ភ្នំពេញ៖តន់ ច័ន្ទសីម៉ា ត្រូវបានគេរាយការណ៍ថានាងត្រូវបានពោះម៉ាយកូន៣ម្នាក់តាមដាក់អន្ទាក់ស្នេហ៍ទើបធ្វើឲ្យស្រីស្រស់តូចច្រឡឹងដែលកំពុងតែឡើងកូដរូបនេះពិបាកគេចផុតពីស្នេហាគ្រាដំបូងរបស់នាងនេះខ្លាំងណាស់ ព្រោះថាបុរសរូបនេះក៍ស្ថិតក្នុងរង្វង់សិល្បៈផងដែរ។ការសង្ស័យនាងច័ន្ទសីម៉ា ប្រឈមបានសង្សារជាបុរសមិនមែនកំលោះអូឡាក់ហ្សីន បែបនេះក្រោយពីម្ចាស់បទ”ដួលកង់”រូបនេះបានបង្ហាញភាពស្និតស្នេហ៍ជាមួយប្រុសនោះជាញឹកញាប់ពិសេសមុនពេលនាងឡើងកូដខ្លាំងនេះដូចជាមានពេលខ្លះសីម៉ា ត្រូវបុរសនោះប្រលែងលេងនិងបញ្ចុកអាហារជាដើម ទើបធ្វើឲ្យមានការលើកឡើងថាសីម៉ា មិនអាចឆ្លងផុតស្នេហាមួយនេះបានទេ។


ទោះជាយ៉ាងណាទាក់ទងរឿងបេះដូងនេះនាងតន់ ច័ន្ទសីម៉ា បានចេញមកអះអាងជាញឹកញាប់ថានាងមិនទាន់មានសង្សារទៅវិញ។អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២រូបនេះថាបេះដូងមិនទាន់មានម្ចាស់ចិត្តនោះឡើយ ខណៈដែលFan របស់នាងខ្លះជឿរជាក់ តែខ្លះទៀតថាសីម៉ា មានរូបសម្រស់ស្អាតនិងល្បីប៉ុណ្ណឹងដែររឿងអីអត់សង្សារ?យ៉ាងណាក្រោយមានការសង្ស័យកាន់តែច្រើនថាតន់ច័ន្ទសីម៉ា និងពោះម៉ាយអាចនឹងក្លាយទៅជាគូស្នេហ៍ស្អិតល្មូតគ្នាដូញចស្កតាំងម៉ែជាមិនខាននោះស្រាប់តែពេលនេះគេឃើញសីម៉ា និងប្រុសនោះលែងហ៊ានស្និតស្នាលគ្នាចម្លែកជាចំហដូចមុនទៀតហើយ។សកម្មភាពបែបនេះត្រូវបានគេសន្និដ្ឋានថាសីម៉ា មិនចង់ឲ្យខូចក្រេឌីតនាងដែលកំពុងតែមានរាសីល្អនេះទើបនាងច្រើនតែទៅណាម្នាក់ៗឯងដោយគ្មានប្រុសនោះហែហមនាងឡើយ។


តន់ ច័ន្ទសីម៉ា បានសារភាពថានាងបានកែសម្រស់នូវផ្នែកខ្លះនៃដងខ្លួនដូចជាធ្វើច្រមុំះឲ្យខ្ពស់ស្រួច និងចាក់ចង្ការចេញជាអក្សV ប៉ុន្ដែសីម៉ា ថានាងគ្មានគម្រោងវះកាត់កែផ្នែកណាផ្សេងៗទៀតឡើយ។តារាចម្រៀងដែលធ្លាប់ច្រៀងនៅហាងវីហ្វេ្រន១យប់បានតែជាង១០ដុល្លារ និងធ្លាប់ជួលបន្ទប់នៅម្ដុំស្ដុបDN តម្លៃជាង៦០ដុល្លារនោះពេលនេះនាងបានផ្លាស់ប្ដូរមុខមាត់ថ្មី មានផ្ទះធំ និងជះរថយន្ដថ្លៃៗមិនចាញ់តារារៀមច្បងឡើយ។អ្នកជំនាញសិល្បៈធ្លាប់លើកឡើងថាច័ន្ទសីម៉ា ច្រៀងស្ទីលខាត់សុឃីម តែការស្ទុះឡើង១ប្រាវរបស់នាងនេះធ្វើឲ្យតារាដែលមានគីឡូប្រហាក់ប្រហែលគ្នាពិបាកទប់ទល់។ ដោយឡែកថៅកែGalaxy កំណត់តម្លៃខ្លួនសីម៉ា ច្រៀងកម្មវិធីធំ១កម្មវិធីស៊ីថ្លៃ៥ពាន់ដុល្លារគឺមានន័យថាសីម៉ា ថ្លៃខ្លួននៅក្រោមតែលោកឧកញ៉ាព្រាប សុវត្ថិ និងខែម ប៊ុនថៃ ប៉ុណ្ណោះ៕

