បារាំង៖អតីតតារាចម្រៀងនិងសម្ដែងឈាន នីហ្សា ដែលទៅរស់នៅប្រទេសបារាំងរយៈពេលជាង៨ឆ្នាំទៅហើយ ត្រូវបានគេកត់សម្គាល់ថាទោះជានាងឃ្លាតឆ្ងាយពីអាជីពឈពីមុខកាមេរ៉ា និងកាន់ក្បាលមីក្រូឡើងឆាកតន្រ្ដីជាច្រើនឆ្នាំក្ដី តែពេលនេះរូបសម្រស់នីហ្សា នៅតែរក្សារបានវ័យក្មេងជាងវ័យនិងទាក់ទាញដូចមុនដដែលពិសេសគឺស្បែកសខ្ចីដូចអំឡុងពេលនាងនៅចាប់អាជីពចាស់ដែរ បើទោះបីជានាងមិនមែនជាតារាស៊ិចស៊ីក្ដី ។តាមរយៈការថែបានសម្រស់ផូផង់បែបនេះទើបនីហ្សា បានងាកមករកស៊ីផ្នែកCosmetic ដោយចំណាយទុនអស់ជាច្រើន ក្នុងការវិនិយោគនាំផលិតផលម៉ាកប្រេនផ្ទាល់ខ្លួនឈ្មោះGGNG ដែលផលិតចេញពីរោងចក្រនៅថៃ ហើយនាងថាបានធ្វើការរត់ការសុំអាជ្ញាប័ណ្ឌ(License)ពីក្រសួងពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ទើបអាចយកមកលក់នៅហាងរបស់នាងនៅខ្មែរបានដោយមានទំនុកចិត្ត បើទោះជានាងកំពុងតែរស់នៅប្រទេសបារាំងក្ដី ប៉ុន្ដែនាងមានក្រុមការងារនៅខ្មែរអាចតំណើរអាជីវកម្មនេះបានជាធម្មតា។យ៉ាងណានីហ្សា ថាបន្ទាប់ពីមានមុខរបរផ្ទាល់ខ្លួនមួយនេះមកនាងនឹងចុះមកស្រុកខ្មែរឲ្យកាន់តែញឹកញាប់ជាងមុនថែមទៀត ក្រោយពីអាកខានមកស្រុកតាមគម្រោងព្រោះតែមុននេះស្ថានភាពកូវីដ មិនអំណោយផល។នីហ្សា នៅតែអះអាងថានៅខ្មែរការរកស៊ីលក់ផ្នែកCosmetic នៅតែមានទីផ្សារល្អ គឺមិនយឺតពេលនោះទេ សំខាន់ឲ្យតែផលិតផលមានគុណភាពនោះអតិថិជននឹងគាំទ្រ ជាមិនខាន។



ដោយឡែកទាក់ទងរឿងថាតើនីហ្សា នឹងបន្ដរស់នៅប្រទេសបារាំងជាអចិនត្រេយ៍ ឬចង់មកនៅខ្មែរវិញនោះតារាកូន២រូបនេះថាពេលនេះនាងនឹងចុះឡើងៗមកខ្មែរ តែកូនទាំងពីររបស់នាងបន្ដរស់នៅនិងរៀនសូត្រជាធម្មតានៅបារាំង។នីហ្សា ក៍បានបង្ហាញអារម្មណ៍ពិតថាអនាគតរូបនាងចង់មករស់នៅខ្មែរវិញ ព្រោះអ្វីដែលជាផលវិបាកសម្រាប់រូបនាងនៅលើទឹកបរទេសនោះគឺនាងចូលចិត្តញាំអាហារខ្មែរ អីចឹងពេលនៅស្រុកគេគឺពិបាករឿងអាហារហ្នឹងតែម្ដង។



សូមបញ្ជាក់ថាឈាន នីហ្សា បានបញ្ចប់ភាពនៅលីវកាលពីឆ្នាំ២០១៣ ហើយពេលនេះចំណងស្នេហាឆ្លងទ្វីពមួយនេះនាងទទួលបានកូន២នាក់គូឲ្យស្រលាញ់គឺកូនប្រុសឈ្មោះRichard អាយុជាង៦ឆ្នាំ និងកូនស្រីឈ្មោះLaura អាយុជាង៣ឆ្នាំ។អំឡុងពេលដែលស្ថានភាពកូវីដនៅខ្មែរកាន់តែថមថយនេះ នីហ្សា ក៍ត្រៀមសម្ពោធហាងCosmetic នៅភ្នំពេញនាពេលខាងមុខនេះផងដែរ៕


