ភ្នំពេញ៖តារាចម្រៀងថោនកញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី បានប្រារពខួបកំណើតរបស់នាងកាលពីរាត្រីថ្ងៃទី២ខែឧសភាឆ្នាំ២០២២ ដែលរៀបចំនៅហាងកាហ្វេជុំ របស់នាងផ្ទាល់តែម្ដងដែលមានទីតាំងនៅខាងក្រោយសាលាទួលគោក(ផ្លូវ៥៥៤)។កម្មវិធីពិសេសរបស់បេប៊ី នោះមានតែបងប្អូននិងសាច់ញាត្តិជិតស្និតរួមទាំងក្រុមរាំរបស់នាងប៉ុណ្ណោះដែលបានចូលរួមព្រោះរចនាពេជ្រ អះអាងថានាងធ្វើជាលក្ខណៈគ្រួសារហេតុនេះមិនបានអញ្ជើញមិត្តរួមអាជីពឲ្យចូលរួមច្រើនឡើយ។បេប៊ី ក៍បានឲ្យដឹងដែរថានាងអាកខានធ្វើខួបលក្ខណៈជួបជុំបែបនេះជាង២ឆ្នាំមកហើយព្រោះតែកូវីដ តែដោយសារតែពេលនេះស្ថានភាពកូវីដកាន់តែមានលក្ខណៈថមថយទើបអាចប្រារពពិធីនេះបានសារជាថ្មី តែមិនធ្វើធំដុំនោះទេ។ស្រីស្អាតបេប៊ី បានឲ្យដឹងទៀតថាសម្រាប់ខួបឆ្នាំនេះនាងមានបំណងប្រាថ្នាចង់ឲ្យអតិថិជនកាន់តែច្រើនមកគាំទ្រហាងកាហ្វេនាងថែមទៀត ហើយមិនយូនោះទេនាងនឹងវិលត្រឡប់មករកឆាកតន្រ្ដីសារជាថ្មីឡើងវិញជាមួយការតាំងចិត្តថានឹងបង្ហាញអ្វីដែលថ្មីបំផុត ដើម្បីSurprise ដល់អ្នកគាំទ្ររបស់នាង។



បេប៊ី វាចាថា”១០០% ខ្ញុំមិនបោះបង់អាជីពចម្រៀងទេ។ខ្ញុំនឹងមកវិញនាពេលខាងមុខនេះហើយ នឹងសន្យាបងប្អូនថាខ្ញុំនឹងមានអ្វីៗថ្មីគឺទាំងបទចម្រៀងនិងក្បាច់រាំកាន់តែប្លែកជាងមុន”។



នៅថ្ងៃខួបកំណើតគម្រប់អាយុ២៤ឆ្នាំគេឃើញបេប៊ី ទទួលបាននំខេក ពីក្រុមរាំរបស់នាងជាបន្ដបន្ទាប់ហើយអ្វីដែលចម្លែកនោះរចនាពេជ្រ ក៍បានកាដូអាវBBlove ដែលបង្កប់ក្នុងនុះខេកនោះផងដែរ ខណៈដែលម្ចាស់អំណោយបានឲ្យនាងពាក់អាវនោះជាប់ហើយរាំកម្សាន្ដលេងយ៉ាងរីករាយទៀតផង។អ្វីដែលគូឲ្យកត់សម្គាល់នោះបេប៊ី ដែលបាត់មុខពីឆាកតន្រ្ដីជាច្រើនខែដោយនាងថារងចាំឲ្យស្ងាត់កូវីដទាំងស្រុងទើបវិលវិញនោះពេលនេះនាងហាក់ឡើងគូឡូជាងមុនបន្ដិចពោលគឺ៥៣គ.ក្រ ខណៈដែលគីឡូនាងស្រលាញ់គឺត្រឹម៥០។ស្រីស្រស់រូបនេះថានាងនឹងព្យាយាមហាត់ប្រាណសម្រករាងឲ្យបាននូវគីឡូដែលនាងស្រលាញ់មកវិញ ខណៈដែលពេលនេះនាងផ្ដាំដល់អតិថិជនរបស់ហាងកាហ្វេនាងថាជុំកាហេ្វក៍មានលក់Franchise ដល់អ្នកដែលចង់បើករកស៊ីបន្ដផងដែរ។ដោយឡែកសម្រាប់ទាក់ទងរឿងគូជីវិតវិញបេប៊ី ថានាងចង់ប្រើជីវិតនៅលីវឲ្យបានច្រើនឆ្នាំតទៅទៀតមិនទាន់ចង់យកប្ដីឆាប់ៗឡើយ៕




