ភ្នំពេញ ៖ តារាសម្តែង និងពិធីករល្បីឈ្មោះ លោកដាវុធ បានបើករថយន្ត Lexus LX-570 ១គ្រឿង ចតលើចិញ្ចើមផ្លូវ រៀបចំថតសម្តែង ស្រាប់តែត្រូវស្រីស្អាតជនជាតិចិនម្នាក់ បើករថយន្តទំនើប Lexus NX-200t បត់ត្រឡប់

ក្រោយលឿនពេក មិនប្រយ័ត្ន ជ្រុលទៅបុកចំហៀងខាងក្រោយរថយន្តលោកដាវុធ ពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខអគារខុនដូ មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវ R8 ក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តទំនើប ១គ្រឿង ម៉ាក Lexus LX-570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8966 ជារបស់តារាសម្តែង និងពិធីករ លោកដាវុធ ដែលធ្វើដំណើរក្នុង

ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកអែបខាងស្តាំដៃ ឈប់លើចំណីផ្លូវ ដើម្បីរៀបចំថតខ្សែភាពយន្ត ហើយខណៈនោះគេក៏ឃើញមានរថយន្តទំនើប ១គ្រឿងទៀត ម៉ាក Lexus NX-200t ពណ៌ស

ពាក់ស្លាកលេខ ភ្នំពេញ 2BG-8091 បើកបរដោយនារីរូបស្រស់ជាជនជាតិចិនម្នាក់ រួមដំណើរជាមួយនឹងមិត្តភក្តិស្រីជាជនជាតិចិនដូចគ្នាម្នាក់ទៀត ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីកើតទៅលិច ហើយបានបត់ឆ្វេងដៃត្រឡប់ក្រោយ

វិញ រួចក៏ជ្រុលទៅបុករថយន្ត Lexus LX-570 របស់លោកដាវុធ ពីក្រោយចំហៀងខាងឆ្វេង ពេញទំហឹង បណ្តាលឱ្យរងការខូចខាត ចំណែករថយន្តបង្កហេតុ រងការខូចខាតផ្នែកខាងស្តាំ ចំហៀងមុខ និងបែកកង់ ។


ក្រោយកើតហេតុ ភាគីទាំងពីរបានធ្វើការសម្រុះសម្រួលគ្នាមួយសន្ទុះ បន្ទាប់មកខាងភាគីខាងរថយន្ត Lexus NX-200t របស់នារីជនជាតិចិន បានយល់ព្រមចេញសំណងឱ្យភាគីរថយន្ត Lexus LX-570 របស់តារាសម្តែងនិងពិធីករ ចំនួន៥៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕