ភ្នំពេញ៖អ្នកនាងចន ច័ន្ទលកិ្ខណា ដែលជាប្រធានសមាគមសិល្បករខ្មែរ នោះពេលនេះបានឡើងកូដថែមមួយក្រឺតទៀតហើយនោះគឺតារាទាំងចាស់ក្មេងបានហៅអ្នកនាងថាជា”ជំទាវ”។ការទទួលបានតំណែងថ្មីនេះក្រោយពីស្វាមីថ្មីអ្នកនាងចនច័ន្ទ គឺលោកហេង ឡុង បានឡើងងារជាឧកញ៉ា កាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០២២ ទើបធ្វើឲ្យតារាសម្ដែងដែលគេហៅក្រៅថា”មុំ”នេះរីករាយចិត្តក្រៃលែង។ភ្លាមៗនោះមានតារាមួយចំនួនបានផ្ញើរសារអបអរទាំងលោកហេង ឡុង និងចន ច័ន្ទ ដោយក្នុងនោះពិធីការិនីឌួង ហ្សូរីដា បានខមិនទៅចន ច័ន្ទ ថា”លោកជំទាវបង”។ក្រោយអ្នកនាងចន ច័ន្ទលក្ខិណា ក្លាយទៅជាជំទាវនេះគេជឿរថានាងកាន់តែកាត់បន្ថយការសម្ដែងអាជីពសិល្បៈថែមទៀតជាមិនខាន ដើម្បីឲ្យសាកសមទៅនិងងារថ្មីរបស់នាងនៅពេលនេះ។ដោយឡែកអ្នកលេងបណ្ដាញសង្គមមួយចំនួនបានលើកឡើងថាអាចជាការសម្រេចចិត្តត្រូវរបស់អ្នកនាងចន ច័ន្ទ ដែលក្រោយចែកផ្លូវគ្នាជាមួយស្វាមីចាស់លោកយុត្ថារ៉ា ឆានី កាលពីឆ្នាំមុននោះនាងមានមន្រ្ដីធំមួយចំនួន រួមទាំងឧកញ៉ាផ្សេងៗទៀតតាមស្នេហ៍ច្រើននាក់ណាស់ តែដឹងអីចុងក្រោយចន ច័ន្ទ បែរជាជ្រើសយកលោកហេង ឡុង ដែលកាលនោះស្ទើតែគ្មានអ្នកណាជឿរថាតារាកូន១រូបនោះជ្រើសយកពោះម៉ាយរូបនេះឡើយ។តែពេលនេះនៅពេលដែលស្វាមីថ្មីរបស់ចន ច័ន្ទ ឡើងជាឧកញ៉ា ធ្វើឲ្យតារារូបនេះក្លាយទៅជាជំទាវនោះទើបម្នាក់ៗសរសើរថាអ្នកមេម៉ាយដែលជ្រើសពោះម៉ាយជាប្ដីថ្មី នេះជាមនុស្សពូកែមើលមនុស្សទៅវិញ។


ក្រៅពីចន ច័ន្ទលក្ខិណា តារាដែលឡើងងារជាជំទាវមានដូចជាស្រីតូច ចំណាន,ឱក បូរី ,ពេជ្រ ច័ន្ទបរមី ,លី យ៉ាណា ,ផាន់ ម៉ូនីកា និងនៅ សុនិតា ជាដើម។សម្រាប់ចន ច័ន្ទ វិញនៅពេលដែលមិនទាន់ត្រូវជ្រើសរើសបោះឆ្នោតអណត្តិថ្មីដើម្បីស្វែងរកប្រធានសមាគមសិល្បករខ្មែរទៀតនោះនាងនៅតែក្ដាប់តំណែងនេះ ប៉ុន្ដែគ្រប់គ្នាមើលឃើញថាកិច្ចការងារទាំងឡាយរបស់នាងហាក់នៅលើការចាត់ចែងនិងគ្រប់គ្រងរបស់ស្វាមីនាងច្រើនជាង។រីឯចន ច័ន្ទ វិញបានងាកទៅពង្រីកអាជីវកម្មហាងគុយទាវ ហើយតាំងពីមុនឡើងជំទាវម្លេះគេឃើញអ្នកនាងជិះរថយន្ដទំនើបដូចជាRange Rover Defender ដោយមានអង្គរក្សបើកជូនទៀតផង។យ៉ាងណាទោះជាអ្នកនាងចន ច័ន្ទ ត្រូវបានតារារួមអាជីពហៅថាជាជំទាវៗក្ដី ប៉ុន្ដែនាងមិនទាន់រៀបគម្រោងដឹកដៃប្ដីថ្មីចូលរោងការឡើយ។


ដោយឡែកសម្រាប់ទំនាក់ទំនងរវាងរូបនាងជាមួយអតីតស្វាមីលោកយុត្ថារ៉ា ឆានី វិញពេលនេះគឺដូចជាបងប្អូនហើយអ្នកទាំងពីរមិនបានយកគ្នាជាសត្រូវនោះទេ រហូតដល់មានពេលខ្លះគេឃើញលោកហេង ឡុង និងលោកឆានី ជល់កែវគ្នា និងថតSelfie ដោយគ្មានរឿងអ្វីចម្លែកទៀតផង។យ៉ាងណាមហាជនរងចាំមើលថាចំណងស្នេហាអ្នកនាងចន ច័ន្ទ និងលោកហេង ឡុង អាចរក្សារបានភាពយូអង្វែងដែរឬទេ ខណៈដែលនាងធ្លាប់ចាប់ដៃជាមួយលោកយុត្ថារ៉ា ឆានី ជាង១៧ឆ្នាំដោយរៀបការជាលើកទី២ក្រោយបានកូនស្រី១តែនៅតែចែកផ្លូវគ្នា។អ្នកសិល្បៈរួមអាជីពបានខ្សឹបខ្សៀវគ្នាថាចន ច័ន្ទ អាចនឹងពពោះបង្កើតកូនទី១ឲ្យលោកឧកញ៉ាហេង ឡុង មុនរៀបការជាមិនខានដើម្បីឲ្យចំណងស្នេហាកាន់តែមានភាពរឹងមាំថែមទៀត៕



