ភ្នំពេញ៖តារាកូន១ពេជ្រ សូលីកា មិនបារម្ភខ្លាចស្វាមីនាងលោកគឹម ហាន វិលត្រឡប់ទៅរកសង្សារចាស់នាងថៃ នារីសុជាតា ឬអាចមានស្រីក្រៅផិតក្បត់នាងឡើយ ព្រោះថាទោះជាពេលនេះនាងមិនមែនដូចនៅក្រមុំក្ដី តែរូបសម្រស់នាងនៅតែលេចធ្លោដែលធ្វើឲ្យតារាទាំងឡាយពិបាកផ្ដួលដែលចំណុចទាំងនេះហើយធ្វើឲ្យអាណិកជនខ្មែរមកពីអូស្រា្ដលីរូបនោះកាន់តែស្រលាញ់នាងលើសពីផ្ដើមស្នេហ៍គ្រាដំបូងទៅទៀត។សូលីកា រក្សារទម្ងន់មិនឲ្យឡើងគីឡូនាំឲ្យបែកសាច់ ហើយនាងពូកែតុបតែងខ្លួនប្លែកៗយ៉ាងទាក់ទាញពី១ថ្ងៃទៅ១ថ្ងៃ ដែលខុសពីតារាខ្លះគឺឲ្យតែមានប្ដីនិងកូន១ហើយរូបសម្រស់ចាប់ផ្ដើមថមថយជាលំដាប់រហូតបាត់បង់ទាំងទីផ្សារសិល្បៈផងក៍មានដែរ។សម្រាប់នាងសូលីកា ដែលនៅតែរក្សារការចាប់អារម្មណ៍ពីមហាជនតាមរយៈរូបសម្រស់មិនស្រុតចុះនេះគឺចំណុចសំខាន់ពេលនេះនាងមានស្វាមីជាអ្នកឌីហ្សាញម៉ូដសម្លៀកបំពាក់យ៉ាងជំនាញហេតុនេះហើយរាល់ការតុបតែងខ្លួនឡើងឆាកឬទៅកម្មវិធីទាំងឡាយសូលីកា មានប្ដីនាងចាំជួយគ្រប់ពេលតែម្ដង ទើបតារាផ្សេងៗទៀតច្បាស់ជាមិនអាចធ្វើបានដូចនាងទេ។
ពេជ្រ សូលីកា បានភ្ជាប់ ពាក្យកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ ជាមួយលោកគឹម ហាន ហើយនាងមានគម្រោងចង់រៀបការតាំងពីឆ្នាំ២០២១ ម្លេះ ប៉ុន្ដែផែនការណ៍គ្រងឈុតកូនក្រមុំមែនទែននេះត្រូវបរាជ័យដោយសារតែកាលនោះកូវីដផ្ទុះខ្លាំងពេក។
យ៉ាងណានៅពេលដែលកូវីដ ថមថយហើយតារាមួយចំនួនបានរៀបការជាបន្ដបន្ទាប់នោះសូលីកា បែជាមិនទាន់រៀបគម្រោងរៀបការសារជាថ្មីទៅវិញ ព្រោះថាពេលនេះទោះជានាងមានស្វាមីល្អដែលផ្គាប់ចិត្តនាងគ្រប់យ៉ាងទាំងអស់ ដែលនាងគូតែរីករាយបំផុតក្នុងជីវិតក្ដី តែសូលីកា បែជាជួបរឿងទុក្ខសោកសៅក្នុងជីវិតដ៍ធ្ងន់ធ្ងតែម្ដង ព្រោះម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីស៊ិន ស្រីនាង ត្រូវតុលាការប្រកាសសាលក្រមកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ ដោយផ្ដន្ទាទោសដាក់ពន្ធនាគារយៈពេល១២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្មតាមមាត្រាទី១៩៩ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីអ្នកស្រីនាង ត្រូវសម្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ ពាក់ព័ន្ធករណីឃាតកម្មលើគូស្នេហ៍ភេទដូចគ្នាអ្នកស្រីងិន សុខលី ។សូលីកា ត្រូវបានលោកគឹម ហាន តែងតែលើកទឹកចិត្តនាងជានិច្ច ជុំវិញវិបត្តិគ្រួសារដែលនាងត្រូវព្រាត់ម្ដាយជាច្រើនឆ្នាំនេះ តែតារាហង្សមាសរូបនេះរំពឹងបានជួបនិងរស់នៅជាមួយម្ដាយវិញនៅឆ្នាំ២០៣៣ ខាងមុខ ៕