ខេត្តបាត់ដំបង ៖ ស្ត្រីវ័យចំណាស់ម្នាក់ កំពុងដាំបាយធ្វើម្ហូបនៅរោងបាយខាងក្រោយផ្ទះសុខៗ ក៏ស្រាប់តែត្រូវជនដៃដល់ម្នាក់ ដែលធ្លាប់មានជម្លោះនឹងគ្នាពីមុនមក ប្រដាប់ដោយកាំបិតផ្គាក់ បានលបចូលទៅកាប់ប្រហារស្ត្រីរង

គ្រោះពីក្រោយ ចំនួន៣កាំបិត បណ្តាលឱ្យដាច់កស្លាប់ ក្នុងថ្លុកឈាម ក្នុងរោងបាយ គួរឱ្យរន្ធត់ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗ នាំយកទៅចាត់ការតាមច្បាប់។

ករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី២៤ ភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល។

ជនដៃដល់ជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសឿន សុខណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅ ក្រុមទី០១ ភូមិអូរឫស្សី ឃុំបឹងប្រាំ ស្រុកបវេល។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះឡាច គី អាយុ៥៣ឆ្នាំ មុខរបរមេផ្ទះ មានលំនៅក្រុមទី២៤ ភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ

នគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងធ្វើការបង្ក្រាបករណីឃាតកម្មមួយដែលកើតឡើងដោយឃាតករបានប្រើកាំបិតផ្គាក់ កាប់បណ្តាលឱ្យ ស្ត្រីម្នាក់ បាត់បង់ជីវិត។

ប្រភពដដែល បន្តថា ករណីឃាតកម្មនេះបង្កឡើងដោយជនសង្ស័យឈ្មោះសឿន សុខណា បានយកកាំបិតផ្គាក់ កាប់ប្រហារស្ត្រីរងគ្រោះ ឈ្មោះឡាច គី ចំនួន ៣កាំបិត ចំត្រង់កផ្នែកខាងក្រោយ ១កាំបិត ត្រង់ស្មាខាងឆ្វេង

១កាំបិត និងម្រាមដៃខាងស្តាំ ១កាំបិត បណ្តាលឱ្យស្ត្រីរងគ្រោះ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលជនរងគ្រោះកំពុងធ្វើម្ហូបដាំបាយនៅក្នុងរោងបាយខាងក្រោយផ្ទះ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិអំពើឃាកម្មខាងលើពិតប្រាកដមែន មូលហេតុដោយសារតែខ្លួនមានគំនុំជាមួយនឹងស្ត្រីរងគ្រោះ។

ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕