Tuesday, June 24, 2025
Homeសន្ដិសុខសង្គមតាយាយភ្លេចខ្លួន ចៅដាំក្បាលចូលធុងទឹកស្លាប់

តាយាយភ្លេចខ្លួន ចៅដាំក្បាលចូលធុងទឹកស្លាប់

ខេត្តប៉ៃលិន ៖ ក្មេងប្រុសអាយុជាង ១ខួបម្នាក់ បានដើរលេងតែម្នាក់ឯងនៅក្បែរៗផ្ទះ ខណៈដែលតាយាយភ្លេចខ្លួនតែមួយភ្លែត ក៏ដើរទៅលេងធុងជ័រដែលមានទឹកនៅក្នុងនោះពេញ រួចក៏ដាំក្បាលចូលធុងទឹក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ក្មេងប្រុសរងគ្រោះខាងលើ មានឈ្មោះឡាយ មួយ ភេទប្រុស អាយុ១ខួប៨ខែ មានលំនៅបច្ចុប្បន្ន នៅភូមិ-ឃុំខាងលើ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះ ត្រូវបានឪពុកម្តាយ នាំយកមកផ្ញើឱ្យតាយាយជួយមើលថែ ដោយសារឪពុកម្តាយរបស់ក្មេងរងគ្រោះ ត្រូវចេញទៅធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង ឯណោះ។  មុនពេលកើតហេតុ ជីដូនរបស់ក្មេងរងគ្រោះ បានសម្រាកនៅខាងមុខផ្ទះ ដោយចាំយាមចៅ មិនឱ្យចេញទៅខាងក្រៅរបង ខ្លាច

មានគ្រោះថ្នាក់។ រីឯជីតា បានដេកនៅខាងក្នុងផ្ទះ មិនឱ្យចៅរើកកាយសម្ភារៈក្នុងផ្ទះ លុះសម្រាកភ្លេចខ្លួនមួយភ្លែត ស្រាប់តែចៅប្រុស បានចេញទៅលេងធុងជ័រដាក់ទឹកខាងក្រៅផ្ទះ រួចក៏ដាំក្បាលចូលក្នុងធុងទឹក ស្លាប់យ៉ាងអាណោចអាធ័ម។ លុះក្រោយពីបាត់ស្ងាត់មាត់ចៅយូរពេក ទើបតាយាយនឹកឃើញ ដើររក ស្រាប់តែប្រទះឃើញចៅប្រុសដាំក្បាលស្លាប់ក្នុងធុងទឹកបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES