ភ្នំពេញ៖សុគន្ធ និសា បានប្រារពខួបកំណើតគម្រប់អាយុ៣៩ឆ្នាំកាលពីថ្ងៃទី១ខែឧសភាឆ្នាំ២០២២ តែនាងមិនធ្វើធំដុំនោះទេគឺគ្រាន់តែមានមិត្តភក្ដិជិតដិតប៉ុណ្ណោះទៅSurprise លើកនំខេកឲ្យនាង ខណៈអ្នកនាងប៊ុន សុគន្ធា ហៅនិសា ទទួលបានសារជូនពរពីសំណាក់អ្នកគាំទ្ររបស់នាងជាច្រើន។អ្វីដែលគូរឲ្យកត់សម្គាល់នោះស្វាមីរបស់និសា គឺលោកចៅ សម្បត្តិ ក៍មិនដែលភ្លេចថ្ងៃពិសេសរបស់នាងដែរ បើទោះជាតារាហង្សមាសរូបនេះមិនបង្ហាញជាសាធារណៈថាប្ដីឲ្យកាដូអ្វីខ្លះមែន តែគេជឿថានិសា ត្រូវបានប្ដីធ្វើឲ្យរំភើបមិនតិចឡើយនៅវ័យដែលខ្វះតែ១ឆ្នាំទៀតនឹងឈានមកដល់៤០ឆ្នាំនេះ។


គូរបញ្ជាក់ថាសុគន្ធ និសា ត្រូវបានតារាដែលជិតដិតនាងបំផុតគឺពិធីការិនីណាក់ ស្រីណា តែងតែធ្វើខួបឲ្យនាងជារៀងរាល់ឆ្នាំតាមរយៈការយកនោះខេកទៅជូនតារារូបនេះដល់ផ្ទះតែម្ដង តែនិសា មិនដែលធ្វើខួបជាលក្ខណៈទ្រង់ទ្រាយធំដោយហៅតារារាប់រយនាក់ឲ្យចូលរួមដូចគេឡើយ។អ្វីដែលFan ជូនពរនិសា សម្រាប់ខួបឆ្នាំនេះគឺសូមឲ្យនាងឆាប់មានកូនង៉ាបីប្រលែងលេងដូចគេ ព្រោះអាយុនាងកាន់តែច្រើនហើយ ស្របពេលដែលFan ខ្លះនិយាយបែបលេងសើចទៅនិសា ថា”ចាស់ហើយធ្វើខួបទៀត”។


មហាជនកត់សម្គាល់ថាសុគន្ធ និសា ទោះជាពេលនេះនាងមានអាយុក្បែរ៤០ឆ្នាំទៅហើយក្ដី ប៉ុន្ដែរូបសម្រស់របស់នាងនៅតែផូផង់ ហើយក្រោយការប្ដីជាង៤ឆ្នាំនិសា រក្សារបានរូបឆោមស្ទើតែដូចកាលនៅលីវពោលគឺមិនឡើងគីឡូ និងបែកសាច់ខ្លាំងនោះទេ ទើបធ្វើឲ្យពេលនេះនាងនៅតែមានហាងឆេងសិល្បៈតាមរយៈការបន្ដលេចមុខតាមឆាកតន្រ្ដីនិងស្ពតធំៗតទៅទៀត។ប៉ុន្ដែរឿងដែលសុគន្ធ និសា ត្រូវធ្វើជាចាំបាច់នៅពេលនេះគឺការយកកូនបន្ដពូជដើម្បីបំពេញបំណងម្ដាយនាងអ្នកស្រីជិន គីមលីន ដែលចង់បានចៅពតាំងពីក្រោយអ្នកនាងសុគន្ធា រៀបការភ្លាមៗម្លេះ។តែប្រសិនបើនិសា នៅតែពន្យាពេលយកកូនតទៅទៀតនោះច្បាស់ជានាងអាចប្រឈមការព្រួយបារម្ភដូចមាស សុខសោភា ដែលមានប្ដី១២ឆ្នាំតែគ្មានកូន១គ្រាប់នោះជាមិនខានឡើយ៕

