ភ្នំពេញ ៖ អតីតភរិយាលោកឌួង ឆាយ បានចេញមុខបកស្រាយរឿងគេថាមិនស្រឡាញ់កូនច្បង ដែលកំពុងមានជំងឺនោះ ហើយស្រឡាញ់ មើលថែតែកូនប្រុសទី២ និងកូនស្រីពៅ។

អ្នកស្រីដេត ម៉ាលីណា អតីតភរិយាលោកឌួង ឆាយ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ថា «សូមពូមីង បងប្អូន ឈប់ឆ្ងល់ ឬក៏មានការថាគិតមកនាងខ្ញុំមិនស្រលាញ់កូនប្រុសខ្ញុំ ឌូប គឺខ្ញុំស្រលាញ់កូនខ្ញុំណាស់ បើមិនអ៊ីចឹងខ្ញុំមិនប្រឹងធ្វើការរកលុយចិញ្ចឹមគាត់ ដល់រាល់ថ្ងៃ និងពេលវេលាខ្ញុំនិងម្ដាយខ្ញុំ គាត់មើលថែចៅគាត់ ម៉ាក់ខ្ញុំអាយុ ៦៨ឆ្នាំហើយ ប៉ុន្តែសុខចិត្តលំបាកទៀត នៅមើលចៅអស់ ១៣ឆ្នាំ ដោយខ្លួនឯងមិនខ្វល់ពីការនឿយហត់ បើខ្ញុំអត់មានម៉ាក់ខ្ញុំជួយ ក៏ខ្ញុំមិនអាចចេញរកស៊ីបានដែរ ខ្ញុំមានសំណាង

បានម៉ាក់ល្អ និងជាយាយដ៏សែនល្អ ស្រលាញ់ចៅពិតៗ កូនខ្ញុំទាំងបី សំណាងណាស់។ ខ្ញុំយកកូនទៅលេងសៀមរាប ខួបម៉ាក់ខ្ញុំ អាទិត្យមុន 27.04.2022 រូបខ្ញុំថតខ្ញុំទុកអនុស្សាវរីយ៍ តែអត់ផុស បងមើលកាយវិការកូនខ្ញុំអ៊ីចឹង គឺសម្រាប់អ្នកណាមិនដឹង តែសម្រាប់ខ្ញុំ គឺមិនចង់ឲ្យគេឃើញរូបកូនខ្ញុំបែបនេះ បើចង់សម្តែងយកល្បី ឡាយថាយកកូនឌូប ទៅសៀមរាប ហើយរៀបរាប់យកល្អ ហើយខ្ញុំមិនបាច់ធ្វើអ៊ីចឹង ខ្ញុំមានគោលការណ៍និងកាតព្វកិច្ចច្បាស់ ធ្វើម្ដាយរឹងមាំ ចិញ្ចឹមកូនខ្ញុំទាំងបី ឲ្យល្អ មិនឲ្យខ្វះខាត និងសូមបញ្ជាក់ គ្មានអ្នកជួយចិញ្ចឹមកូនសម្បី 1$ កូនខ្ញុំស្រលាញ់ណាស់ កើតមកចំណាយពេលការឈឺចាប់ ប្រថុយជីវិត អ៊ីចឹងខ្ញុំស្រលាញ់កូនខ្ញុំណាស់ ខ្ញុំមិនបាច់យកកូនមកឡាយ ឬថតរូប បានថាស្រលាញ់ សំដែងទេ អ៊ីចឹងម្ដាយគ្រប់រូប មានកូនមើលនៅផ្ទះ រាប់ឆ្នាំ ២៤ម៉ោង អត់ប្រយោជន៍ហើយ»។

អ្នកស្រីដេត ម៉ាលីណា បន្តសរសេរថា «សំខាន់មានតែម្ដាយទេ លះបង់គ្រប់យ៉ាងដើម្បីកូន ហើយមូលហេតុខ្ញុំមិនដែលចង់យកកូនធ្វើលេសសំដែងយកល្បី ឡាយយកនាក់មើលច្រើន បើអ៊ីចឹងមែន ខ្ញុំយកគាត់មកឡាយពេលលក់អីវ៉ាន់ហើយនឹងលក់ដាច់ខ្លាំង ព្រោះពូមីង សួររកគាត់រហូត… តែខ្ញុំមិនថោកចង់ល្បី យកកូនមកធ្វើអ៊ីចឹង ព្រោះយល់អារម្មណ៍ខ្ញុំ ទឹកចិត្តម្ដាយ ពេលកូនមិនប្រក្រតី ឈឺ យករូបឬកាយវិការដែលគ្នាឈឺឲ្យគេមើលទេ មានអារម្មណ៍អាណិត ឧទាហរណ៍….បើយើងថតរូបមិនស្អាត មុខអាក្រក់ខុសគេ ឬវីដេអូឡាយ និយាយមកមិនប្រក្រតី យកមកផុសឲ្យគេមើល តើអ្នកមានអារម្មណ៍មិនល្អអត់???? អ៊ីចឹងខ្ញុំអត់ចង់ឲ្យកូនឌូប មានអារម្មណ៍ហ្នឹងទេ ហើយ

ខ្ញុំក៏មិនចង់ឲ្យគេឃើញកូនខ្ញុំអ៊ីចឹងដែរ មើលផង ពេលកូនខ្ញុំមិនទាន់ឈឺ គឺការផុសរូបនិងគាត់តាមខ្ញុំទៅក្រៅដូចគ្នា តែឥឡូវ ពេលគាត់ទៅក្រៅ ឆាប់ហត់ និងស្រែករករឿងមកផ្ទះ មិនដូចក្មេងធម្មតា អ្នកធ្លាប់មានកូនឈឺបានដឹង គាត់ត្រូវការនៅផ្ទះសម្រាកនិងលេងសួនក្នងផ្ទះល្អបំផុត សំខាន់ពេលនៅផ្ទះនិងការរស់នៅរបស់គាត់ មានខ្ញុំម៉ាក់ខ្ញុំ និងម៉ែដោះពីរបីនាក់មើល និងមានរបស់ញាំគ្រប់គ្រាន់ ការរស់នៅមិនមែនទាល់តែឡាយឬផុសរូបយកល្អនោះទេ សំខាន់អ្នកណាជាអ្នកចិញ្ចឹមមើលថែគាត់តាំងពីកើត មិនទាន់ឈឺ ទោះឥឡូវឈឺ មកដល់ឥឡូវបានល្អ គាត់ឈឺ ៧ឆ្នាំហើយ ម៉ាក់ខ្ញុំនិងខ្ញុំ ជានាក់មើលជាប់ ជាពិសេសគឺម៉ាក់ខ្ញុំ អត់បានគេងទេ រាល់យប់ គាត់ឈឺ មិនប្រក្រតី អ៊ីចឹងពិបាកណាស់ រករឿងអត់បានគេង ហើយតាំងពីគាត់កើតមក បានម៉ាក់ខ្ញុំមើលគាត់រហូតដល់ឥឡូវ ទើបខ្ញុំអាចចេញធ្វើការចិញ្ចឹមកូន បើគ្មានម៉ាក់ខ្ញុំ នឹងពិបាក»។
អ្នកស្រីដេត ម៉ាលីណា សរសេរបន្តទៀតថា «មនុស្សមួយចំនួនមើលតែសំបកក្រៅ មើលងាយនិងវាយតម្លៃទឹកចិត្តម្ដាយដែលស្រលាញ់កូនគេប៉ុនណា ពេលខ្លះខ្ញុំអត់ខ្វល់ទេ…ប៉ុន្តែអត់យល់ ហេតុអ្វីការយល់ឥឡូវអ្នកណាប៉ិនលេង fb សំដែងនិងពូកែនិយាយទង្វើ0 គេជឿ។ អរគុណពូមីង បងប្អូន ដែលតែងតែលើកទឹកចិត្តខ្ញុំ ទោះមិនអាចជួយអ្វីបាន តែវាជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ខ្ញុំ ពេលបាក់ទឹកចិត្ត ទោះពូមីង បងប្អូនមិនបានរស់នៅផ្ទះជាមួយខ្ញុំក៏ដោយ តែនៅតែយល់ពីការលំបាកមនុស្សស្រី និងជីវិតធ្វើជាម្ដាយម្នាក់ឯងចិញ្ចឹមកូនខ្លួនឯង ហើយមករងការរិះគន់ ប្រើពាក្យមិនល្អអ៊ីចឹង បានអ្នកខ្លះបាក់ទឹកចិត្តដោយសារមនុស្សដែលចាំតែជាន់ពន្លិច ប្រើពាក្យមិនល្អ ឲ្យគេបាក់ទឹកចិត្ត អាចកើតជាជំងឺផ្លូវចិត្ត ឬបាក់ទឹកចិត្ត ឬក៏អាចចង់សម្លាប់ខ្លួន»៕