Tuesday, June 24, 2025
Homeសង្គម និងជីវិតបុរសខូចចិត្ត លោតទឹកស្ពានកោះកុង

បុរសខូចចិត្ត លោតទឹកស្ពានកោះកុង

ខេត្តកោះកុង ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីដោះស្រាយមិនចេញ ក៏សម្រេចចិត្តលោតទឹកស្ពានកោះកុង បញ្ចប់ជីវិត បណ្តាលឱ្យលិចបាត់អស់ជាច្រើនថ្ងៃ ទើបអណ្តែតឡើង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ករណីប្រទះឃើញសពអណ្តែតទឹកនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៥៥នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចជិតគល់ស្ពានកោះកុង ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

បន្ទាប់ពីស្រង់សពដាក់លើគោក សមត្ថកិច្ចចម្រុះនៃខេត្តកោះកុង ក្នុងនោះមានការចូលរួមពីលោកឃុន ភឿន ព្រះរាជអាជ្ញារង កម្លាំងផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កម្លាំងជំនាញផ្នែកបច្ចេកទេសកោសល្យវិទ្យាសាស្ត្រខេត្ត កម្លាំង

ប៉ុស្តិ៍នគរបាលសង្កាត់ស្មាច់មានជ័យ គ្រូពេទ្យបង្អែកខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព។

ក្រោយធ្វើការពិនិត្យសព ឃើញថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ក្បាលមានហូរឈាមតាមមាត់លាយនឹងទឹក ដងខ្លួនមានសាក់ មានស្នាមរបួសអវយវៈ មានសាក់ជើងទាំងសងខាង សម្លៀកបំពាក់ អាវពណ៌ខ្មៅ ខោខូវប៊យពណ៌ខ្មៅ ខោទ្រនាប់ពណ៌ខ្មៅ។

 សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក លោតពីលើស្ពានកោះកុង។

សពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យអាជ្ញាធរមូលដ្ឋាន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តជោត្តញ្ញាណ៕

RELATED ARTICLES