក៍ចង់​បាន​ស្រីដែរ តែពេលបានប្រុសនាងថាស្រីក៍បាន ប្រុសក៍បាន។

 ឱក សុគន្ធកញ្ញា ស្ថិតក្នុងចំណោមតារាដែលមានកូន១គិតត្រឹមឆ្នាំ២០២២នេះ មានដូច​ជាអ្នកនាងចន ច័ន្ទលក្ខិ​ណា,សួស ​​​​​​​​​​​​​​​​​​​វីសា,ពេជ្រ សូលីកា,នៅ សុនិតា ​​​​​,ផាត់ ផាន់ណា និងឌុច លីដា ជាដើម។គេកត់សម្គាល់ដែរ​ថានៅ​ពេលដែលសុគន្ធកញ្ញា មានកូន១នេះនាងមានការ​ប្រែប្រួលរូបរាងកាយតិចតួចដែរដូច​ជារាងឡើងគីឡូជាង​មុនបន្ដិច និងបន្ថយការច្រៀងសម្ដែង​ដែលមានច្បាច់រាំកាចៗដូចមុនមានប្ដី។សុគន្ធកញ្ញា ក៍ត្រូវបានគេមើល​ឃើញ​ដែរថា​នាងមិន​សូវ​មាន​​ទីផ្សារសិល្បៈខ្លាំងក្លាដូចមុនទេ ពោលគឺហាក់នៅទ្រឹងបន្ដិចទោះជាពេលនេះនាង​បាន​ចេញ​វាយ​លុកទីផ្សារចម្រៀងដូចមុនក្ដី តែបទទាំងនោះមិនសូវផ្ទុះឡើយ ខណៈដែលពេលនេះ​នាង​ក៍បាន​ចេញមុខមកវិញក្នុងតំណែងជាគណៈកម្មារការCambodian Idol រដូវកាលទី៤ ដែល​គេមើលទៅឃើញ​សុគន្ធ​កញ្ញា នៅតែមានព្រលឹងជាងមុនបន្ដិចដដែល ទោះជានាងព្យា​យាម​ហាត់ប្រាណសម្រក​ទមង្ងន់យ៉ាង​ណាក៍​ដោយ។ប្រសិនបើសុគន្ធកញ្ញា នៅតែយឺត​យ៉ាវក្នុងការ​ស្រកគីឡូ​ឲ្យ​មក​ដូចដើមនោះទៀត ច្បាស់ជានាង​កាន់​តែពិបាកប្រឈមប្រជែងទីផ្សារចម្រៀង​ជាមិនខានហើយ​ពេលនោះតំណែងលេខ១ជាតារាស្រីឈាន​មុខនៅ​ហង្សមាសកាន់តែស្ថិត​នៅក្នុង​ភាព​ស្រពិចស្រពិល ថ្វីត្បិតតែអ្នកជំនាញសិល្បៈបានលើកឡើងថាថៅកែហង្ស​មាស​នឹងមិនឲ្យ​សុគន្ធ​កញ្ញា ធ្លាក់ចុះ ឬតារាស្រីណាវ៉ានាងក្ដី តែពេលនេះតារា​ចម្រៀង​នៅហង្ស​មាស​មានច្រើន​ឡើង​គជើងគ្នាទើបធ្វើឲ្យការគាំទ្រមានការបែកខ្ញែក។

 ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេបាន​ស្វែងយល់ចិត្តគ្នាជិត១០ឆ្នាំ​។ក្រោយមានប្ដីនិងកូន១នេះ​សុ​គន្ធ​កញ្ញា នៅរក្សារបានទីផ្សារស្ពតពាណិជ្ជ​កម្មធំៗទើប​ធ្វើឲ្យប្រាក់ចំណូល​ពីសិល្បៈរបស់នាង​នៅ​តែថេ ខណៈនាពេលខាងមុខនេះនាងត្រៀមចេញ​មុខ៣កម្មវិធី​ផ្សេងគ្នា​ទៀតក្នុងនាម​ជា​គណៈ​កម្មាការនិងគ្រូបង្វឹកមានដូចជាThe Voice Cambodia ,The Voice Kids  Cambodia   និងX Factor Cambodia  ។ប្រភពបានឲ្យដឹងថាមូលហេតុដែលសុគន្ធកញ្ញា ពន្យាពេលយក​កូន​ទី២​ព្រោះតែនាងមិនចង់​បាត់មុខពីបណ្ដារកម្មវិធីខាងលើ ហើយនាងចង់វាយលុកទីផ្សារ​ចម្រៀង​សារជាថ្មីទើបអូសក្រឡាយកកូនថែម៕

RELATED ARTICLES