Tuesday, June 24, 2025
Homeសង្គម និងជីវិតនាយទាហានម្នាក់ ចោទស្រីស្អាតថាវរី តាមស្រឡាញ់មិនបាន មួលបង្កាច់បរិហារកេរ្តិ៍

នាយទាហានម្នាក់ ចោទស្រីស្អាតថាវរី តាមស្រឡាញ់មិនបាន មួលបង្កាច់បរិហារកេរ្តិ៍

ភ្នំពេញ ៖ នាយទាហានម្នាក់ បានសម្ដែងប្រតិកម្មខឹងសម្បា និងចោទស្រីស្អាតថាវរី ដែលកន្លងទៅនេះធ្លាប់បានទម្លាយរឿងសម្ព័ន្ធផ្លូវភេទជាមួយអធិការប៉ូលិសមួយរូប ផ្អើលខេត្តបន្ទាយមានជ័យ នោះថា ស្រីស្អាតរូបនេះ តាមស្រឡាញ់លោកមិនបាន ទើបរករឿងប្រឌិតមួលបង្កាច់បរិហារកេរ្តិ៍លោកជារឿយៗ រហូតលោកទ្រាំលែងបាន ចេញមុខឆ្លើយតបនៅពេលនេះ ។

          លោកសែន សំណាង នាយទាហានមួយរូប បានបង្ហោះក្នុងគណនីបណ្តាញសង្គម  ហ្វេសប៊ុក របស់លោក នូវរូបឆាតឆ្លើយឆ្លងគ្នារវាងលោកជាមួយស្រីស្អាតថាវរី (ដែលមានគណនីហ្វេសប៊ុក ឈ្មោះថាវរី មាសបង) នៅថ្ងៃទី៣០ ខែមេសា​ឆ្នាំ២០២២ ជាមួយសំណេរថា “ អញទ្រាំយូហើយ មេថាវរី តាមស្រលាញ់អញមិនបាន នាងឯងផុសមួលបង្កាច់អញច្រើនណាស់ អញដែលរកស៊ីដីអីជាមួយនាងឯង មេអស់សាច់“ ។

          ទោះយ៉ាងណា ជុំវិញសំណេរតាមហ្វេសប៊ុក ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីលោកសែន សំណាង បានទេ កាលពីម្សិលមិញ ។

          ចំណែកស្រីស្អាត ថាវរី (ដែលមានគណនីហ្វេសប៊ុក ឈ្មោះថាវរី មាសបង) ក៏មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺ ឆ្លើយតបបានដូចគ្នា ។ ប៉ុន្តែតាមរយៈគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន នាងបានឆ្លើយតបបដិសេធថា នាងមិនបានតាមស្រលាញ់លោកសែន សំណាង ទេ គឺតាមពិត ជននេះបានឆបោករូបនាង ខ្ចីលុយមិនសង ហើយគេចខ្លួនរហូត ទើបនាងចេះតែបង្ហោះសារតាមបណ្តាញសង្គមបែបនេះ។

          ស្រីស្អាតថាវរី (ថាវរី មាសបង) បានសរសេរក្នុងគណនីហ្វេសប៊ុក របស់នាង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ថា «បងប្អួនណាឃើញអាចុយម្រាយ សែន សំណាង នេះនៅទីណា ផ្ដល់ដំណឹងឲ្យខ្ញុំ ខ្ញុំជួន 1000$ ហើយមានបងប្អួនផ្សេងទៀតដែលវាបានឆបោក ក៏ជួនបន្ថែមទៀតដែរ  ព្រោះអានេះបោកគេច្រើនណាស់ បើបងៗសមត្ថកិច្ចណាចាប់វាបាន នឹងបានបុណ្យច្រើនណាស់ បានក្ដីគោរពស្រលាញ់ បានការកោតសសើរពីបងប្អួនដែលរងគ្រោះ

ត្រូវវាបោកច្រើន ដែលធ្វើអីវាមិនកើតពេលកន្លងមក។ សូមបងៗសមត្ថកិច្ចជួយចាប់ជនឆបោកនេះទៅ កុំឲ្យវាដើរធ្វើទង្វើមិនល្អបែបនេះនៅក្នុងសង្គម ជាគំរូមិនល្អដល់ក្មេងៗជំនាន់ក្រាយ រាល់ថ្ងៃវានៅស្រុកព្រះនេត្រព្រះ ជាមួយប្រពន្ធវា នៅខោអាវនៅផ្សារ ហើយឥឡូវវារត់ទៅជួលផ្ទះគេ នៅបង្កើតជាក្រុមឆបោកថារកស៊ីនេះ រកស៊ីនោះ

បានប្រាក់រយលាន ដើម្បីបោកបន្ត។  នាងខ្ញុំសង្ឃឹមនឹងមានបងៗសមត្ថកិច្ចដែលមានគុណ ដែលស្រលាញ់នូវសេចក្ដីចិត្តស្មោះត្រង់ កាច់បំបាត់អាពួកខួចៗចេញពីប្រទេសយើងឲ្យអស់ ដើម្បីសមត្ថកិច្ចមួយរូប មាននៅក្នុងបេះដូងប្រជាជនយ៉ាងពិតប្រាកដ»។

អ្នកនាងថាវរី បានសរសេរបន្ថែម នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ថា “អាថោកទាបនេះ វាដើរនិយាយផុសថា ខ្ញុំស្រលាញ់វាអ៊ីចឹងកើត វាគិតថា មនុស្សឡូវគេអត់ចេះវិភាគរិះគិតមែនឬ ចេះតែជឿវានិយាយមែន បើឯកសារខ្ញុំ

មានគ្រប់ច្បាស់លាស់យ៉ាងហ្នឹង? រាល់យប់ វាតែងតែឆាត ឬតេមកខ្ញុំ កុំឲ្យខ្ញុំដើរផឹកស៊ីចូលក្លឹបរាំ សុំខ្ញុំនិយាយទូរស័ព្ទ ឬឆាតលេងនឹងវា តែខ្ញុំមិនព្រម ខ្ញុំនិយាយតែរឿងការងារ វាតេ វាឆាតពេក ខ្ញុំក៏តបវាអ៊ីចឹងតិចទៅ ដើម្បីឲ្យអស់ចិត្ត កុំឲ្យរំខានខ្ញុំផឹក ខ្ញុំគោរពស្រលាញ់វាជាដៃគូរកស៊ី ជាបងប្អួនល្អ វាតែងតែតេខ្ចីលុយ សុំលុយខ្ញុំ រហូត រំខានខ្ញុំ

គ្រប់ពេលការងាររកស៊ី កុហកបោកប្រាសទាំងអស់ ហើយមានអ្នកធ្លាប់ដើរកស៊ីនឹងវាមុនៗ គេប្រាប់ខ្ញុំឲ្យឈប់ដើរជាមួយវាទៅ អាហ្នឹងធ្លាប់ជាប់គុក ពីរដងហើយ ដោយសាររកស៊ីបោកប្រាស់គេ ខ្ញុំស្ដាប់ហើយ មិនតបទេ យកមកគិត ហើយតាមដាន ឃើញថាដូចគេនិយាយមែន ឆបោកបោកគេ សូម្បីតែវាជាប់គុកហើយ ក៏បោកអ្នកជាប់គុកជាមួយគ្នាហ្នឹងបានទៀត។  ខ្ញុំក៏ចាប់ផ្ដើមដកខ្លួនបញ្ចប់ទាំងអស់ និងទារលុយវាមកវិញ វាកុហករហូតមកដល់ឥឡូវ 

ប្រវត្តិវាអាក្រក់យ៉ាងហ្នឹង ខ្ញុំស្រលាញ់វាម៉េចទៅបងប្អួន កុំថាឡើយខ្ញុំនិយាយពាក្យស្រលាញ់អ្នកណាម្នាក់បងប្អួន សូម្បីរាល់ថ្ងៃ អ្នកណាឆាតមកនិយាយថានឹក ថាស្រលាញ់ខ្ញុំ ក៏ខ្ញុំខ្មាសអៀនគេ មិនហានមើលសារនោះផង។ មនុស្សខ្ញុំកំសាកណាស់អារឿងស្នេហាអីហ្នឹង អ៊ីចឹងហើយបានជាខ្ញុំនៅម្នាក់ឯងរហូតរាល់ថ្ងៃ  មានតែវាទេឆាត តេ ខ្ញុំមិនតប មិនលើកផង បងប្អួនមើលសារវាព្យាយាមតេ ឆាតមកខ្ញុំរហូតហ្នឹង ខ្ញុំរកលេសមិននិយាយជាមួយផង ព្រោះវាគ្មានប្រយោជន៍។  នាងខ្ញុំស្នើសុំដល់អ៊ំពូមីង បងៗសមត្ថកិច្ចនៅខាងប៉ោយប៉ែត សូមជួយចាប់ជនឆបោករូបនេះ មកដាក់ទោសតាមច្បាប់ នាងខ្ញុំនឹងជូន 1000$ មានបងប្អួនដែលត្រូវវាបោកជាច្រើននាក់ទៀត នឹងជូនបន្ថែមទៀត ហើយបើចង់ដឹងថា ខ្ញុំនិងវា មួយណាខុសត្រូវ ចាប់វាមកតទល់មាត់នឹងខ្ញុំមក ខ្ញុំនឹងទៅជួបភ្លាម“ ៕ កុលបុត្រ

RELATED ARTICLES