Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិនបង្ខាំងវៀតណាម ៨នាក់ ប៉ូលិសចុះអន្តរាគមន៍

ចិនបង្ខាំងវៀតណាម ៨នាក់ ប៉ូលិសចុះអន្តរាគមន៍

ខេត្តព្រះសីហនុ ៖ ស្ត្រីជនជាតិវៀតណាមម្នាក់ បានរាយការណ៍មកកាន់ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយអះអាងថា មានជនជាតិវៀតណាម ប្រុសស្រី សរុប៨នាក់ ត្រូវបានគេបង្ខាំងទុកនៅក្នុងក្រុមហ៊ុន និងស្នើឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ជាបន្ទាន់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង២២នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្រុងព្រះសីហនុ។

យោងតាមប្រភពពីក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (Hotline 117) បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ១២និង២២នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ មានស្ត្រីជនជាតិវៀតណាមម្នាក់ បានរាយការណ៍ថា មានការបង្ខាំង មនុស្សចំនួន ៨នាក់ នៅក្នុងក្រុមហ៊ុនមួយ ក្នុងខេត្តព្រះសីហនុ និងស្នើសុំឱ្យសមត្ថកិច្ចប្រចាំបញ្ជា ១១៧ ចុះអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានទៅលោកហ៊ួត ស៊្រី ស្នងការរងទទួលវេនប្រចាំបញ្ជា ដើម្បីជួយអន្តរាគមន៍បន្ទាន់។

លុះមកដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ដឹកនាំដោយលោកណុប បញ្ញា ស្នងការរងទទួលផែនព្រហ្មទណ្ឌ កំណត់ច្បាស់ និងចុះដល់ទីតាំងក្រុមហ៊ុនដែលជនជាតិវៀតណាមទាំង៨នាក់ កំពុងធ្វើការ ដោយមានការចូលរួមសហការពីអ្នកគ្រប់គ្រងក្រុមហ៊ុន ក៏បានរកឃើញជនជាតិវៀតណាម ទាំង៨នាក់ កំពុងធ្វើការធម្មតានៅក្នុងក្រុមហ៊ុន ពោលគឺមិនមានការចាប់បង្ខាំងអ្វីនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានសម្រេចនាំខ្លួនជនជាតិវៀតណាមទាំង ៨នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហុន ដើម្បីសាកសួរតាមនីតិវិធី៕

RELATED ARTICLES