ភ្នំពេញ៖សុខ ស្រីនាង ហាក់បង្ហាញភាពស្និតស្នាលយ៉ាងចម្លែកជាមួយអតីតប្ដីអ្នកនាងចាន់ សុផានី គឺពោះម៉ាយកូន១លោកកែ សុវណ្ណារ៉េត ហៅហ្សូណូ ដែលធ្វើឲ្យFan របស់តារាទាំងសងខាងផ្គូរផ្គងចង់ឲ្យពួកគេក្លាយទៅជាគូស្នេហ៍ពិតទៀតផង។យ៉ាងណាអ្នកនៅក្នុងសិល្បៈដែលស្និតតារា១គូនេះទើបដឹងច្បាស់ថារឿងនេះមិនអាចទៅរួចឡើយ ព្រោះថាអារម្មណ៍ពួកគេមិនដូចគ្នា ខណៈដែលមុននេះស្រីនាង ក៍ធ្លាប់កៀកកើយជាមួយលោកណុប បាយ៉ារិទ្ធ រហូតគេសង្ស័យថាតារាទាំងពីរបង្កាត់ភ្លើងស្នេហាជាមួយគ្នាដែរតែចុងក្រោយបែជាស្ងប់ស្ងាត់ទៅវិញ។
តែពេលនេះអ្វីដែលគូឲ្យបារម្ភនោះក្រោយសុខ ស្រីនាង និងហ្សូណូ កាន់តែមានពេលនៅក្បែរគ្នាច្រើនជាងមុនទើបគេខ្លាចតែនាងជួបរឿងដូចឌួង ហ្សូរីដា នោះច្បាស់ជាធ្វើឲ្យអ្នកមេម៉ាយវ័យក្មេងរូបនេះរឹតតែពិបាកប្រឈមជាមិនខាន។គេចាំបានថាហ្សូរីដា គ្រាន់តែហៅហ្សូណូ ឲ្យថតឃោសនាសម្លៀកបំពាក់របស់នាងសោះ ស្រាប់តែពេលរូបភាពនាងថតជាមួយអតីតតារាKH រូបនេះចេញភ្លាមមានស្រីស្នេហ៍ហ្សូណូ ជាបន្ដបន្ទាប់ផ្ញើរសារឌឺដងប្រចណ្ឌហ្សូរីដា ជាមួយហ្សូណូ រហូតដល់ពិធីការិនីរូបនោះចេញមុខប្រកាសថាកុំឲ្យមានការយល់ច្រឡំតទៅទៀតព្រោះថានាងនិងហ្សូណូ ថតចប់គឺគ្មានអ្វីទាក់ទងគ្នាក្រៅឆាកឡើយ។ដោយឡែកស្រីនាង ដែលជាតារាពូកែលាក់ស្នេហ៍ថ្មីនេះវិញនាងអាចនឹងពិបាកគេចរឿងអ្នកដែលតាមស្រលាញ់ហ្សូណូ ដែលមានទាំងស្រីទាំងប្រុសនោះប្រខណ្ឌលើនាងដែរជាមិនខាន ប្រសិនបើអ្នកមេម៉ាយរូបនេះនៅតែស្និតស្នេហ៍ អតីតសង្សារចាស់ចាន់ សុផានី តទៅទៀត។
សុខ ស្រីនាង កាន់តែប្លែកនារយៈពេលចុងក្រោយនេះក្រោយពីនាងសម្ដែងបទចម្រៀងជាខ្សែរឿងជាមួយឱក សុគន្ធកញ្ញា “ស្នេហាខ្ញុំ ផ្លូវពីរ”ដែលធ្វើឲ្យផ្ទៃរឿងទាំងមូលពួកគេក្លាយទៅជា”lesbian” ទើបពេលនេះស្រីនាង មានស្រីៗដែលស្រលាញ់ភេទដូចគ្នាតាមស្នេហ៍នាងកាន់តែច្រើន។មានពេលខ្លះស្រីនាង និងសុគន្ធកញ្ញា ដើរក្បែគ្នាស្រាប់តែចាប់អោបគ្នាយ៉ាងស្អិតល្មូតទៀតផង ទើបធ្វើឲ្យFan ទាំងសងខាងបារម្ភខ្លាចតែពួកគេមិនអាចដកចិត្តគ្នាបាននៅក្រៅឆាក។យ៉ាងណាអ្នកស្និតស្រីនាង នៅតែជឿរថាអ្នកមេម៉ាយដែលបានលែងលះជាមួយលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ទាំងចម្រូងចម្រាសនោះប្រាកដជានឹងជ្រើសយកប្ដីថ្មីជាបុរសពេញលក្ខណៈ មិនមែនជាស្រី្ដដែលស្នេហាភេទដូចគ្នាឡើយ៕