Tuesday, June 24, 2025
Homeសន្ដិសុខសង្គមឡានធំឡើងចំណោត រអិលថយកិនសិស្ស៣នាក់ ស្លាប់១

ឡានធំឡើងចំណោត រអិលថយកិនសិស្ស៣នាក់ ស្លាប់១

ខេត្តកំពង់ចាម ៖ សិស្សសាលាចំនួន ៣នាក់ កំពុងជិះម៉ូតូដឹកគ្នាតាមផ្លូវ សំដៅទៅសាលារៀន ស្រាប់តែអកុសល ពេលធ្វើដំណើរតាមផ្លូវ ពីក្រោយរថយន្តដឹកទំនិញធុនធំ ១គ្រឿង ដែលកំពុងបើកឡើងចំណោតមិនរួច ក៏រអិលថយក្រោយ កិនម៉ូតូយុវសិស្សទាំង ៣នាក់ បណ្តាលឱ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង ចំណែក ២នាក់ទៀត រងរួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡីងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខវិទ្យាល័យ ឈីន លាន (ហាន់ជ័យ) ស្ថិតក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ដោយមានភ្លៀងរលឹមស្រិចៗផងនោះ មានរថយន្តធុនធំ ១គ្រឿង ម៉ាកហ៊ីយ៉ាដាយ ពណ៌ស ពាក់ស្លាកលេខ 3A-7146 ដឹក

គ្រឿងបរិក្ខារសំណង់ បើកបរពីទីរួមខេត្តកំពង់ចាម ឡើងទៅតាមជើងភ្នំហាន់ជ័យ ដល់ចំណុចហេតុ បានរេចង្កូតរអិលថយក្រោយ កិនម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៍ខ្មៅ បើកបរនិងរួមដំណើរដោយក្មេងសិស្សសាលាចំនួន ៣នាក់ បណ្តាលឱ្យម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងហេតុ ចំណែក ២នាក់រងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ចាត់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីព្យាបាល និងបានឃាត់ខ្លួនអ្នកបើកបររថយន្ត នាំយកទៅសាកសួរ និងចាត់ការតាមច្បាប់។

ចំណែករថយន្តបង្កហេតុ និងម៉ូតូ ត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចអូសយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី នៅពេលក្រោយ។

ដោយឡែកសពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES